Connect with us

ព័ត៌មានជាតិ

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

បានផុស

នៅ

មន្ត្រី ជំនាញ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម ចុះត្រួតពិនិត្យ និងណែនាំដល់ម្ចាស់យានដ្ឋានជួសជុល កែច្នៃដំឡើងយានយន្ត និងឧបករណ៍បំពងសំឡេងខុសលក្ខណៈបច្ចេកទេស ក្នុងស្រុកចំការលើ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាមលោក ផេង  ដារ៉ែន  នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកចំការលើ ចុះត្រួតពិនិត្យ និងណែនាំដល់ម្ចាស់យានដ្ឋានជួសជុល កែច្នៃដំឡើងយានយន្ត និងឧបករណ៍បំពងសម្លេងខុសលក្ខណៈបច្ចេកទេស។

លោក ផេង  ដារ៉ែន  បញ្ជាក់ប្រាប់ថា  ការចុះត្រួតពិនិត្យយានដ្ឋានជួសជុល កែច្នៃដំឡើង និងដេប៉ូលក់គ្រឿងបន្លាស់បរិក្ខារសម្រាប់យានយន្តនេះដែរ  បានធ្វេីការចុះអនុវត្តន៍ចំនួន ៤០កន្លែង រួមមាន៖ យានដ្ឋាន កែច្នៃដំឡើងចំនូន៣៥កន្លែង, យានដ្ឋានជួសជុលតភ្លើងចំនួនបួនកន្លែង, ដេប៉ូលក់គ្រឿងបរិក្ខារសម្រាប់រថយន្តចំនួនមួយកន្លែង។

ជាមួយគ្នានេះដែរ  ក្រុមការងារ ក៏បានអំពាវនាវ  និងផ្សព្វផ្សាយដល់ម្ចាស់យានដ្ឋាន  ក៏ដូចម្ចាស់យានយន្តទាំងអស់ត្រូវតែចូលរួមសហការជាមួយអាជ្ញាធរ  និងគោរពតាមច្បាប់បទដ្ឋានបច្ចេកទេសឲ្យបានត្រឹមត្រូវ  ដេីម្បីធ្វេីយ៉ាងណាកាត់បន្ថយគ្រោះថ្នាក់តាមដងផ្លូវដែលបង្កដោយរថយន្តខុសបច្ចេកទេស៕

 អត្ថបទ ៖ ឡេក  ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

សេចក្ដីជូនដំណឹង២ ម៉ោង មុន

អ្នកឧកញ៉ា ឃុន សៀ និង លោកជំទាវ គោរពជូនពរ សម្ដេចទាំង ៧ ក្នុងឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំសកល ២០២៤

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សភា​បក្ស​ប្រឆាំង​​កូរ៉េ​ខាងត្បូង​​បោះឆ្នោត​ទម្លាក់​ប្រធានាធិបតីស្តីទី​ដែលកាន់​អំណាច​១៣ថ្ងៃ​​

Sokha Hotels

ព័ត៌មានពេញនិយម