Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

បានផុស

នៅ

ផែនការទិញនាវាមុជទឹករបស់កងនាវាចរថៃកំពុងស្ថិតក្នុងស្ថានភាពទឹកដល់ច្រមុះ បន្ទាប់ពីគណៈកម្មាធិការពិសេសគ្រប់គ្រងផ្នែកថវិការបស់រដ្ឋសភាបានទាត់ចោលសំណើរបស់កងទ័ពជើងទឹកក្នុងការទិញនាវាចម្បាំង ដោយលើកអង្គហេតុពីវិបត្តិហិរញ្ញវត្ថុ និងផែនការផ្គត់ផ្គង់មិនអំណោយផល ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Thai PBS កាលពីថ្ងៃទី១៩ ខែមីនាកន្លងទៅ ។

លោក Sutin Klungsang

រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Sutin Klungsang បាននិយាយថា រដ្ឋាភិបាលរបស់ប្រទេសថៃខ្វះខាតលុយ ពោលមិនអាចរៀបចំថវិកាពេញដៃសម្រាប់កងទ័ពជើងទឹកដើម្បីទិញនាវាចម្បាំងក្នុងតម្លៃ ១៧ ពាន់លានបាត (ស្មើនឹង ៤៧០ លានដុល្លារអាមេរិក) យកមកជំនួសកងនាវាចាស់របស់ខ្លួនក្នុងឆ្នាំសារពើពន្ធ ២០២៤ បាននោះទេ ដោយសារតែវាជាតម្លៃដ៏ខ្ពស់កប់ពពកមួយ ។

កងទ័ពជើងទឹកបានស្វះស្វែងរកថវិកា ១៧ ពាន់លានបាត (ស្មើនឹង ៤៧០ លានដុល្លារអាមេរិក) ដើម្បីទិញនាវាចម្បាំងដែលមានទម្ងន់ ៤,០០០ តោនសម្រាប់រយៈពេល ៥ ឆ្នាំ ដែលនឹងតម្រូវឲ្យបង់ថ្លៃចំនួន ១.៧ ពាន់លានបាត (៤៧ លានដុល្លារអាមេរិក) ក្នុងឆ្នាំដំបូង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាជិកសភារបស់រដ្ឋាភិបាលភាគច្រើនមកពីគណបក្សភឿថៃដែលកំពុងកាន់អំណាច នៅក្នុងគណៈកម្មាធិការគ្រប់គ្រងថវិកាសភា បានបោះឆ្នោតប្រឆាំងនឹងសំណើរបស់កងនាវាចរ ពោលផ្ទុយពីសមាជិក​សភា​បក្ស​ប្រឆាំងដែល​បាន​គាំទ្រ​ចំពោះផែនការទិញ​នាវា​ចម្បាំង ខណៈសមាជិកទាំងនោះ​បាន​អះអាង​ថា ការទិញនាវាចម្បាំងគឺជារឿង​ចាំបាច់​ដើម្បី​ធានា​សន្តិសុខ​ដែនសមុទ្រ និង​ធានា​ផលប្រយោជន៍​សេដ្ឋកិច្ច​សម្រាប់​ប្រទេស ។

គួរបញ្ជាក់ថា ក្រសួងការពារជាតិបានស្នើសុំថវិកា ១៩៨.៣ ពាន់លានបាត (ជាង ៥,៤៩០ លានដុល្លារ) ផ្ដល់ទៅឲ្យយោធាសម្រាប់សារពើពន្ធឆ្នាំ ២០២៤ កើនឡើង ២ ភាគរយលើកញ្ចប់ថវិកា ១៩៤.៤ ពាន់លានបាត (ជាង ៥,៣៨០ លានដុល្លារ) ដែលរៀបចំដោយរដ្ឋាភិបាលគាំទ្រយោធាក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា កាលពីឆ្នាំ ២០២៣ កន្លងទៅ ៕

ដោយ ៖ សុខ ជីវ័ន្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេបក្ស​ប្រជាធិបតេយ្យ​ដែលស្ទើរ​ក្លាយ​ជាអ្នក​ទោស​ ថា ប្រជាជន​បង្កើត​ប្រវត្តិសាស្រ្តថ្មី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី Han Duck-soo បន្តការងារ​ពី​ Yoon Suk Yeol ​​ដើម្បីដោះវិបត្តិ​កូរ៉េ​

ព័ត៌មានជាតិ៤ ម៉ោង មុន

មនុស្សយ៉ាងច្រើនកុះករ បានមកចូលរួមទស្សនា ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា នៅថ្ងៃចុងក្រោយនេះ

ព័ត៌មានជាតិ២២ ម៉ោង មុន

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញ​ជា​អធិបតី​បើក​ពិធីបុណ្យ​រំលឹក​គុណ​អង្គរ​លើកទី៤

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​លោក Yoon ដែលប្តេជ្ញា​ប្រយុទ្ធ​ដល់​ទីបញ្ចប់នោះ សន្យា​ចុះ​ចេញ ក្រោយសភា​ទម្លាក់​

Sokha Hotels

ព័ត៌មានពេញនិយម