Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

បានផុស

នៅ

អាចថានេះជាដំណឹងល្អមួយសម្រាប់អ្នកខ្ជិលហាត់ប្រាណ ព្រោះថា​ ក្រុមអ្នកវិទ្យាសាស្រ្តអាមេរិក បានរកឃើញថ្នាំមួយប្រភេទ ដែលលេបហើយជួយឲ្យឡើងសាច់ដុំហើយផ្តល់អត្ថប្រយោជន៍ដល់រាងកាយ ដូចអ្នកហាត់ប្រាណទៀតទាត់ដែរ។

(រូបថត៖ iStock)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយការសិក្សាអស់រយៈពេលជាច្រើនទសវត្សរ៍ អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យវ៉ាស៊ីនតោន រកឃើញថ្នាំមួយប្រភេទឈ្មោះ SLU-PP-332 ឬអាចនិយាយបានថា ជាអាហារបំប៉ន ដោយវានឹងជួយបង្កើតប្រូតេអ៊ីនពិសេសទាក់ទងនឹងអរម៉ូនអ៊ឹស្ត្រូសែន ដែលជាធម្មតាអរម៉ូននេះ ភាគច្រើនកកើតឡើងក្នុងខ្លួនអ្នកហាត់ប្រាណ។

តាមប្រភពព័ត៌មានប្រាប់ទៅកាសែត New York Post កាលពីចុងសប្តាហ៍, ឱសថនេះអាចជួយជំរុញកោសិកាក្នុងរាងកាយរបស់អ្នកឲ្យមានសុខភាពល្អនិងមាំមួនដូចការហាត់ប្រាណដែរ ហើយថែមទាំងអាចព្យាបាលជំងឺនានា ដូចជាជំងឺធាត់និងសាច់ដុំទៀតផង។ លើសពីនេះ វាក៏អាចទប់ទល់នឹងស្ថានភាពចុះខ្សោយរបស់មនុស្សទាក់ទងនឹងអាយុដូចជា ជំងឺវង្វេង ខ្សោយបេះដូង និងការថយចុះមុខងារតម្រងនោមផងដែរ។

(រូបថត៖ Shutterstock)

ក្រុមអ្នកស្រាវជ្រាវ បានសាកល្បងថ្នាំគ្រាប់នេះលើសត្វកណ្ដុរ ហើយរកឃើញថា ថ្នាំបានបង្កើនប្រភេទសរសៃសាច់ដុំដែលធន់នឹងការអស់កម្លាំង។ ថ្នាំនេះក៏បង្ហាញសមត្ថភាពទៅប្រឆាំងដំណើរការខូចខាត ក្នុងខួរក្បាលអ្នកដែលមានជំងឺភ្លេចភ្លាំង និងជំងឺវង្វេងទម្រង់ផ្សេងទៀតផងដែរ។

សាស្ត្រាចារ្យ Bahaa Elgendy ផ្នែកថ្នាំស្ពឹកនៅសាកលវិទ្យាល័យវ៉ាស៊ីនតោន និងជាអ្នកតាមដានសំខាន់នៃគម្រោងនេះ បាននិយាយថា “មនុស្សគ្រប់គ្នាដឹងថា ការហាត់ប្រាណពិតជាមានប្រយោជន៍ខ្លាំងបំផុតសម្រាប់រាងកាយនិងផ្លូវចិត្ត ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែអាចធ្វើលំហាត់ប្រាណបាននោះទេ។ ការធ្វើលំហាត់ប្រាណជាមួយថ្នាំគ្រាប់ អាចមានប្រយោជន៍ឬបង្កើនឥទ្ធិពលសម្រាប់អ្នកដែលមានវ័យចំណាស់ អ្នកដែលមានជំងឺមួយចំនួន ឬអ្នកដែលប្រឈមនឹងការខ្សោយសាច់ដុំ ហើយនេះអាចជាដំណឹងល្អដល់ការព្យាបាលជំងឺលំបាកៗមួយចំនួនដែលយើងកំពុងជួបប្រទះនាពេលសព្វថ្ងៃ ដូចជាជំងឺសរសៃប្រសាទ និងជំងឺខ្សោយបេះដូងជាដើម”។

សាស្ត្រាចារ្យ Bahaa Elgendy (រូបថត៖ Web Cast)

លោកបន្តថា “ខ្ញុំមិនមែនលើកទឹកចិត្តឲ្យគ្រប់គ្នាឈប់ហាត់ប្រាណនោះទេ ប៉ុន្តែមនុស្សជាច្រើនដូចជាខ្ញុំគឺខ្ជិល និងមិនចូលចិត្តហាត់ប្រាណឡើយ ឬរវល់គ្រប់ពេល ដូច្នេះពួកគេអាចទទួលបានអត្ថប្រយោជន៍ពីថ្នាំនេះ”។

ទោះបីជាយ៉ាងណាក៏ដោយ លោកសាស្ត្រាចារ្យក៏បានព្រមានដែរថា មិនមែនគ្រប់គ្នាសុទ្ធតែលេបថ្នាំនេះត្រូវទេ ព្រោះមនុស្សម្នាក់ៗមានស្ថានភាពរាងកាយខុសៗគ្នា ហើយក៏មិនមានការបញ្ជាក់ច្បាស់ដែរថា ថ្នាំនេះនឹងសម្រេចផលិតទ្រង់ទ្រាយធំជាផ្លូវការនៅពេលណា រួចដាក់លក់នៅពេលណា និងមានតម្លៃប៉ុន្មាន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ បុរសចិនម្នាក់ត្រូវដុំដែក ១០០ គីឡូក្រាមសង្កត់ស្លាប់លើកៅអីហាត់ប្រាណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម