ព័ត៌មានអន្ដរជាតិ
ឥណ្ឌា ជួបវិបត្តិខ្វះទឹកប្រើប្រាស់នៅរដូវក្ដៅនេះ
អាងស្តុកទឹកសំខាន់ៗរបស់ប្រទេសឥណ្ឌាបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ៥ ឆ្នាំនេះដែលបណ្ដាលឲ្យមានការខ្វះខាតទឹកប្រើប្រាស់ និងលទ្ធភាពផលិតថាមពលនៅរដូវក្តៅ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA កាលពីថ្ងៃទី១៩ ខែមីនា ។
ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា អាងស្តុកទឹកចំនួន ១៥០ ដែលផ្គត់ផ្គង់ទឹកសម្រាប់ផឹក និងប្រព័ន្ធធារាសាស្រ្ត ក៏ដូចជាប្រភពថាមពលវារីអគ្គិសនីដ៏សំខាន់របស់ឥណ្ឌា មានសមត្ថភាពផ្គត់ផ្គង់ត្រឹមតែ ៤០ ភាគរយប៉ុណ្ណោះកាលពីសប្តាហ៍មុន ខណៈការផ្គត់ផ្គង់ទឹកត្រូវបានកាត់បន្ថយនៅរដ្ឋជាច្រើននៅក្នុងប្រទេស ។
ចាប់តាំងពីឆ្នាំ ២០១៩ មក សមត្ថភាពអាងស្តុកទឹករបស់ប្រទេសឥណ្ឌាបានធ្លាក់ចុះដល់ទៅ ៣៥ ភាគរយ ហើយឃើញមានទីក្រុងភាគខាងត្បូងដូចជា Chennai មិនមានទឹកប្រើប្រាស់នោះទេ ។ ស្ថានការណ៍នេះអាចបង្កើនវិបត្តិនៅក្នុងតំបន់ភាគកណ្ដាល និងភាគខាងត្បូងឥណ្ឌា ដែលប្រឈមនឹងរលកកម្ដៅខ្លាំងក្នុងខែមេសា និងខែឧសភាខាងមុខ ។
មួយវិញទៀតកម្រិតទឹកភ្លៀងធ្លាក់ក៏មានតិចបំផុត ចាប់តាំងពីឆ្នាំ ២០១៨ បន្ទាប់ពីឥទ្ធិពលបាតុភូត El Nino បានធ្វើឲ្យខែសីហាឆ្នាំមុនរងគ្រោះរាំងស្ងួតបំផុតក្នុងរយៈពេលជាងមួយសតវត្សមិនធ្លាប់មាន ស្របពេលដែលខ្យល់មូសុងក៏មិនស្មើគ្នាដែរ ដោយតំបន់ខ្លះទទួលបានទឹកភ្លៀងច្រើនជាងតំបន់ផ្សេងទៀត ។
ចំណែកការផលិតវារីអគ្គីសនីរបស់ប្រទេសឥណ្ឌាក្នុងរយៈពេល ១០ ខែ ចាប់ពីដើមឆ្នាំមុនបានធ្លាក់ចុះ ១៧ ភាគរយ បើទោះបីជាតម្រូវការអគ្គិសនីខ្លាំងក៏ដោយ ។ ស្របពេលជាមួយគ្នានោះ ការផលិតវារីអគ្គិសនីនៅអាស៊ីក៏បានធ្លាក់ចុះក្នុងអត្រាលឿនបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ ចំពេលមានតម្រូវការពីចិនក៏មានការធ្លាក់ចុះដូចគ្នា ៕
អត្ថបទ ៖ ប៊ុន សុភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន