Connect with us

ព័ត៌មានអន្ដរជាតិ

កងទ័ពបារាំង ត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើសង្គ្រាម

បានផុស

នៅ

ក្រោយពេលប្រធានាធិបតីបារាំងលោក Emmanuel Macron បានបង្ហាញគំនិតបញ្ជូនទាហានណាតូទៅជួយប្រយុទ្ធឲ្យអ៊ុយក្រែន ជាហេតុធ្វើឲ្យរុស្ស៊ីក្តៅស្លឹកត្រចៀក ហើយដល់ថ្នាក់លោក វ្ល៉ាឌីមៀរ ពូទីន គំរាមផ្ទុះសង្គ្រាមលោកលើកទី៣ទៀតនោះ, ពេលនេះស្រាប់តែមេទ័ពបារាំង បានចេញមុខប្រកាសថា ទីក្រុងប៉ារីស ត្រៀមខ្លួនរួចរាល់អស់ហើយ ដើម្បីធ្វើសង្គ្រាម។

លោក Macron ជាមួយកងទ័ពបារាំង (រូបថត៖ Global Times)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយសេនាធិការនៃកងទ័ពបារាំង លោកឧត្តមសេនីយ៍ Pierre Schill បាននិយាយនៅក្នុងបទសម្ភាសជាមួយកាសែត Le Monde ដែលចេញផ្សាយកាលពីថ្ងៃអង្គារទី១៩ខែមីនាថា កងទ័ពបារាំង ត្រៀមរួចជាស្រេចដើម្បីប្រឈមមុខនឹងស្ថានភាពវិវឌ្ឍជាអន្តរជាតិ ហើយនឹងចូលរួមក្នុងសង្គ្រាមដើម្បីការពារខ្លួន។ ទោះស្ថានការណ៍បែបណាក៏ដោយ បារាំងជឿជាក់ថា ទាហានរបស់ខ្លួននឹងឆ្លើយតប។

លោកលើកឡើងថា ប្រទេសបារាំង មានទំនួលខុសត្រូវជាអន្តរជាតិ ហើយត្រូវបានភ្ជាប់ដោយកិច្ចព្រមព្រៀងការពារ ជាមួយរដ្ឋណាដែលប្រឈមនឹងការគំរាមកំហែងធ្ងន់ធ្ងរ។ ដូច្នេះហើយ ខ្លួនត្រូវតែមានកងកម្លាំងហ្វឹកហាត់និងធ្វើអន្តរកម្មជាមួយកងទ័ពសម្ព័ន្ធមិត្ត។

លោកឧត្តមសេនីយ៍ Pierre Schill (រូបថត៖ Armée de terre)

ទីក្រុងប៉ារីស អាចប្រមូលផ្តុំកងពលមានកម្លាំង២០ ០០០នាក់ក្នុងរយៈពេល៣០ថ្ងៃ ហើយអាចឈានដល់ ៦០ ០០០នាក់ បើមានការចូលរួមពីសម្ព័ន្ធមិត្តណាតូផ្សេងទៀត។

ទោះបីជាយ៉ាងណាក៏ដោយ រម្លឹកទៅសប្តាហ៍មុន នៅក្នុងបទសម្ភាសជាមួយបណ្តាញទូរទស្សន៍ TF1 និង France 2, លោក Macron និយាយថា ប្រទេសបារាំង មិនធ្វើសង្រ្គាមជាមួយរុស្ស៊ីទេ ពោលគឺគ្រាន់តែគាំទ្រទីក្រុងកៀវប៉ុណ្ណោះ ប៉ុន្តែក៏បានចាត់ទុកទីក្រុងមូស្គូ ជាសត្រូវ ផងដែរហើយនៅតែមានកូនចិត្តចង់បញ្ជូនទ័ពណាតូទៅអ៊ុយក្រែន។

លោក Macron (រូបថត៖ AFP)

ទាក់ទិនរឿងនេះដែរ បើតាមការអះអាងរបស់ប្រមុខចារកម្មបរទេសរុស្ស៊ី (SVR) គឺលោក Sergey Naryshkin, ប្រទេសបារាំង កំពុងរៀបចំដាក់ពង្រាយកងកម្លាំងរបស់ខ្លួនចំនួន ២ ០០០ នាក់ទៅអ៊ុយក្រែន។ ពិតណាស់ ទាហានបារាំង នឹងក្លាយជាគោលដៅអាទិភាពស្របច្បាប់សម្រាប់ការវាយប្រហារ ដោយកងកម្លាំងប្រដាប់អាវុធរុស្ស៊ី បើពិតជាជាន់ដីអ៊ុយក្រែនមែន។

មិនមែនជារឿងតូចឡើយពាក់ព័ន្ធនឹងសេណារីយ៉ូបែបនេះ ព្រោះវិមានក្រឹមឡាំងក៏ធ្លាប់ព្រមានដែរថា ប្រសិនបើលោកខាងលិច បញ្ជូនទ័ពទៅអ៊ុយក្រែនមែន ពួកគេច្បាស់ជាប្រថុយ បង្កឲ្យមានការប្រឈមមុខដាក់គ្នាដោយផ្ទាល់មិនអាចចៀសបានរវាងណាតូ និងរុស្ស៊ីហើយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក Macron នឹងស្នើទៅ រុស្ស៊ី ឲ្យមានឈប់បាញ់នៅ អ៊ុយក្រែន ក្នុងថ្ងៃ ពិសេសរបស់ បារាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

កម្ពុជាទទួលបានហិរញ្ញប្បទានជាង៤០០លានដុល្លារពី ADB សម្រាប់គម្រោងអភិវឌ្ឍន៍៦​

ព័ត៌មានជាតិ១៣ នាទីutes មុន

រដ្ឋបាលខណ្ឌឫស្សីកែវ ឈូសឆាយសំអាត និងរៀបចំសណ្ដាប់ធ្នាប់អនាម័យ លើកំណាត់ផ្លូវបេតុងថ្មី

នយោបាយ១៦ នាទីutes មុន

«ភាពជាអ្នកជិតខាងល្អ» ជាអ្វីដែលរដ្ឋមន្ត្រីការបរទេសកម្ពុជា-ថៃលើកយកមកពិភាក្សាគ្នា

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

រុស្ស៊ី អភិវឌ្ឍមីស៊ីលអន្តរទ្វីបថ្មីដ៏មានអនុភាព, គេសង្ស័យថា ជាការត្រៀមធ្វើសង្គ្រាមជាមួយ ណាតូ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីលើកទឹកចិត្តអង្គការពង្រីកការបណ្តុះបណ្តាលគ្រូពេទ្យលើជំនាញផ្នែកទារក និងកុមារនៅខេត្តភាគឦសាន

នយោបាយ២០ ម៉ោង មុន

ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត

ព័ត៌មានជាតិ១៦ ម៉ោង មុន

អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី

ព័ត៌មានជាតិ១៦ ម៉ោង មុន

ជាថ្មីម្ដងទៀត! លោក ហ្សេលេនស្គី អញ្ជើញសម្ដេចតេជោ ធ្វើទស្សនកិច្ចនៅអ៊ុយក្រែន តែសម្តេចឆ្លើយថា រង់ចាំពេលសមស្របសិន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

​មនុស្សជិត​១៣ម៉ឺនគ្រួសារ​​រងគ្រោះ​​ដោយ​ទឹកជំនន់​នៅថៃ​ ខណៈអ្នកស្លាប់​កើន​ដល់​៣៥​នាក់​

Sokha Hotels

ព័ត៌មានពេញនិយម