ព័ត៌មានជាតិ
ក្រសួងការងារ ៖ កម្មករក្រុមហ៊ុនវាយ & ដាប់បែលយូ អាចបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ នៅថ្ងៃទី ២៣ មីនា ខាងមុខនេះ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បញ្ជាក់ថា កម្មករ-និយោជិត នៃក្រុមហ៊ុនវាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) អាចបើកប្រាក់ឈ្នួល និងប្រាក់បំណាច់របស់ខ្លួនដែលក្រុមហ៊ុនជំពាក់ នៅវេលាម៉ោង ៨ ព្រឹក ថ្ងៃសៅរ៍ ទី ២៣ ខែមីនា ឆ្នាំ ២០២៤ ខាងមុខនេះ នាសាលាខណ្ឌដង្កោ ទីតាំងផ្លូវ ២១៧ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹង នៅថ្ងៃទី ២០ មីនា នេះ។

ក្រសួងគូសបញ្ជាក់ថា “យោងតាមដីកាសម្រេចលេខ ១៦៦ “ថ” ដ.រ ចុះថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៤ របស់សាលាដំបូងរាជធានីភ្នំពេញ ស្ដីពីការរឹបអូសជាបណ្ដោះអាសន្ននូវទ្រព្យសម្បត្តិ និងសម្ភារៈរបស់ ក្រុមហ៊ុន វាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) មានទីតាំងស្ថិតនៅផ្លូវ ២១៧ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ និងដោយមានការតម្កល់ប្រាក់កក់របស់អ្នកដេញថ្លៃតាមនីតិវិធីដេញថ្លៃទ្រព្យសម្បត្តិ និងសម្ភារៈរបស់ក្រុមហ៊ុន ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមជម្រាបជូនដំណឹងដល់បងប្អូនកម្មករ-និយោជិត នៃក្រុមហ៊ុន វាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) ជ្រាបថា ក្រសួង នឹងចាប់ផ្ដើមបើកផ្តល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ជូនបងប្អូនកម្មករ-និយោជិត ចាប់ពីម៉ោង ៨ ព្រឹក ថ្ងៃសៅរ៍ ទី ២៣ ខែមីនា ឆ្នាំ ២០២៤ តទៅ នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ”។
បន្ថែមពីនេះ ក្រសួង បានស្នើឱ្យកម្មករ-និយោជិត យកមកជាមួយនូវឯកសារមួយចំនួនដូចជា ៖ ១.ប័ណ្ណសម្គាល់ខ្លួនកម្មករ-និយោជិត (ច្បាប់ដើម) ឬ កិច្ចសន្យាការងារ និងសៀវភៅការងារកម្មករ-និយោជិត ឬ ប័ណ្ណបេឡាជាតិសន្តិសុខសង្គម ឬ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ លិខិតឆ្លងដែន និង ២.ប័ណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករ-និយោជិត ម្នាក់ៗ (បើមាន)៕




-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត