Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍ចំនួន ៨កន្លែង ទៅសិក្សានៅប្រទេសចិន

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស ពីការប្រឡងជ្រើសររើសនិស្សតអាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងថ្នាក់ឧត្តមសិក្សា ទៅសិក្សានៅតំបន់ស្វយ័តជនជាតិក្វាងស៊ី នៃសាធារណរដ្ឋប្រេជាមានិតចិន ចំនួន ៨កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីជូនដំណឹង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នេះ មន្ទីរអប់រំតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធាររណរដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍ចំនួន ៨កន្លៃង ដល់សិស្ស និស្សិត​ មន្ត្រីរាជការកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងថ្នាក់ឧត្តមសិក្សា នៅតាមសាកលវិទ្យាល័យនានា ក្នុងខេត្តក្វាងស៊ី។ ក្នុងនោះភាគីមិត្តរ៉ាប់រងថ្លៃសិក្សា កន្លែងស្នាក់នៅ និងផ្តល់ប្រាក់អាហារូបករណ៍ប្រចាំខែ។ រីឯថ្លៃសំបុត្រយន្តហោះទៅមក ជាបន្ទុករបស់សាមីជន។

លក្ខខណ្ឌនៃការចុះឈ្មោះជាបេក្ខជន សម្រាប់ថ្នាក់ក្រោយឧត្តមសិក្សា(បរិញ្ញាបត្រជាន់ខ្ពស់) ត្រូវមានសញ្ជាតិខ្មែរ អាយុមិនលើសពី ៣៥ឆ្នាំ មានសញ្ញាបត្រថ្នាក់ឧត្តមសិក្សា(បរិញ្ញាបត្រ)។ ត្រូវមានចំណេះដឹងភាសាចិន ឬអង់គ្លេសជ្រៅជ្រះ មានសុខភាពល្អបរិបូរណ៍ទាំងកាយសម្បទា និងសតិបញ្ញា ព្រមទាំងមិនធ្លាប់ទទួលបានអាហារូបករណ៍របស់សាធារណរដ្ឋប្រជាមានិតចិនពីមុនមក។ ដោយឡែក សម្រាប់ថ្នាក់ឧត្តមសិក្សា (បរិញ្ញាបត្រ) ត្រូវមានសញ្ជាតិខ្មែរ អាយុមិនលើសពី ២២ឆ្នាំ មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃសមមូល។ ត្រូវមានចំណេះដឹងភាសាចិន ឬអង់គ្លេសជ្រៅជ្រះ មានសុខភាពល្អបរិបូរណ៍ទាំងកាយសម្បទា និងសតិបញ្ញា និងមិនធ្លាប់ទទួលបានអាហារូបករណ៍របស់សាធារណរដ្ឋប្រជាមានិតចិនពីមុនមក។

ការទទួលពាក្យនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃផ្សាយដំណឹងនេះ តទៅរហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១៦៖០០នាទី នៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សា នៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ ដែលមានអាសយដ្ឋាន អគារលេខ២៣ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ(ខាងកើតស្ថានីទរទស្សន៍អប្សរា ប្រហែល ៥០ម៉ែត្រ)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម