សន្តិសុខសង្គម
ស្នងការខេត្តបន្ទាយមានជ័យ កំពុងស្រាវជ្រាវករណីអធិការរងក្រុងប៉ោយប៉ែត យកលុយពលរដ្ឋជិត២ម៉ឺនដុល្លាររត់ការចូលក្របខណ្ឌ
បន្ទាប់ពីមានការបង្ហោះចែកចាយនៅលើបណ្ដាញសង្គមពាក់ព័ន្ធនឹងលោកវរសេនីយ៍ទោ សន ធឿន អធិការរងក្រុងប៉ោយប៉ែត ដែលយកលុយចំនួន១៨០០០ដុល្លារ ពីពលរដ្ឋដើម្បីរត់ការចូលក្របខណ្ឌនគរបាលជាតិ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ បានបំភ្លឺថា ករណីនេះស្នងការដ្ឋាននគរបាលខេត្តនឹងស្រាវជ្រាវអោយបានគ្រប់ជ្រុងជ្រោយ ដើម្បីចាត់ការតាមនីតិវិធី។
យោងតាមសេចក្ដីបំភ្លឺរបស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ទោ សន ធឿន ពិតជាមានតួនាទីជា អធិការរងនៃអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត ពិតប្រាកដមែន។ ចំពោះខ្លឹមសារដែលបានបង្ហោះចែកចាយនៅលើបណ្ដាញហ្វេសប៊ុក ពាក់ព័ន្ធនឹងការយកលុយពីពលរដ្ឋចំនួន១៨០០០ពាន់ដុល្លារដើម្បីរត់ការចូលក្របខណ្ឌនគរបាលជាតិនោះ ស្នងការនគរបាលខេត្តនឹងស្រាវជ្រាវអោយបានគ្រប់ជ្រុងជ្រោយ ដើម្បីចាត់ការតាមនីតិវិធី។
តាមការបញ្ជាក់របស់អ្នកនាំពាក្យស្នងការដ្ឋាននរបាលខេត្តបន្ទាយមានជ័យ ស្នងការខេត្តបានទទួលរបាយការណ៍ស្តីអំពីភាពអសកម្មការងារដោយមិនដឹងមូលហេតុរបស់លោកវរសេនីយ៍ទោ សន ធឿន និងបានធ្វើលិខិតអញ្ជើញអោយមកបំភ្លឺចំនួន២លើក ប៉ុន្តែសាមីខ្លួនមិនបានមកបំភ្លឺតាមការអញ្ជើញរបស់ស្នងការនគរបាលខេត្តឡើយ។
សូមជម្រាបថា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ មានគណនីហ្វេសប៊ុកមួយបានសរសេរបង្ហោះចែកចាយថា «ជំរាបសួរលោកវរសេនីយ៍ទោ សន ធឿន អធិការរងក្រុងប៉ោយប៉ែត តើលោកសុខសប្បាយជាទេ? ប្រជាពលរដ្ឋរងគ្រោះផ្តល់ព័ត៌មានមកថា លោកវរសេនីយ៍ទោ យកលុយគាត់ ១៨០០០ដុល្លារ ដោយសន្យាថារត់ការយកកូនគាត់ចូលបំរើក្របខណ្ឌនគរបាលជាតិ។ ឥលូវរត់ការមិនបាន មិនអោយលុយគាត់វិញ ហើយដេញគាត់អោយទៅប្តឹងដល់ណាប្តឹងទៅ?
ទោះបីយ៉ាងណា ពាក់ព័ន្ធករណីនេះស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅមិនទាន់មានចំណាត់ការយ៉ាងណានៅឡើយនោះទេ ចំពោះមន្ត្រីនគរបាលក្រុងប៉ោយប៉ែតរូបនោះ ដោយរង់ចាំកម្លាំងជំនាញស្រាវជ្រាវបន្តសិន៕
អត្ថបទ៖ សុខុម
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ទិដ្ឋភាពពិធីបុណ្យសពអ្នកនាង អ៊ុំ គន្ធា មានភាពស្ងប់ស្ងាត់ពុំសូវឃើញអ្នកសិល្ប:ចូលរួម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ជាប្រវត្តិសាស្រ្ត! ព្យុះ៤ ត្រូវថតជាប់ក្នុងពេលតែមួយ នៅមហាសមុទ្រប៉ាស៊ីហ្វិក
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកសិល្បៈសម្តែងការសោកស្តាយចំពោះមរណភាព អ្នកនាង អ៊ុំ គន្ធា ខណៈសពនឹងត្រូវបូជាល្ងាចនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
រាជធានីខេត្តចំនួន ៣ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ នៅថ្ងៃទី ១ នៃពិធីបុណ្យអុំទូក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
៣ ថ្ងៃពិធីបុណ្យអុំទូក សំរាមជាង ១ ម៉ឺនតោន បានប្រមូលដឹកចេញទៅកាន់ទីលានចាក់សំរាម
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ ក្រោយបាញ់ប្រហារប្ដីប្រពន្ធមួយគូរងរបួសធ្ងន់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
បេក្ខជនប្រកួតកម្មវិធីចម្រៀងរ៉េបម្នាក់ ចេញមុខសុំទោសក្រោយចម្លងប៉ារ៉ូលពីបទម្ចាស់ដើម Zedes (មានវីដេអូ)