សេដ្ឋកិច្ច
បរិមាណនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមធ្លាក់ចុះ ៣២ ភាគរយក្នុងខែកុម្ភៈ ដោយសារអាកាសធាតុ និងការបញ្ជាទិញក្នុងស្រុក
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងនៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៤នេះថា ការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាម មានការធ្លាក់ចុះ ៣២ ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ។

បើតាមលោក អួន ស៊ីឡុត នេះជាការធ្លាក់ចុះ ៣ឆ្នាំជាប់គ្នា ដោយលោកលើកមូលហេតុចំនួន ៣ ទី១ ដោយសារបាតុភូតុអែលនីណូបំផ្លាញផលចន្ទី ទី២ សហគ្រាសក្នុងស្រុកទិញគ្រាប់ទុកកែច្នៃ និងទី៣ កសិករហាលទុកលក់នាគ្រាក្រោយ។
យោងតាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជានៅឆ្នាំ ២០២៣ កម្ពុជាសម្រេចបាននូវការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិចំនួន ៦៥ ម៉ឺន ៦ ពាន់តោន ថយចុះ ៧.៦% គិតជាទឹកប្រាក់ចំនួន ៨៣៧ លានដុល្លារ បើប្រៀបធៀបឆ្នាំ ២០២២។

គិតត្រឹមឆ្នាំ ២០២៤ កម្ពុជាមានផ្ទៃដីដាំដុះស្វាយចន្ទីប្រមាណជិត ៥០ ម៉ឺន ហិកតា និងទទួលបានទិន្នផលប្រមាណ ៧១ ម៉ឺន តោន៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ