ព័ត៌មានអន្ដរជាតិ
អាមេរិក ចាប់ផ្ដើមជើងហោះហើរជម្លៀសពលរដ្ឋចេញពី ហៃទី ដែលកំពុងផ្ទុះអំពើហិង្សា
ពលរដ្ឋអាមេរិករាប់សិបនាក់កាលថ្ងៃចន្ទបានភៀសខ្លួនចេញពីភាពចលាចល និងអំពើហិង្សារបស់ប្រទេសហៃទីតាមរយៈយន្តហោះដែលជួលដោយរដ្ឋាភិបាលនៅទីក្រុង Miami ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១៩ ខែមីនានេះ ។
ជើងហោះហើរដំបូងដែលបានហោះចេញពីទីក្រុង Cap Haitien នៅលើឆ្នេរសមុទ្រភាគខាងជើងរបស់ហៃទីបានចុះចតនៅក្នុងទីក្រុង Miami ជាមួយនឹងមនុស្ស ៤៧ នាក់នៅលើយន្តហោះ ។ ជើងហោះហើរនេះបានកើតឡើងមួយសប្តាហ៍ បន្ទាប់ពីអាមេរិកដកបុគ្គលិកមិនចាំបាច់ចេញពីរដ្ឋធានី Port-au-Prince ក្រោយរងការបាញ់បោះពីក្រុមក្មេងពាល និងការគម្រាមកំហែងពីភាពអត់ឃ្លាន ខណៈក្រសួងការបរទេសក៏កំពុងធ្វើការដើម្បីជួយជនជាតិអាមេរិកផ្សេងទៀតឲ្យចាកចេញផងដែរ ។
កាលពីដើមខែនេះ សហរដ្ឋអាមេរិកបានព្រមានពលរដ្ឋរបស់ខ្លួនឲ្យចាកចេញពីប្រទេសហៃទីឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន នៅពេលដែលអំពើហិង្សាកើនឡើង ស្របពេលដែលអាកាសយានដ្ឋានក្នុងទីក្រុង Cap-Haitien បានបើកជាបណ្តោះអាសន្ន ប៉ុន្តែពលរដ្ឋអាមេរិកត្រូវធ្វើដំណើរយ៉ាងគ្រោះថ្នាក់ក្នុងចម្ងាយ ១៩៣ គីឡូម៉ែត្រពីទីក្រុង Port-au-Prince ។
ខណៈសហរដ្ឋអាមេរិកកំពុងពិនិត្យមើលជម្រើសផ្សេងទៀតសម្រាប់ការចាកចេញពីរដ្ឋធានី ហើយពលរដ្ឋអាមេរិកដែលនៅតែស្ថិតក្នុងប្រទេសហៃទី និងចង់ជម្លៀសចេញត្រូវបានជំរុញឲ្យទាក់ទងក្រសួងការបរទេស ។
គួរបញ្ជាក់ថា អំពើហិង្សានៅក្នុងប្រទេសហៃទីកាន់ធ្ងន់ធ្ងរឡើង ស្របពេលដែលនាយករដ្ឋមន្ត្រីក៏លាលែងពីតំណែងទៀត ខណៈមនុស្សជាច្រើននៅទីនោះមានការស្រេកឃ្លានធ្ងន់ធ្ងរ និងកង្វះអាហារូបត្ថម្ភ ហើយរហូតមកដល់ពេលនេះមិនទាន់ទទួលបានជំនួយមនុស្សធម៌គ្រប់គ្រាន់ដល់ពួកគេនៅឡើយទេ ៕
អត្ថបទ ៖ ប៊ុន សុភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+៧ ថ្ងៃ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៤ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+១ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅថ្ងៃ ១៧ មិថុនា នេះ