Connect with us

ជីវិតកម្សាន្ដ

តារាកំប្លែង ខ្ញុង ថា ជំងឺមហារីកបំណុលពិតជាគួរឲ្យខ្លាចខ្លាំងណាស់

បានផុស

នៅ

ឆ្លងកាត់​បទពិសោធន៍​ផ្ទាល់ខ្លួន​ពាក់ព័ន្ធ​រឿងរ៉ាវ​បំណុល​រាប់​សែន​ដុល្លារ​តារា​កំប្លែង​សម្តី​ចាក់​ទឹក​មិន​លិច​អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង ថ្មីៗ នេះ​បាន​ទម្លាយ​ទៅ​កាន់​មហាជន​ថា ជំងឺ​មហារីក​បំណុល​ពិត​ជាគួរឲ្យ​ខ្លាចខ្លាំង​ណាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង​អ្នក​នាង ខ្ញុង បាន​លើក​ឡើង​ពី​រឿងរ៉ាវ​របស់​ខ្លួនប្រាប់ទៅ​មហាជន​ថា អារឿង​ជំពាក់​គេនេះ​នាង​ជួបហើយ​ព្យាយាម​លាក់​​ណាស់​​ដើម្បី​រក្សា​កិត្តិយស​ និង​ពេល​ខ្លះ​ធ្វើ​ដូច​​គ្មាន​រឿង​អ្វីកើត​ឡើង​​ពេល​ឡាយម្ដង ៗ…តែពេល​បិទឡាយ ឬចប់កម្មវិធី​ក៏ត្រូវមកអង្គុយភ័យខ្លាច​ម្ចាស់​បំណុល​រករឿង​ទាល់​តែ​អ្នកជួបផ្ទាល់ទើបយល់អារម្មណ៍មួយនេះ។

តារាកំប្លែងអ្នកនាង ខ្ញុង បញ្ជាក់​ថា សួរ​ថា​នៅ​ក្រោយស្នាមញញឹម​មានរឿងអ្វីខ្លះ​​ព្រោះតែការលាក់បាំង រក្សាកិត្តិយស ទើបធ្វើ​ឲ្យខ្លាយទៅជាជំងឺមហារីក​បំណុលពីតិចទៅច្រើន លុះពេល​លាក់លែងជិត ក៏ត្រូវបែក​ធ្លាយទាំង​អាម៉ាស់​អ្នកខ្លះគាត់​ដឹង គាត់ស្គាល់​យើង គាត់ក៏ជួយអាណិត តែអ្នកដែលមិនយល់​ មិនដឹង មិន​ស្គាល់ពីយើងក៏ចោទ​ទៅលើនេះ​ចោទ​ទៅលើនោះ។

អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង បាន​និយាយ​បន្ថែមទៀតថា ទាំង​នេះ​មិនមែន​ជា​កាពិតធ្វើ​ឲ្យបាក់​ទឹកចិត្ត​ជា ខ្លាំង។ គ្មាន​​អ្វីច្រើនទេ​​តែ​រំលឹក​មេរៀនចាស់​ៗហើយ​ទុកវាជាបទពិសោធន៍​ដើម្បីជាការ​​តស៊ូបន្តទៅ​មុខទៀតដោះ​ស្រាយ និងបញ្ហាទាំងនេះ។ តាមរយៈ នេះក៏​មានអ្នកគាំទ្របង្ហាញ​ការលើកទឹកចិត្ត​ដល់នាងបន្ថែមផងដែរ។

ប្រាកដណាស់​ដោយ​សារតែ​បញ្ហា​នៃ​ការជំពាក់បំណុលនេះ​ហើយ​ទើប អ្នកនាង​ ខ្ញុង បាន​ធ្លាក់ខ្លួន​ដល់ចំ​ណុចសូន្យ​ព្រោះ​ការ​លក់ទ្រព្យ​សម្បត្តិ​​អស់ខ្ទិច អស់ខ្ទី គ្មានសល់ពីខ្លួន។ ប៉ុន្តែអ្វី​ដែលគួរឲ្យ​សសើរលើការ​តស៊ូរនោះ បច្ចុប្បន្ន​គឺ ខ្ញុង និង​ស្វាមី បាន​ខិតខំតក្នុងការរក​ស៊ី​ស្ទើរគ្មាន​ពេលសម្រាកខណៈ​អាជីព​កំប្លែង​ក៏ចាប់​ផ្តើមលេច​មុខឡើងវិញនៅក្នុងក្រុមលោក សុវណ្ណរិទ្ធី ហៅ​លោកតា វ៉ិចទ័រ ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម២ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម