ព័ត៌មានអន្ដរជាតិ
លោក Netanyahu ឆ្លើយតបទៅសមាជិកព្រឹទ្ធសភា អាមេរិក រឿងឲ្យ អ៊ីស្រាអែល បោះឆ្នោតរើសមេដឹកនាំថ្មី
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានទាត់ចោលការរិះគន់កាន់តែខ្លាំងឡើងពីសំណាក់សម្ព័ន្ធមិត្តសហរដ្ឋអាមេរិកប្រឆាំងនឹងការដឹកនាំរបស់លោក ជាពិសេសឲ្យមានការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី ចំពេលមានសង្រ្គាមដ៏សាហាវជាមួយក្រុមហាម៉ាស ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១៨ ខែមីនានេះ ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ សមាជិកព្រឹទ្ធសភាអាមេរិក លោក Chuck Schumer មកពីគណបក្សប្រជាធិបតេយ្យបានអំពាវនាវឲ្យអ៊ីស្រាអែលរៀបចំការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី ដោយលើកហេតុផលថា លោក Netanyahu បាន “វង្វេងផ្លូវដើរ” របស់លោក ។
ពាក់ព័ន្ធនឹងបញ្ហានេះទៀតសោត លោកប្រធានាធិបតី Joe Biden បានសម្តែងការគាំទ្រចំពោះសុន្ទរកថាដ៏ល្អរបស់លោក Schumer និងបានចោទប្រកាន់លោក Netanyahu ថាបាននាំអ៊ីស្រាអែលឲ្យរងទុក្ខវេទនា ដោយសារតែចំនួនជនស៊ីវិលស្លាប់គរជើងគ្នានៅក្នុងតំបន់ហ្គាហ្សា ។
ជាការឆ្លើយតបលោក Netanyahu បានប្រាប់សារព័ត៌មាន Fox News ថា ការលើកឡើងរបស់លោក Schumer មិនសមហេតុផលនោះទេ ខណៈអ៊ីស្រាអែលមិនដែលអំពាវនាវឲ្យសហរដ្ឋអាមេរិកមានការបោះឆ្នោតថ្មីនោះឡើយ ចាប់តាំងពីការវាយប្រហារថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ។

លោកនាយករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា បើទោះបីជាការបោះឆ្នោតស្ទង់មតិបង្ហាញថា លោកចាញ់ឆ្នោតយ៉ាងធ្ងន់ធ្ងរក៏ដោយ ក៏មិនអាចបង្ខំឲ្យអ៊ីស្រាអែលបញ្ឈប់ការប្រយុទ្ធគ្នានោះដែរ ហើយលោកថែមទាំងរំឭកឡើងវិញនូវគម្រោងការវាយប្រហារលើក្រុមហាម៉ាសនៅក្នុងទីក្រុងរ៉ាហ្វាផងដែរ ។
គួរបញ្ជាក់ថា បើទោះបីសហរដ្ឋអាមេរិកបានផ្តល់ការគាំទ្រផ្នែកយោធា និងការទូតសំខាន់ៗដល់អ៊ីស្រាអែលក៏ដោយ ប៉ុន្តែរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនក៏បានសម្តែងការព្រួយបារម្ភអំពីការវាយលុករបស់អ៊ីស្រាអែល ជាពិសេសផែនការគ្រោងទុកលើទីក្រុងរ៉ាហ្វា ភាគខាងត្បូងនៃតំបន់ហ្គាហ្សា ដែលមានប្រជាជនប៉ាឡេស្ទីនប្រមាណ ១.៤ លាននាក់កំពុងជ្រកកោននៅទីនោះ ៕

អត្ថបទ ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ