កីឡា
គួរចូលរួម រត់ម៉ារ៉ាតុងព្រះសីហនុខែក្រោយនេះឆ្លងកាត់ដើមឈើចាំស្នេហ៍
ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងខេត្តព្រះសីហនុ លើកទី៩ ឆ្នាំ២០២៤ នឹងធ្វើនៅខែមេសាខាងមុខនេះដោយមានលក្ខណៈកាន់តែល្អប្រសើរជាងឆ្នាំមុនៗ បន្ទាប់ពីផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធត្រូវបានកសាងរួចរាល់។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួង អប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឲ្យដឹងថា ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងខេត្តព្រះសីហនុ លើកទី៩ ឆ្នាំ២០២៤ គឺមានលក្ខណៈពិសេសជាងឆ្នាំមុនៗ បន្ទាប់ពីផ្លូវនានាក្នុងទីក្រុងកំពង់សោមត្រូវបានកសាងស្អាត និងរត់តាមឆ្នេរមាត់សមុទ្រសុទ្ធតែជាផ្លូវទេសចរណ៍គួរឲ្យចាប់អារម្មណ៍។

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡារូបនេះបានសង្កត់ធ្ងន់ថា គោលដៅនៃការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនេះមាន២សំខាន់គឺទី១ ធ្វើដើម្បីបុព្វហេតុសប្បុរសធម៌ និងទី២ដើម្បីជំរុញវិស័យទេសចរណ៍។
លោក វ៉ាត់ ចំរើន មានប្រសាសសន៍ ៖«ការរៀបចំទិវារត់ប្រណាំងគឺជាផ្នែកដ៏សំខាន់ក្នុងការជំរុញវិស័យទេសចរណ៍។ យើងប្រមូលទស្សនទានទាំងអស់ដើម្បីបំផុសសកម្មភាពផ្សព្វផ្សាយពីការអភិវឌ្ឍនៅក្នុងខេត្តព្រះសីហនុ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល អគារ ឆ្នេរសមុទ្រស្អាត»។
ជាមួយគ្នានេះ លោក សែម ផល្លា នាយកគណៈកម្មាធិការរៀបចំរត់ប្រណាំងកម្ពុជា បានឲ្យដឹងថា រហូតដល់ពេលនេះមានអ្នកចុះឈ្មោះចូលរួមរត់ប្រណាំងជាង១០០០នាក់ហើយ។ ទម្រាំដល់ថ្ងៃបិទ អ្នកចុះឈ្មោះនឹងកើនដល់ជាង២០០០នាក់។ ក្នុងចំណោមអ្នកដែលបានចុះឈ្មោះទាំងនោះ ក៏មានជនបរទេសជាង២០០នាក់ ភាគច្រើនជាជនបរទេសកំពុងស្នាក់នៅប្រទេសកម្ពុជា។

អ្នកគ្រប់គ្រងរត់ប្រណាំងរូបនេះបានរៀបរាប់ថា ទីតាំងចាប់ផ្តើម និងទីផ្តាច់ព្រ័ត្រគឺនៅឆ្នេរសមុទ្រអូរឈើទាល។ ឆ្នាំនេះមាន៤វិញ្ញាសាគឺ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និង៣គីឡូម៉ែត្រ។ ជាពិសេស ការរត់ឆ្លងកាត់រូបសំណាក់តោពីរ ហើយសម្រាប់ចម្ងាយ២១គីឡូម៉ែត្ររត់តាមបណ្តោយឆ្នេរសមុទ្រឆ្ពោះរហូតទៅដល់ដើមឈើចាំស្នេហ៍ទើបត្រឡប់វិញ»។
ថ្វីបើស្ថានភាពផ្លូវស្អាតតាមមាត់ឆ្នេរសមុទ្រគួរឲ្យចាប់អារម្មណ៍ និងទាក់ទាញសម្រាប់អ្នករត់ ប៉ុន្តែចំនួនអ្នកចុះឈ្មោះមិនទាន់ច្រើនរាប់ម៉ឺននាក់ដូចបណ្តាប្រទេសមួយចំនួនឡើយ។ ដូច្នេះហើយបានជាកម្ពុជាទើបតែបានសហការគ្នាជាមួយគណៈកម្មការរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុងចិនដើម្បីជំរុញការផ្សព្វផ្សាយ និងទាក់ទាញប្រជាជនចិនចូលរួមកាន់តែច្រើន។
លោក វ៉ាត់ ចំរើន បញ្ជាក់ថា ៖«ទោះបីជាយ៉ាងណា សម្រាប់ទិវារត់ប្រណាំងនៅកំពង់សោមខែមេសាខាងមុខនេះ ភាគីរៀបចំម៉ារ៉ាតុងចិនមិនទាន់អាចចូលរួមជាមួយបានទេ។ ប្រហែលជាខែមិថុនាទើបចិនអាចនឹងចូលរួមបានគឺព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិភ្នំពេញ»។

ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី៩ នៅខេត្តព្រះសីហនុ នឹងធ្វើនៅថ្ងៃអាទិត្យ ទី៧ ខែមេសា ឆ្នាំ២០២៤៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច