ព័ត៌មានអន្ដរជាតិ
ពលករខ្មែរ និងប្រទេសអាស៊ាន ២ ទៀតអាចរួចមិនបង់លុយ ពេលត្រឡប់ទៅធ្វើការនៅ ថៃ ក្រោយចប់ចូលឆ្នាំ
ក្រសួងការងារថៃកំពុងពិចារណាអនុញ្ញាតឲ្យពលករចំណាកស្រុកកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដែលមានចិត្តចង់ត្រឡប់មកលេងស្រុកកំណើតដើម្បីជួបជុំបងប្អូនក្រុមគ្រួសារក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១ ខែមេសាដល់ថ្ងៃទី១៥ ខែឧសភា នឹងមិនចាំបាច់បង់ប្រាក់ឡើយ នៅពេលវិលចូលធ្វើការប្រទេសថៃវិញ ។ នេះបើយើងតាមការចេញផ្សាយដោយកាសែត Bangkok Post កាលពីថ្ងៃទី១៨ ខែមីនាកន្លងទៅ ។
ទោះយ៉ាងណា ការគិតគូរលើកលែងការបង់ថ្លៃសម្រាប់ការអនុញ្ញាតឲ្យចូលវិញ (re-entry permit) របស់ពលករនៃប្រទេសទាំងបីពីសំណាក់ក្រសួងការងារថៃក៏ត្រូវរង់ចាំចម្លើយ ក៏ដូចជាសេចក្ដីអនុម័តពីគណៈរដ្ឋមន្ត្រីជាមុនសិន ស្របពេលដែលថៃនឹងរៀបចំពិធីបុណ្យសង្ក្រាន្តពិភពលោកនៅទូទាំងប្រទេសរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែមេសា ខណៈពិធីបុណ្យចូលឆ្នាំជាប្រពៃណីមានរយៈពេល ៣ ថ្ងៃ ពោលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសា ។
លោក Karom Phonphonklang អ្នកនាំពាក្យរងរាជរដ្ឋាភិបាលថៃបាននិយាយថា ការលុបចោលថ្លៃបង់សម្រាប់ការអនុញ្ញាតឲ្យចូលធ្វើការក្នុងប្រទេសថៃវិញ ដែលស្នើឡើងដោយក្រសួងការងារ គឺមានគោលបំណងសម្រួលដល់ការធ្វើដំណើរឲ្យកាន់តែមានភាពងាយស្រួលសម្រាប់ពលករមកពីប្រទេសជាប់ភូមិផងរបងជាមួយទាំងបីនេះ ជាពិសេសគឺកាត់បន្ថយថ្លៃចំណាយពលករក្នុងរដូវបុណ្យទាន ប៉ុន្តែប្រសិនបើពលករណាដែលត្រឡប់ចូលប្រទេសថៃវិញយឺតពេលវេលា ពោលក្រោយថ្ងៃទី១៥ ខែឧសភា នឹងត្រូវបោះត្រាបង់ថ្លៃធម្មតាដូចរាល់ដង ។
ពាក់ព័ន្ធនឹងបញ្ហានេះទៀតសោត លោក Karom រំពឹងថា សំណើនេះនឹងត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីថៃក្នុងពេលឆាប់ៗខាងមុខនេះ ហើយខាងក្រសួងក៏នឹងជូនដំណឹងដល់និយោជក និងពលករចំណាកស្រុកភ្លាមៗផងដែរ នៅពេលដែលសំណើនេះចូលជាធរមាន ។
គួរបញ្ជាក់ថា សំណើរលើកលែងការបង់ថ្លៃសម្រាប់ការអនុញ្ញាតឲ្យចូលធ្វើការនៅប្រទេសថៃវិញ អនុវត្តតែចំពោះពលករកម្ពុជា ឡាវ និងមីយ៉ាន់ម៉ាដែលកាន់លិខិតឆ្លងដែនជាមួយទិដ្ឋាការការងារស្របច្បាប់ប្រភេទ non-L-A ប៉ុណ្ណោះ ខណៈកូនចៅអាយុក្រោម ១៨ ឆ្នាំរបស់ពលករដែលកាន់លិខិតឆ្លងដែនប្រភេទដូចគ្នានេះ ក៏ត្រូវបានអនុញ្ញាតផងដែរ ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ នាយករដ្ឋមន្ត្រី ថៃ ៣ រូបជួបជុំគ្នានៅស្រុកកំណើតលោក ថាក់ស៊ីន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៦ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៤ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ចរាចរណ៍១ សប្តាហ៍ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់
-
វប្បធម៌ ជំនឿ៤ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ