Connect with us

ជីវិតកម្សាន្ដ

មាស សុខ​សោភា ប្រកាស​កុងត្រា​ក្លាយជា​តារា​ពេញ​សិទ្ធ​រយៈពេល​១​ឆ្នាំ​នៅ​ផលិត​កម្មរាម

បានផុស

នៅ

ភ្នំពេញ ៖ តារាចម្រៀង​សម្លេង​ផ្អែម មាស សុខ​សោភា បាន​ប្រកាស​ដោយ​បញ្ជាក់ថា​ សម្រាប់​វត្តមាន​របស់​នាង​ចូល​មក​រួមរស់​ជាមួយ​ផលិតកម្ម​រាម​នេះ ​គឺ​បាន​សម្រេចចិត្ត​ចុះ​កុងត្រា​រយៈ​ពេល​មួយឆ្នាំ​ពេញ​តែ​ម្តង ​ខណៈ​កន្លងមក​ខ្លួន​ជា​តារាចម្រៀង​ឯក​រា​ជ្យ​មិន​កុង​ត្រា​ជាមួយ​ផលិតកម្ម​ណាមួយ​នោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នា​រសៀល​ថ្ងៃទី១៩ ​ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ​តារា​ស្រី មាស សុខ​សោភា បាន​ប្រកាស​ជំហរ​របស់​ខ្លួន​ដោយ​ភាព​ជឿជាក់​ថា ​ការសម្រេចចិត្ត​ចូល​ផលិតកម្ម​រាម​រហូត​ឈាន​ដល់​ធ្វើការ​ចុះកិច្ចសន្យា​រយៈ១​ឆ្នាំនេះ​ គឺ​កើត​ចេញពី​បេះដូង​និង​ក្តី​ស្រលាញ់​រវាង​នាង​និង​ថៅកែ​ផលិតកម្ម​នេះ​តែម្តង​។

មាស សុខ​សោភា បាន​បន្ត​ថា ​សម្រាប់​ក្តី​ស្រលាញ់​ដែល​កើត​ចេញពី​បេះដូង​នេះ​ទើប​ធ្វើ​ឲ្យ​នាង​សម្រេច​ចិត្ត​បែបនេះ​។​ម្យ៉ាងទៀត​ក៏​មិន​ប្រាកដ​ទេ​ថា​ កុងត្រា​១​ឆ្នាំនេះ​ក៏​អាច​ឈានដល់​មួយជីវិត​ទៀត​ផង ​បើ​ដំណើរការ​ជោគជ័យ​ទៅ​ដោយ​រលូន​។​ បន្ថែម​ពី​នេះ មាស សុខ​សោភា ក៏បាន​បង្ហាញ​ជំនឿ​ថា​នឹង​រក្សា​បាន​ការ​គាំទ្រ​និង​ក្តី​ស្រលាញ់​ពី​មិត្តៗ​យុវវ័យ​រួម​ទាំង​មហាជន​ចំពោះ​វត្តមាន​នាង​នៅក្នុង​ផលិតកម្ម​រាម​នេះ​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម