ព័ត៌មានជាតិ
ចិនផ្ដល់ឧបករណ៍តេស្តរកសារធាតុញៀនចំនួន១ ៣០០០តេស្ដ ដល់ក្រសួងមហាផ្ទៃ
រាជរដ្ឋាភិបាលចិន តាមរយៈស្ថានទូតប្រចាំកម្ពុជា បានផ្ដល់ឧបករណ៍តេស្តរកសារធាតុញៀនចំនួន១ ៣០០០តេស្ត ដល់ក្រសួងមហាផ្ទៃរបស់កម្ពុជា។ ពិធីប្រគល់ និងទទួលបានធ្វើនៅព្រឹកថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤នេះ ដោយមានលោក ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងលោក CHANG JIAN អនុប្រធានបេសកកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា អញ្ជើញចុះហត្ថលេខា។
លោក CHANG JIAN អនុប្រធានបេសកកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា បានគូសបញ្ជាក់ថា តាមរយៈគម្រោងជំនួយនាពេលនេះ គឺបានបង្ហាញពីសម្ព័ន្ធភាពយូអង្វែង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយគ្នាទៅវិញទៅមករវាងភាគីទាំងពីរ។
ជាមួយនេះ លោក CHANG JIAN ក៏បានបង្ហាញការគាំទ្រយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានដាក់ចេញនាពេលកន្លងមក ក៏ដូចជា កិច្ចខិតខំប្រឹងប្រែង និងការរួមចំណែកយ៉ាងសកម្មរបស់ក្រសួងមហាផ្ទៃ ដើម្បីសម្រេចបានលទ្ធផលល្អប្រសើរ។
លោកសន្តិបណ្ឌិត រដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណដល់ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា សម្រាប់ជំនួយតេស្តរកសារធាតុញៀននេះ ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃ នាពេលកន្លងមក ដែលញ៉ាំងឱ្យទំនាក់ទំនងរវាងភាគីទាំងពីរកាន់តែមានភាពរឹងមាំ និងជិតស្និទ្ធបន្ថែមទៀត៕
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក