សុខភាព
ការសិក្សារកឃើញថា បុរសស្លៀកខោក្នុងរឹបពេក ពេលមេឃក្តៅខ្លាំង ប្រឈមអត់កូន
អាកាសធាតុក្តៅខ្លាំង មិនមែនប៉ះពាល់ត្រឹមសុខភាពឬផលិតភាពការងាររបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ការមានកូនរបស់មនុស្សប្រុសផងដែរ ហើយអ្នកស្រាវជ្រាវបានណែនាំបុរសដែលគ្រោងយកកូនក្នុងរយៈពេលមួយទៅបីខែខាងមុខ ត្រូវចៀសវាងការចេញទៅក្រៅពេលថ្ងៃក្តៅខ្លាំង ការស្ទីមសូណា ងូតទឹកក្តៅ និងស្លៀកខោក្នុងរឹបពេក។ នេះបើតាមការរកឃើញរបស់សាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) និងចេញផ្សាយដោយគេហទំព័រ The Straits Times កាលពីថ្ងៃចន្ទទី១៨ខែមីនា។

អ្នកស្រាវជ្រាវមកពីសាលាវេជ្ជសាស្ត្រ Yong Loo Lin របស់ NUS បានសិក្សាសំណាកមេជីវិតឈ្មោលពីបុរសចំនួន៨១៨នាក់ បន្ទាប់មក អ្នកវិទ្យាសាស្ត្របានតាមដានផលប៉ះពាល់នឹងកម្តៅខ្លាំងរបស់បុរស ឬនៅពេលដែលសីតុណ្ហភាពជាមធ្យមកើនលើស២៩.៨អង្សាសេ។
ពួកគេរកឃើញថា បុរសដែលប៉ះពាល់នឹងកម្តៅខ្លាំងក្នុងអំឡុងពេលបីខែ គឺមានហានិភ័យខ្ពស់ ៤៦%នៃការបញ្ចេញមេជីវិតឈ្មោលទាប ហើយកោសិកាបន្តពូជ ក៏ត្រូវបានរកឃើញថាមានចលនាតិចនិងយឺតជាងធម្មតាផងដែរ។

អ្នកស្រាវជ្រាវម្នាក់ក្នុងក្រុមឈ្មោះ Samuel Gunther និយាយថា ការរកឃើញទាំងនេះ កាន់តែច្បាស់សម្រាប់បុរសដែលមានអាយុចន្លោះពី២៥ទៅ៣៥ឆ្នាំ ដែលភាគច្រើនជាវ័យត្រូវក្លាយជាឪពុកគេ។
ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទទី១៨ខែមីនា លោកវេជ្ជបណ្ឌិត Gunther លើកឡើងថា “តាមធម្មតា គុណភាពមេជីវិតឈ្មោលថយចុះទៅតាមពេលវេលា ប៉ុន្តែអ្វីដែលយើងបានរកឃើញនៅក្នុងការសិក្សានេះគឺបង្ហាញយ៉ាងច្បាស់ថា បុរសអាយុចន្លោះពី ២៥ទៅ៣៥ឆ្នាំ គឺត្រូវរងផលប៉ះពាល់ខ្លាំងបំផុតដោយសារកម្តៅ។ សូមកុំគិតថា វាជារឿងសាមញ្ញ ព្រោះវាប៉ះពាល់ដល់ការរៀបចំផែនការគ្រួសាររបស់អ្នក”។

ដោយសារអត្រាមានកូនទាបក្នុងប្រទេសសិង្ហបុរី អ្នកស្រាវជ្រាវបានណែនាំបុរសដែលគ្រោងយកកូនក្នុងរយៈពេលមួយទៅបីខែខាងមុខ ត្រូវចៀសវាងការចេញទៅក្រៅពេលថ្ងៃក្តៅខ្លាំង គួរចៀសវាងការស្ទីមសូណា ងូតទឹកក្តៅ និងស្លៀកខោក្នុងរឹបពេកក្នុងអំឡុងពេលនោះ។
សូមបញ្ជាក់ ការរកឃើញនេះគឺជាផ្នែកមួយនៃគម្រោង HeatSafe ដែលបូករួមការសិក្សាជាច្រើនចូលគ្នា និងចំណាយពេលជាង៣ឆ្នាំកន្លះ ដើម្បីសិក្សាតើការកើនឡើងសីតុណ្ហភាព ប៉ះពាល់ដល់សុខភាពនិងផលិតភាពការងាររបស់មនុស្សនៅប្រទេសសិង្ហបុរីនិងក្នុងតំបន់ យ៉ាងដូចម្តេចខ្លះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ ព្រមានក្រុមមនុស្ស៤ប្រភេទ ប្រឈមហានិភ័យ ស្លាប់ដោយសារកម្តៅក្តៅខ្លាំង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ