ព័ត៌មានអន្ដរជាតិ
ប្រសើរណាស់! វ៉ាក់សាំងកូវីដដែលកម្ពុជានឹងទទួលបានខែក្រោយ ជួយឲ្យអត្រាឆ្លងនៅអង់គ្លេសថយចុះ ២ភាគ៣
វ៉ាក់សាំងការពាជំងឺកូវីដ១៩ ហាក់ដូចជាកំពុងដំណើរការហើយ ខណៈទិន្នន័យថ្មីបានបង្ហាញថា វ៉ាក់សាំងអាចកាត់បន្ថយការឆ្លងរោគបានពីរភាគបី។
ទិន្នន័យពិតដំបូងបង្អស់ត្រូវបានបញ្ចេញ ដែលនេះនឹងក្លាយជាផ្នែកដ៏សំខាន់ក្នុងការបន្ធូរបន្ថយ វិធានការរឹតត្បិត។
តួលេខបង្ហាញថា វ៉ាក់សាំង Oxford-AstraZeneca ឬ Pfizer មួយដូស មានប្រសិទ្ធភាពលើក្រុមអាយុទាំងអស់ ហើយរហូតមកដល់ពេលនេះ មនុស្សជាង១៦លាននាក់ បានចាក់វ៉ាក់សាំងរួចទៅហើយនៅក្នុងចក្រភពអង់គ្លេស។
AstraZeneca គឺជាវ៉ាក់សាំងការពារជំងឺកូវីដដែលប្រទេសកម្ពុជានឹងទទួលបាននៅខែក្រោយនេះ តាមរយៈមជ្ឈមណ្ឌល COVAX របស់អង្គការសុខភាពពិភពលោក។
ទិន្នន័យភាគច្រើនគឺផ្តោតលើប្រសិទ្ធភាពនៃវ៉ាក់សាំងរបស់ Pfizer/BioNTech បន្ទាប់ពីថ្នាំត្រូវបានចាក់លើកដំបូងកាលពីខែធ្នូ។
ប៉ុន្តែលទ្ធផលស្រដៀងគ្នានេះក៏ត្រូវបានគេរកឃើញជាមួយនឹងវ៉ាក់សាំងរបស់ Oxford / AstraZeneca ផងដែរ។
លោកនាយករដ្ឋមន្រ្តី Boris Johnson គ្រោងនឹងប្រកាសពីកាលបរិច្ឆេទសំខាន់ៗ សម្រាប់ការបន្ធូរបន្ថយការរឹតត្បិតនៅថ្ងៃទី២២ខែកុម្ភៈ។
សេចក្តីរាយការណ៍របស់ Telegraph បានឲ្យដឹងថា ការបន្ធូរបន្ថយការរឹតត្បិតនឹងត្រូវបានកំណត់ ដោយការរកឃើញទាក់ទងនឹងប្រសិទ្ធភាពនៃវ៉ាក់សាំងលើការចម្លង ការព្យបាលក្នុងមន្ទីរពេទ្យនិងការស្លាប់។
យុទ្ធសាស្ត្រចាក់វ៉ាក់សាំងរបស់ចក្រភពអង់គ្លេស បានដាក់ចំនួនប្រជាជនទៅក្នុងក្រុមអាទិភាពផ្សេងៗគ្នា។
អ្នកដែលមានអាយុលើសពី៨០ឆ្នាំ គឺជាក្រុមអទិភាពដំបូងបំផុតដែលទទួលបានវ៉ាក់សាំង ហើយករណីក្នុងចំណោមក្រុមនេះបានធ្លាក់ចុះ ៣៨ភាគរយក្នុងរយៈពេល៧ថ្ងៃ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ ដំណឹងល្អ! អាស៊ានបើកខ្ទង់ចំណាយជាង១០លានដុល្លារ ទិញវ៉ាក់សាំងកូវីដឲ្យប្រទេសជាសមាជិក
ចុចអាន៖ ឥណ្ឌា ផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ១សែនដូសដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២៣ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់