Connect with us

ព័ត៌មានជាតិ

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

បានផុស

នៅ

តំណាងអចិន្ត្រៃយ៍រងកម្ពុជាប្រចាំអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក បានជំរុញលើកទឹកចិត្តឱ្យក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ធ្វើការឱ្យជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្តរវាងរដ្ឋឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជំរុញបែបនេះពីសំណាក់តំណាងកម្ពុជា ទៅកាន់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ គឺធ្វើឡើងតាមរយៈសេចក្ដីថ្លែងការណ៍នៅក្នុងកិច្ចប្រជុំបើកចំហររបស់ក្រុមប្រឹក្សាសន្តិសុខ ក្រោមមូលបទ «ការលើកកម្ពស់ការទប់ស្កាត់ជម្លោះ» នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។

លោក ម៉ៅ ទិត្យារុណ តំណាងអចិន្ត្រៃយ៍រងកម្ពុជាប្រចាំអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក និងជាភារៈធារីស្តីទី បានលើកឡើងថា ជម្លោះដែលកំពុងកើនឡើង និងអស្ថិរភាពនៅលើពិភពលោក គឺជាការព្រមានដល់សន្តិភាព ដែលប្រទេសនានា គួរតែយកចិត្តទុកដាក់ខ្ពស់ និងប្រុងប្រយ័ត្នចំពោះភាពផុយស្រួយនៃសន្តិភាព។ ក្នុងន័យនេះ លោក ម៉ៅ ទិត្យារុណ បានគូសបញ្ជាក់អំពីសារៈសំខាន់ក្នុងការកសាង និងថែរក្សាសន្តិភាព ដោយកម្ពុជា ជំរុញឱ្យគ្រប់រដ្ឋសមាជិកផ្តល់អាទិភាពដល់សន្តិភាព ដើម្បីរួមគ្នាជំរុញ និងទប់ស្កាត់ជម្លោះ។

ដូច្នេះហើយ កម្ពុជា ក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ សូមលើកទឹកចិត្តឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ និងសង្រ្គាម សំដៅស្តារទំនុកចិត្តឡើងវិញក្នុងចំណោមរដ្ឋ ដោយមិនគិតពីផលប្រយោជន៍ភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ច ដើម្បីរក្សាបានសន្តិភាព និងសន្តិសុខអន្តរជាតិ។ នេះជាការលើកឡើងបន្ថែមដោយលោក លោក ម៉ៅ ទិត្យារុណ តំណាងអចិន្ត្រៃយ៍រងកម្ពុជាប្រចាំអង្គការសហប្រជាជាតិ។

តំណាងកម្ពុជារូបនេះ​ បានគូសរំលេចអំពីទិដ្ឋភាពអតីតកាលរបស់កម្ពុជា ដែលចេញពីសង្រ្គាមហែកហួរ ទៅជាប្រទេសស្រឡាញ់សន្តិភាព គឺកម្ពុជា តែងតែឱ្យតម្លៃសន្តិភាពគ្រប់កាលៈទេសៈ។ លោក សង្កត់ធ្ងន់ថា សន្តិភាព អាចបាត់បង់ដោយងាយ ប៉ុន្តែការកសាង និងរក្សាសន្តិភាព គឺជាការលំបាកទីជាបំផុត។ ក្នុងន័យនេះ លោក បានបញ្ជាក់ថា ជម្លោះត្រូវតែត្រូវបានដោះស្រាយតាមរយៈការសន្ទនា ជាជាងការប្រើអាវុធ ដែលកិច្ចសន្ទនានេះ គឺមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់ការទប់ស្កាត់ជម្លោះ ដែលការទប់ស្កាត់ការកើតមានឡើងវិញនៃជម្លោះនៅតែជាអាទិភាពចម្បង ដើម្បីរក្សា ឱ្យបានសន្តិភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១១ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម