ជីវិតកម្សាន្ដ
អ្នកគាំទ្រភ្ញាក់ព្រឺត ក្រោយឃើញសភាព តួឈិនឡុង ប្រែជាសក់ស្កូវចាស់ជាងមុន
កំពូលតារាសម្ដែងចិនល្បីល្បាញទាំងអាស៊ីនិងហូលីវូដ Jackie Chan ឬប្រជាជនកម្ពុជានិយមហៅថាឈិនឡុង តែងតែធ្វើឲ្យទស្សនិកជនជាច្រើនចងចាំអំពីស្នាដៃរបស់លោកផ្ទាល់ តាមរយៈភាពយន្តវាយប្រហារ បាញ់បោះអស់ជាច្រើនទសវត្សរ៍មកហើយ។
បើទោះបីជាតារាសម្ថែងជើងចាស់រូបនេះ ឈានចូលវ័យ ៦៩ ឆ្នាំក៏ដោយ ក៏ប៉ុន្តែរូបលោកផ្ទាល់នៅតែទទួលយកគម្រោងថ្មីៗ ដោយយល់ព្រមសម្ដែងឈុតឆាកគ្រោះថ្នាក់ មិនចេះជិនណាយជាមួយនឹងអាជីពមួយនេះឡើយ។ ជាក់ស្ដែង កាលពីប៉ុន្មានថ្ងៃមុន លោកបានចូលរួមកម្មវិធីមួយក្នុងទីក្រុង Sichuan ឈិនឡុងបានបង្ហាញនូវទឹកមុខញញឹមពព្រាយនៅចំពោះមុខទស្សនិកជននិងមហាជនជាច្រើនរបស់លោក។ ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលសឹងមិនជឿ នោះគឺសក់របស់ឈិនឡុង ប្រែជាស្កូវចំណែកផ្ទៃមុខវិញប្រែជាជ្រីជ្រួញខុសមុនឆ្ងាយ។
ទោះជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងច្បាស់នូវឡើយថា ការផ្លាស់ប្ដូរសក់ខ្មៅប្រែជាសនេះដោយសារតែកត្តាអាយុជ្រេរបស់គាត់ឬយ៉ាងណានោះទេ។ កាលពីខែមករាកន្លងទៅនេះឈិនឡុងនៅមានសក់ខ្មៅក្រិប ដើម្បីត្រៀមថតភាពយន្តថ្មីរបស់លោក។
ដោយឡែក Jackie គ្រោងនឹងសម្តែងឡើងវិញនូវតួនាទីរបស់គាត់ពីមុនជាលោក Han ក្នុងរឿង Karate Kid 4 នាពេលខាងមុខនេះ។ ប៉ុន្តែគេនូវមិនទាន់ច្បាស់ថា លោកនឹងចាប់ផ្ដើមសម្រេចថតនៅពេលវេលាណាមួយ ឬប្រទេសណាណាមួយឡើយ។
យ៉ាងណាមិញ បន្ទាប់ពីរូបភាពពីព្រឹត្តិការណ៍នោះត្រូវបានសាយភាយតាមអ៊ីនធឺណិត អ្នកលេងអ៊ីនធឺណេតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបានធ្វើការ Comment ពិភាក្សាគ្នាថាតើពេលនេះ Jackie មានអាយុប៉ុន្មានហើយ។ ម្នាក់បានបញ្ចេញមតិថា ពួកគេហាក់មានអារម្មណ៍ចង់យំពេលឃើញរូបរបស់លោកនាពេលនេះ ខណៈម្នាក់ទៀតអង្វរគាត់ឲ្យចូលនិវត្តន៍ និងសម្រាកឲ្យបានល្អប្រសើរជាងនៅសម្ដែង។ ព្រោះពេលនេះឈិនឡុងស្ថិតក្នុងវ័យចាស់ណាស់ទៅហើយ ដែលសមល្មមដល់ពេលសម្រាក ឲ្យបានពេញលេញជាជាងនៅធ្វើការ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ចាំងគីម និង អ៊ូ ម៉ីនាង ប៉ះគ្នាលើឆាកតែមួយ ហ្វេនសរសើរថាជារាជិនីសម្រស់ប្រចាំកូរ៉េនិងចិន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ