ព័ត៌មានអន្ដរជាតិ
ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ
ប៉ុន្មានថ្ងៃនេះនៅលើបណ្ដាញសង្គមកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងទៅស្ត្រីជនជាតិវៀតណាមម្នាក់ ដែលបានលក់ផ្លែពុទ្រាទៅឱ្យជនបរទេសម្នាក់ក្នុងតម្លៃថ្លៃរហូតដល់ ២០ម៉ឺនដុង (៨ដុល្លារ) ត្រឹមតែមួយកូនថង់តូចប៉ុណ្ណោះ ។
ក្រោយពីវីដេអូឃ្លីបដែលថតដោយបុរសជនបរទេសរូបនោះចែកចាយលើបណ្ដាញសង្គម បានបង្កឱ្យមានការការខឹងសម្បាយ៉ាងខ្លាំងដល់មហាជន រហូតដល់ធ្វើឱ្យគណៈកម្មាធិការប្រជាជន ស្រុក Tay Ho បានដឹកនាំក្រុមជំនាញធ្វើកំណត់ហេតុ និងចេញសេចក្តីសម្រេចដាក់ពិន័យរដ្ឋបាលចំនួន ១៥០,០០០ ដុង (៦ដុល្លារ) លើស្ត្រីរូបនោះ ពីបទលក់ទំនិញតាមដងផ្លូវ ប្រឆាំងនឹងបទប្បញ្ញត្តិ និងដោយគ្មានការប្រកាសតម្លៃ ។
យោងតាមការផ្សាយពីសារព័ត៌មាន Zing news នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា ស្ត្រីរូបនេះមានឈ្មោះ ជាអក្សរកាត់ថា BTL មានស្រុកកំណើតនៅស្រុក Hung Yen ។ ប្រភពបានឱ្យដឹងថា នៅក្នុងជំនួបរវាងស្ត្រី BTL និងគណៈកម្មាធិការប្រជាជន ស្រុក Tay Ho គាត់បានសារភាពថា គាត់បានដឹងកំហុសមួយនេះ ដែលជាការមិនត្រឹមត្រូវក្នុងក្រមសីលធម៌ជាអ្នកលក់ ហើយអាកប្បកិរិយានេះបានបង្កើតរូបភាពមិនអំណោយផលរបស់ទីក្រុងហាណូយសម្រាប់ភ្ញៀវទេសចរបរទេស។ ជាមួយគ្នានេះដែរ BTL បានសន្យាថា នឹងមិនប្រព្រឹត្តិសកម្មភាពខុសឆ្គងដូច្នេះម្ដងទៀតឡើយ ៕
ប្រែសម្រួលដោយ៖ ប៉ោ កុសល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សុខភាព១៤ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ចរាចរណ៍៣ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍៤ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់