Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យដាក់ចេញ​បម្រាម អ្នកល្មើសបំពានសីលធម៌​​ឱកាស​ចូលឆ្នាំខ្មែរ​​អាច​ពិន័យទឹកប្រាក់ដល់ ៦ លាន​រៀល

បានផុស

នៅ

បុណ្យចូលឆ្នាំខ្មែររយះពេល ៣ ថ្ងៃ ចាប់ពី ថ្ងៃទី១៤ ដល់ ១៥ និង ១៦ រដ្ឋបាលខេត្តបន្ទាយមានជ័យ​ បានដាក់​​ចេញ​បំរាមយ៉ាងតឹងរឹងដល់ជនណាមកលេងប៉ាតម្សៅបាញ់ទឹក គប់ទឹក មានគ្រោះថ្នាក់ដល់គេនៅតាមផ្លូវសាធារណៈ បៀត​បៀន​​កេរខ្មាសលើបុគ្គលដទៃដោយទុច្ចរិត មានការបន្លំ ឬចេតនា លូកលាន់រាងកាយ ឱបថើប បន្លំស្ទាបប្រដាប់​ភេទ ចាប់សុដន់ស្រី ជនដែលប្រព្រឹត្តបទល្មើសនោះនឹង​ធ្វើការឃាត់ខ្លួនដាក់​ពន្ធនាគារពី ១ ឆ្នាំទៅ ដល់ ៣ ឆ្នាំ និងធ្វើការផាកពិន័យជាប្រាក់ពី ២០០ ០០០ រៀលទៅ ៦ ០០០ ០០០ រៀល។ នេះបើតាមកិច្ចប្រជុំគណៈបញ្ជាការឯកភាព​ខេត្តនៅព្រឹក ថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២៤ ក្នុងសាលប្រជុំសាលាខេត្តខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឱកា​ស​ចូលឆ្នាំខ្មែរដែល​មានរយះពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ១៥ ដល់ ១៦ ខែមេសា ឆ្នាំ ២០២៤ ក្នុងខេត្តបន្ទាយមានជ័យ មាន​យុវជន យុវនារី និងប្រជាពលរដ្ឋរាប់មុឺននាក់មកពីស្រុកជនបទ ក្នុងនោះមានអ្នកជិះម៉ូតូ ជិះរថយន្តមកលេងកម្សាន្ត​នៅសួនមានជ័យ ស្ថិតនៅក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងនៅតាមដងផ្លូវសាធារណៈ​​ ខណៈអាជ្ញាធរ​ណែនាំដល់​យុវជន យុវនារីលេងបាញ់ទឹក ឬស្រោចទឹក ប៉ាតម្សៅត្រូវ​ឲ្យមានក្រមសីលធម៍ល្អ ហយ​យុវនារីវ័យក្មេងៗហាមមិនឲ្យស្លៀកពាក់ខើចលើខើចក្រោម មិនឲ្យស្លៀកពាក់សិចស៊ី លេចមុខលេច​ក្រោយ​​​នោះទេ។

លោក អ៊ុំ រាត្រី អភិបាលខេត្ត និងជាគណះបញ្ជាការឯកភាពខេត្តបានចេញបទបញ្ជាក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ៣ ថ្ងៃនោះមាន៖

១.ហាមដល់ ក្រុមយុវជន យុវនារី មិនឲ្យលេងគប់ទឹកនៅតាមផ្លូវសាធារណៈជាដាច់ខាត
២.ហាមមិនឲ្យក្រុមយុវជន យុវនារី ចាក់ធុងបាស់ ផឹក ស្រា ស្រែកឡូឡាពេញទីសាធារណៈដាច់ខាត
៣. នៅពេលយប់ ជនណាចាក់ធុងបាស់ ផឹកស្រា ស្រែកឡូឡា ធ្វើឲ្យរំខានដល់ផ្ទះអ្នកដទៃ​ឃាត់ខ្លួនយកមកអប់រំលើកទី១ នៅមានបន្តនឹង​ចាត់ការទៅតាមផ្លូវច្បាប់។

លោក អ៊ុំ រាត្រី បានឲ្យដឹងទៀតថា អង្គភាពទាំង ៣ មាន​កងកំលាំងអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត និងសឹក​រងខេត្ត​ និងគណៈបញ្ជាការឯកភាពក្រុងសិរីសោភ័ណ នៅចាំការពារគ្រប់ច្រកល្ហក ទាំងយប់ ទាំងថ្ងៃ ដើម្បីពង្រឹងសន្តិសុខឲ្យបានដាច់ខាតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ៣ ថ្ងៃនៅខេត្តបន្ទាយមានជ័យ ប្រពៃណីជាតិឲ្យបានម៉ឺងម៉ាត់។

លោក អ៊ុំ រាត្រី បានធ្វើការដាស់តឿន ដល់យុវនារី ដែលនិយមស្លៀកពាក់សិចស៊ី ហើយចេញមកលេងកម្សាន្តក្នុងឱកាស​បុណ្យចូលឆ្នាំខ្មែរ មានបាញ់ទឹក ឬស្រោចទឹក ប៉ាតម្សៅ ឬលេងល្បែងផ្សេងៗទៀតឲ្យចេះស្លៀកពាក់ឲ្យបានសមរម្យចេះគោរពច្បាប់ប្រពៃណីខ្មែរផង។

ក្នុងឱកាសបុណ្យចូលឆ្នាំ អាជ្ញាធរក៏​ហាមប្រាមរាល់​ការលេង​ល្បែងទាំងឡាយណាដែលនាំឲ្យខាតបង់ អន្តរាយទ្រព្យសម្បត្តិ និង​នាំឲ្យមានគ្រោះថ្នាក់ប៉ះពាល់ដល់កិត្តិយស ផ្ទុយពីប្រពៃណីថ្លៃថ្នូររបស់ជាតិ ដូចជាការប្រើអំពើហឹង្សាបណ្តាលមកពីការរាំកម្សាន្ត​ជាន់ជើងគ្នា ច្រណែនឈ្នានីស ការលេងល្បែងសុីសង ល្បែងផ្នាល់ផ្សេងៗ គប់ស្បោងទឹក លាបធ្យូង ដល់អ្នក​ធ្វើដំណើរតាមផ្លូវ ត្រូវហាមដាច់ខាត។ ម៉្យាងវិញទៀតត្រូវលើកកំពស់ ស្មារតីប្រុងប្រយ័ត្នក្នុងការ​ដុត​ទៀនធូប ភ្លើងចង្ក្រាន ឬប្រើប្រាស់គ្រឿងឆេះផ្សេងៗដែលនាំឲ្យមានអគ្គិភ័យ និងត្រូវទប់ស្កាត់ការដុតផាវ គ្រឿងផ្ទុះ គ្រាប់រំសេវដែលនាំឲ្យ​មានគ្រោះថ្នាក់ដល់អាយុជីវិតនិងប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមជាដើម៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៩ នាទីutes មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ១ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ៦ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ៧ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម