ព័ត៌មានជាតិ
យុវជនសង្គមស៊ីវិល ជួបពិភាក្សាជាមួយតំណាងក្រសួងព័ត៌មាន លើកិច្ចការសង្គម និងព័ត៌មាន
នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានជួបពិភាក្សាជាមួយលោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល លើកិច្ចការសង្គម និងព័ត៌មាន។
បើតាមលោក ហេង សំហេង គោលបំណងនៃជំនួបនេះ គឺដើម្បីទទួលបាននូវធាតុចូល និងអនុសាសន៍នានាពាក់ព័ន្ធបន្ថែមនឹងវិស័យព័ត៌មានពីក្រសួងព័ត៌មានទៅដល់ក្រុមយុវជនសង្គមស៊ីវិល ជាពិសេសលើកិច្ចការសង្គម និងព័ត៌មានដែលក្រុមយុវជនសង្គមស៊ីវិល កំពុងធ្វើសកម្មភាពនេះឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមច្បាប់ជាធរមាន ដោយធ្វើយ៉ាងណាឱ្យសង្គមកម្ពុជាមានការរីកចម្រើន និងរក្សាបានសណ្តាប់ធ្នាប់ល្អលើវិស័យព័ត៌មាន។
ក្នុងជំនួបនេះ លោក ផុស សុវណ្ណ បានសម្តែងនូវការស្វាគមន៍ចំពោះក្រុមយុវជនដែលចូលរួមជួយការងារសង្គមផ្សេងៗ ជាពិសេសលើវិស័យព័ត៌មាន ស្របទៅនឹងគោលការណ៍ និងច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ លោក ផុស សុវណ្ណ បានគូសបញ្ជាក់ថា ដើម្បីប្រទេសជាតិមានការរីកចម្រើន យុវជនគ្រប់រូបត្រូវធើ្វជាគំរូល្អដល់យុវជនជំនាន់ក្រោយ។
ស្ថិតក្នុងឱកាសនោះ លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និង សោតទស្សន៍ ក៏បានផ្ដល់អនុសាសន៍មួយចំនួនដល់ក្រុមយុវជនសង្គមស៊ីវិលផងដែរ ដោយបានជំរុញនូវការផ្សព្វផ្សាយលើវិស័យអប់រំ បញ្ហាគ្រោះថ្នាក់ចរាចណ៍ បញ្ហាគ្រឿងញៀន ដែលជាផ្នែកមួយសំខាន់ក្នុងការចូលរួមធ្វើឱ្យសង្គមជាតិមានការរីកច្រើន។
លោក ផុស សុវណ្ណ បានជំរុញឱ្យក្រុមយុវជនចូលរួមលុបបំបាត់នូវរាល់ព័ត៌មានក្លែងក្លាយ ឬក្លាយជាឧបករណ៍នយោបាយក្នុងន័យអវិជ្ជមាន ហើយចូលរួមផ្សព្វផ្សាយសមិទ្ធផលជាតិ ពិសេសយន្តការអភិវឌ្ឍន៍ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជាដើម។
ជាការឆ្លើយតបលោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល បានជម្រាបជូនលោកប្រតិភូរាជរដ្ឋាភិបាល ថា បណ្ដុំអង្គការសង្គមស៊ីវិល នឹងបើកវគ្គបណ្តុះបណ្តាលស្ដីពីវិជ្ជាជីវៈសារព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ ដល់សមាជិកសមាជិកការនៃក្រុមយុវជនចំនួន៣០០នាក់ នាពេលខាងមុខ និងបន្តបណ្តុះបណ្តាលដល់បណ្តាផែនក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលភាគច្រើនជាអ្នកប្រកបរបរដឹកជញ្ចូន ម្ចាស់អាជីវករលក់ដូរឱ្យមានជំនាញមួយទៀត គឺវិស័យអ្នកសារព៌ត៌មាននេះផងដែរ។
ជាចុងក្រោយលោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏បានអំពាវនាវដល់សាធារណៈជនចូលរួមឆ្លើយតបដល់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយការផ្សព្វផ្សាយព័ត៌មាននានានៅលើបណ្ដាញសង្គម៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៤ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ