Connect with us

ព័ត៌មានជាតិ

រយៈពេល ៦ខែមកនេះ រាជរដ្ឋាភិបាលកំពុងបណ្តុះបណ្តាលធនធានមនុស្សលើជំនាញបច្ចេកទេសជាង ៦ម៉ឺននាក់

បានផុស

នៅ

គិតត្រឹមរយៈពេល ៦ខែនេះ រាជរដ្ឋាភិបាលបាននឹងកំពុងបណ្តុះបណ្តាលធនធានមនុស្សលើជំនាញបច្ចេកទេសជាង ៦ម៉ឺន ៦ពាន់នាក់ ក្នុងនោះមានស្រ្ដីជាង ២ម៉ឺននាក់ ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី១៨មីនា នេះថា រយៈពេល ៦ខែនេះ រាជរដ្ឋាភិបាលបាននឹងកំពុងបណ្តុះបណ្តាលធនធានមនុស្សលើជំនាញបច្ចេកទេសសរុបចំនួន ៦៦៨៩៤ នាក់ ក្នុងនោះមានស្រ្ដីចំនួន ២៣៦៩១នាក់។

លោកបានបន្តថា ដោយឡែកកម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារ ក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១លាន ៥សែននាក់ ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ មកដល់ត្រឹមថ្ងៃទី១៣ ខែមីនា នេះ ក្រសួងបានបើកវគ្គបណ្តុះបណ្តាលចំនួន ៥៤៤ថ្នាក់ ដែលនៅក្នុងនោះវិស័យ សំណង់ ១២០ថ្នាក់  អគ្គិសនី និងថាមពល ៨ថ្នាក់, អេឡិចត្រូនិកចំនួន ១៩ថ្នាក់, កម្មន្តសាលចំនួន ១៨ថ្នាក់, មេកានិកទូទៅ/មេកានិករថយន្ត ចំនួន  ៨៥ថ្នាក់, ធុរកិច្ច និងព័ត៌មានវិទ្យា១២២ថ្នាក់, សេវាកម្មចំនួន  ៣៦ថ្នាក់, បរិក្ខារត្រជាក់ និងកម្តៅ ចំនួន ៦៦ថ្នាក់ ទេសចរណ៍ចំនួន ៤៥ថ្នាក់, និង កសិកម្ម និងកសិ-ឧស្សាហកម្មចំនួន  ២៥ថ្នាក់ មានសិស្សចូលរៀនសរុប ១២ ២៦៩នាក់ (ស្រី ៤ ២២៤នាក់) សិស្សមានបណ្ណសមធម៌សរុបចំនួន ៥៨២៧នាក់ (ស្រី ២ ៣៨៣នាក់)។

ចំណែកអ្នកចុះចូលរៀនកម្មវិធីនេះចាប់ពីថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២៣រហូតមកដល់ថ្ងៃទី១៣ខែមីនានេះមានចំនួន ២៧ ៨៩៤ នាក់  (ស្រី ៩ ៧០៥នាក់) ក្នុងនោះ រាជធានីភ្នំពេញចំនួន ១០ ៣៦៤នាក់ (ស្រី ៣ ៤៤២នាក់), ខេត្តបាត់ដំបងចំនួន ៣ ៤៨៤នាក់ (ស្រី ១ ៤៩១នាក់), ខេត្តសៀមរាបចំនួន ១ ៩៩២នាក់ (ស្រី  ៥៥៨នាក់), ខេត្តព្រះសីហនុចំនួន ១ ០៨១នាក់ (ស្រី  ៣៧៨នាក់), ខេត្តកំពតចំនួន  ៩៩៣នាក់ (ស្រី  ២៧២នាក់),  និងបណ្ដាខេត្តផ្សេងៗចំនួន ៩ ៩៨០នាក់ (ស្រី ៣ ៥៦៤នាក់)។

លោក កត្តា អ៊ន បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះមានសាលាបណ្តុះបណ្តាលខ្លះបានចាប់ផ្តើមបើកវគ្គបង្រៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដំណាក់កាលទី២ ជាបណ្តើរៗ ដោយក្នុង១ថ្នាក់មានចំនួន ៣០នាក់។

លោកបានបន្ថែមទៀតថា ការចុះឈ្មោះចូលរៀននេះគឺមិនមានការបង់ប្រាក់ទេថែមទាំងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀល ក្នុង១ខែទៀតផង ចំពោះយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម១១ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១៩ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម១៦ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម