Connect with us

ព័ត៌មានអន្ដរជាតិ

​កូរ៉េខាងត្បូង ចោទ កូរ៉េខាងជើង ថា ដឹកអាវុធតាមកុងតឺន័រ ៧ ពាន់ទូឲ្យ រុស្ស៊ី

បានផុស

នៅ

រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសកូរ៉េខាងជើងបានដឹកជញ្ជូនកុងតឺន័រប្រហែល ៧,០០០ ទូផ្ទុកដោយគ្រាប់បែក និងឧបករណ៍យោធាផ្សេងទៀតទៅកាន់ប្រទេសរុស្ស៊ី ចាប់តាំងពីឆ្នាំមុនមកដើម្បីជួយគាំទ្រដល់សង្គ្រាមរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារ AP កាលពីថ្ងៃទី​១៨ ខែមីនា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Shin Won-sik រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង បានចែករំលែកការវាយតម្លៃនេះនៅក្នុងសន្និសីទសារព័ត៌មានមួយ ពោលប៉ុន្មានម៉ោង បន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយជិតជាច្រើនគ្រាប់ចូលទៅក្នុងដែនទឹកភាគខាងកើតរបស់ខ្លួន ។ យោធាកូរ៉េខាងត្បូងជឿជាក់ថា កូរ៉េខាងជើងបាននឹងកំពុងប្រើប្រាស់បណ្តាញផ្លូវដែករបស់ខ្លួនកាន់តែខ្លាំងឡើងដើម្បីបញ្ជូនការផ្គត់ផ្គង់អាវុធទៅឲ្យប្រទេសរុស្ស៊ីតាមព្រំដែនដីគោករបស់ពួកគេ ។

ទន្ទឹមនោះ ជាថ្នូរនឹងការបញ្ជូនគ្រាប់កាំភ្លើងធំជាច្រើនលានគ្រាប់ កូរ៉េខាងជើងបានទទួលកុងតឺន័ររុស្ស៊ីជាង ៩,០០០ ទូត្រឡប់មកវិញផងដែរ ។ ការសង្ស័យមួយទៀតគឺថា រុស្ស៊ីអាចនឹងផ្តល់ប្រេងឲ្យកូរ៉េខាងជើង ដែលអាចជាការផ្គើននឹងការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលរឹតបន្តឹងការនាំចូលប្រេង និងផលិតផលប្រេងរបស់ប្រទេសនេះ ។

កន្លងមកមន្ត្រីអាមេរិក និងកូរ៉េខាងត្បូងបានចោទប្រកាន់កូរ៉េខាងជើងថាបានផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ មីស៊ីល និងឧបករណ៍ផ្សេងទៀតក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះឲ្យរុស្ស៊ី ដើម្បីជួយបង្កើនសមត្ថភាពប្រយុទ្ធលើសមរភូមិសង្គ្រាមនៅអ៊ុយក្រែន បន្ទាប់ពីកិច្ចប្រជុំកំពូលដ៏កម្ររវាងលោក គីម និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ប៉ុន្តែទាំងទីក្រុងមូស្គូ និងក្រុងព្យុងយ៉ាងបានបដិសេធថាមិនមានកិច្ចព្រមព្រៀងអាវុធរវាងប្រទេសទាំងពីរនោះទេ ។

គួរបញ្ជាក់ថា ភាពច្របូកច្របល់រវាងជនជាតិកូរ៉េដែលបែកបាក់ដោយសង្រ្គាមនាពេលថ្មីៗនេះកាន់តែអាក្រក់ទៅៗ ដោយប្រទេសទាំងពីរបានចាត់វិធានការដើម្បីបំពានកិច្ចព្រមព្រៀងយោធាទ្វេភាគីឆ្នាំ ២០១៨ ស្តីពីការកាត់បន្ថយភាពតានតឹងនៅតាមព្រំដែន ខណៈលោក គីម បានប្តេជ្ញាកាលពីខែមករានឹងទាត់ចោលការផ្សះផ្សា ហើយថែមទាំងប្រកាសទៀតថា កូរ៉េខាងត្បូងជាសត្រូវដ៏ធំបំផុតរបស់ខ្លួនផងដែរ ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទីutes មុន

កាហ្វេ​អារ៉ាប៊ីកា​ដាំ​រយៈកម្ពស់​ជាង ៧០០ ម៉ែត្រ​នៅ​ខេត្ត​មណ្ឌលគិរី ទទួល​ស្គាល់​គុណភាព​រសជាតិ​ពី​អ្នក​ជំនាញ​ការ​ជប៉ុន

ព័ត៌មានជាតិ៥៧ នាទីutes មុន

រដ្ឋបាលខណ្ឌកំបូល ចុះបាញ់គំនូស និងជូនដំណឹងអាជីវករលក់ដូរ ដាក់តាំងលក់របស់របរ និងផ្លាកយីហោរំលោភលើចិញ្ចើមផ្លូវរុះរើចេញឱ្យអស់

ជីវិតកម្សាន្ដ១ ម៉ោង មុន

សាលី ស្រីមាស សន្យាចូលរួមថែរក្សាការផ្សព្វផ្សាយជួយលើកស្ទួយសិល្បៈបុរាណខ្មែរឱ្យគង់វង្ស

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ចរាចរណ៍២៤ ម៉ោង មុន

អធិការរងខណ្ឌ ៧ មករា ម្នាក់ បើករថយន្តធ្លាក់ស្ពាន ស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់-ស្រាល ៤ នាក់

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីមានវិវាទជាមួយ ប.ស.ស.មិនអាចដោះស្រាយបាន ពលរដ្ឋអាចដាក់ពាក្យប្តឹងទៅកាន់និយ័តករសន្តិសុខសង្គម

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម