Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន ម៉ាណែត៖ អំឡុងពេលវិបត្តិកូវីដ-១៩ បានបង្ហាញទិដ្ឋភាពសំខាន់ ​២ ក្នុងវិស័យសុខាភិបាល

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា នៅក្នុងអំឡុងពេលនៃវិបត្តិនៃជំងឺកូវីដ-១៩ បានបង្ហាញនូវទិដ្ឋភាពសំខាន់ចំនួន ​២ នៅក្នុងវិស័យសុខាភិបាល។ ការលើកឡើងនេះ ធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី ១៩ ខែមីនានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិបត្តិនៃជំងឺកូវីដ-១៩ បានបង្ហាញនូវទិដ្ឋភាពសំខាន់ចំនួន ​២ នៅក្នុងវិស័យសុខាភិបាល។ ទី១. ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ បានបង្ហាញឲ្យអំពីសមត្ថភាពជាក់ស្ដែងរបស់គ្រូពេទ្យ និងមន្ត្រីសុខាភិបាលរបស់កម្ពុជា នៅទូទាំងប្រទេស។ ទី២. ក្នុងវិបត្តិនៃជំងឺកូវីដ-១៩ ក៏បានបង្ហាញនូវកម្រិត និងបញ្ហាកង្វះខាតមួយចំនួន ដែលកម្ពុជាបានប្រឈមពាក់ព័ន្ធនឹងវិស័យសុខាភិបាលនេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា «អញ្ចឹងវិបត្តិជំងឺកូវីដ-១៩នេះ ឲ្យយើងឃើញ ២ ទាំងចំណុចខ្លាំង ប៉ុន្តែពេលជាមួយគ្នាក៏ឃើញនូវចំណុចខ្វះខាត ដែលយើងដាក់ទិសដៅនៅក្នុងការពង្រឹងនៅក្នុងអាណត្តិទី ៧នេះ»។

សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ដែរថា វិធានគន្លឹះមួយក្នុងរាជរដ្ឋាភិបាល អាណត្តិទី ៧នេះ គឺការពង្រឹងវិស័យសុខាភិបាល ដោយផ្អែកទៅលើមូលដ្ឋានសំខាន់ៗមួយចំនួន។ ក្នុងនោះ ក៏មានមូលដ្ឋានដែលកើតចេញពីស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

សន្តិសុខសង្គម២១ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២០ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម