ព័ត៌មានជាតិ
ទ្រុងរថយន្តក៏កាត់ ស៊ីភ្លេក៏ដកហូត ទប់ស្កាត់ការបំផ្លាញផ្លូវនិងភាពអាណាធិបតេយ្យតាមដងផ្លូវ
ដើម្បីពង្រឹងក្នុងការដឹកជញ្ជូនដែលបង្កឲ្យខូចខាតផ្លូវតាមរយៈការដឹកជញ្ជូនលើសការកំណត់នៃច្បាប់ ដោយរថយន្តមួយចំនួនបានតទ្រុងខុសបច្ចេកទេសដើម្បីផលប្រយោជន៍ក្រុមហ៊ុនឬឯកជន ដោយមិនគិតអំពីផលប្រយោជន៍រួម មន្ទីរ សាធារណះការ និងដឹកជញ្ជូនខេត្តបាត់ដំបងបានសហការជាមួយកម្លាំងសមត្ថកិច្ចចំនួន ២ ស្ថាប័ន មានប៉ូលិស និង ប៉េអឹម បានចុះពិនិត្យលើគោលដៅសំខាន់ៗនៅថ្ងៃទី ១៨ ខែមីនានេះ។

លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណះការ និងដឹកជញ្ជូនខេត្តបាត់ដំបងបានឲ្យដឹងថា ស្របការអនុវត្តជាប្រចាំទៅលើហេដ្ឋារចនាសម្ព័ន្ធគ្រប់គោលដៅតាមបណ្តាស្រុក ក៏ដូចជាក្នុងក្រុងក្រោយការខូចខាតផ្លូវជាច្រើនខ្សែ ដែលបានបង្កដោយគ្រោះទឹកជំនន់បានវាយលុកនាពេលកន្លងមក លោកបានសហការជាមួយកម្លាំងសមត្ថកិច្ចចំនួន ២ ស្ថាប័ន មានប៉ូលិស និង ប៉េអឹម បានចុះពិនិត្យលើរថយន្តដែលបានបង្កឲ្យខូចខាតផ្លូវ តាមរយះការដឹកលើសទម្ងន់ មានការតទ្រុងរថយន្ត ហើយក្នុងនោះលោកក៏បានធ្វើការដកហូតស៊ីភ្លេរថយន្តបានជាច្រើនផងដែរ ដែលបានបង្កភាពអាណាធិបតេយ្យតាមដងផ្លូវ ក្នុងរយះពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ស្របតាមអនុសាសន៍ណែនាំពីរាជរដ្ឋាភិបាលផង ពាក់ព័ន្ធនិងសកម្មភាពរាំដោយអាណាធិបតេយ្យនៅតាមដងផ្លូវនេះ។
លោកបន្តថា ការចុះពង្រឹងលើប្រភេទរថយន្តនេះមិនមែនជាលើកដំបូងទេ គឺជាប្រចាំនៅតាមគោលដៅសំខាន់ៗតាមបណ្តាស្រុកនានាក្នុងខេត្ត ហើយនៅថ្ងៃទី១៨ខែមីនាឆ្នាំ២០២៤ ក្រុមការងារត្រួតពិនិត្យយានយន្តខុសលក្ខណៈបច្ចេកទេសនៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង បន្តចុះត្រួតពិនិត្យកាត់ទ្រុងយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសតាមដងផ្លូវ នៅត្រង់ចំណុចផ្លូវវាងក្រុងទី២PK២៨២+ ៧៤០ ភូមិ បោះពោរ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។


ក្នុងសកម្មភាពមន្ត្រីជំនាញបានដកហូតស៊ីភ្លេរថយន្តខ្នាតយក្ស ពលរដ្ឋបានសាទរទាក់ទងចំណាត់ការនេះជាពិសេសពាក់ព័ន្ធក្រុមរាំតាមសម្លេងស៊ីភេ្លរថយន្តគឺសុទ្ធសឹងជាសិស្សភាគច្រើន ដោយភ្លើតភ្លើនតៗគ្នា។ បើតាមពលរដ្ឋឈ្មោះ ចាន់ថា រស់នៅក្នុងខេត្តបាត់ដំបងបានសាទរនិងចំណាត់ការរបស់មន្ត្រីជំនាញ ដោយស្រ្តីរូបនេះមើលឃើញពីសកម្មភាពការរាំញាក់តាមស៊ីភ្លេរថយន្តនៅលើបណ្តាញសង្គម ដែលនាំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមនិងអាចបង្កគ្រោះថ្នាក់នៅតាមដងផ្លូវផងដែរ៕
អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត