ជីវិតកម្សាន្ដ
ស្រីស្អាតលំដាប់រងទី១ កុយ អេនណា សម្ញែងសម្រស់សិចស៊ី ស្របពេលដំណឹងវិលរកការប្រកួត
បវរកញ្ញាលំដាប់រងទី១ ក្នុងកម្មវិធី Miss Grand Cambodia 2023 ថ្មីៗនេះបានធ្វើឲ្យទស្សនិកជន និងអ្នកនិយមប្រើប្រាស់បណ្ដាញហ្វេសប៊ុកមានការចាប់អារម្មណ៍ហើយបន្តការស៊ែរ ចែកចាយនៅលើបណ្តាញសង្គម បន្ទាប់ពីឃើញសកម្មភាពថតរូបបង្ហាញសម្រស់យ៉ាងទាក់ទាញជាមួយការស្លៀកពាក់សម្ញែងសាច់ខ្លីម៉ដ្ដរលោង។

តាមរយៈរូបភាពដែលត្រូវបានបង្ហោះចែករំលែកនៅលើបណ្តាញសង្គមនាពេលថ្មីៗនេះ គេឃើញកញ្ញា កុយ អេនណា បវរកញ្ញាលំដាប់រងទី១ ក្នុងកម្មវិធី Miss Grand Cambodia 2023 បានរំលេចខ្លួនជាមួយឈុតបញ្ចេញសាច់ដើមទ្រូងដោយក្នុងសកម្មភាពនេះដែរសម្រាប់ កុយ អេនណា ហាក់មានភាពក្លាហានជាមួយការសម្ញែងសម្រស់ដ៏សិចស៊ីស្រឡូនទៀតផង។
កុយ អេនណា បានបង្ហោះភ្ជាប់ខ្លឹមសារថា”តើអាចផ្តល់ឪកាសឲ្យម្នាក់នេះម្តងទៀតបានទេ? នាងក៏បានពន្លយនូវតម្រុយវិលចូលការប្រកួតដែរថា បងប្អូនទាំងអស់គ្នាគាំទ្រឲ្យ អេនណា ត្រឡប់មកវិញម្តងទៀទេ”។ ឃើញដូច្នេះមានអ្នកគាំទ្រខ្លះបានសរសើរពីភាពក្លានហានរបស់នាង ខណៈខ្លះទៀតលើកទឹកចិត្តឲ្យ អេនណា វិលមកចូលសង្វៀនប្រកួតវិស័យបវរកញ្ញាជាថ្មី។

គួរកត់សម្គាល់ថា កញ្ញា កុយ អេនណា បវរកញ្ញាលំដាប់រងទី១ ក្នុងកម្មវិធី Miss Grand Cambodia 2023 ថ្មីៗនេះក៏មានប្រភពមួយចំនួនបង្ហើបថា បវរកញ្ញារូបនេះអាចនឹងចូលប្រកួតជាថ្មីនៅក្នុងការប្រឡងកម្មវិធី Miss Grand Cambodia 2024 ឆ្នាំនេះ។ ដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្របង្ហាញក្តីរំពឹងថា អេនណា អាចនឹងវិលត្រឡប់ប្រជែកតំណែងនៅក្នុងកម្មវិធីមួយនេះជាថ្មី៕
អត្ថបទ៖ ចាន់រ៉ា



-
សន្តិសុខសង្គម១១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច