Connect with us

ព័ត៌មានជាតិ

ដាក់ឱសានវាទចុះរៀបចំ​សណ្តាប់ធ្នាប់​នៅ​បេនឡាន​ចាស់ក្នុង​ក្រុងសិរីសោភ័ណ

បានផុស

នៅ

ដើម្បីធានាឲ្យដំណើរការកែលម្អសុវត្ថិភាព ការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ និងការធ្វើចរាចរណ៍មានភាព​ងាយស្រួល រដ្ឋបាលក្រុងសិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​បានចេញ​សេចក្តី​ជូនដំណឹង​ដល់បងប្អូនដែលធ្វើអាជីវកម្ម មានលក់ដូរក្នុងបេនឡានចាស់ និងម្ចាស់រថយន្តគ្រប់ប្រភេទ ដែលធ្វើអាជីវកម្មរថយន្តដឹកអ្នកដំណើរត្រូវតែចូលមកចតក្នុងចំណតរថយន្តចាស់តាមទីតាំងដែល​គណៈកម្មាធិការបានកំណត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​រដ្ឋបាលក្រុង​សិរីសោភ័ណ មួយរយៈកាលកន្លងមកនេះ​មាន​បងប្អូនដែលប្រកបអាជីវកម្មក្នុងបេនឡានចាស់​មួយចំនួនតូចនាំគ្នាលក់ដូរគ្មានសណ្តាប់ធ្នាប់ ពិសេសបងប្អូនដែលប្រកបអាជីវកម្មរថយន្តនិងនាំគ្នាចាប់ភ្ញៀវនិងម៉ូយនៅតាមផ្លូវសាធារណៈក្នុងក្រុងសិរីសោភ័យដោយគ្មានរបៀបរាបរយ បណ្ដាល​ឲ្យមានការស្ទះចរាចរណ៍ជាពិសេសប៉ះពាល់ដល់សណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈយ៉ាងខ្លាំងផងដែរ។

ដោយ​ព្រមាន​នឹង​ចាត់វិធានការ​យ៉ាងតឹងរឹង រដ្ឋបាលក្រុងសិរីសោភ័ណបានក្រើនរំលឹកដល់អាជីវករលក់ដូរនៅតាមបេនឡាន​ចាស់ និងម្ចាស់រថយន្តគ្រប់ប្រភេទដែលធ្វើ​អាជីវកម្មរថយន្តដឹកអ្នកដំណើរចាប់អនុវត្តពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី២២ ខែមីនាឆ្នាំ ២០២៤ ជាកំហិត។ ក្រោយផុតថ្ងៃកំណត់នៃសេចក្តីជូនដំណឹងនេះ រដ្ឋបាលក្រុងសិរីសោភ័ណនឹង​ចុះអនុវត្តច្បាប់មិនអាចលើកលែងឲ្យបានឡើយ។

ជាមួយគ្នានេះ រដ្ឋបាលក្រុងក៏​ជឿជាក់យ៉ាងមុតមាំថា បងប្អូនអាជីវករនិងម្ចាស់រថយន្តគ្រប់ប្រភេទដែលធ្វើអាជីវកម្មរថយន្ត​ដឹក​​អ្នកដំណើរនឹងចូលរួមដោយស្ម័គ្រចិត្តក្នុងការជួយរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយនិងការអភិវឌ្ឍលើកស្ទួយសោភ័ណភាព​ក្នុងក្រុងសិរីសោភ័ណឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។

ដោយឡែកទាក់ទងករណី​ក្រុមហ៊ុនឈឿន ចាន់ថន អាហ័រណ នីអាហ័រណ និងសំណង់ រដ្ឋបាលក្រុងសេរីសោភ័ណបានបញ្ជាក់ថា ក្រុមហ៊ុន​ពុំមានសិទ្ធកាន់កាប់ដីចំណតបេនឡានថ្មីបន្តទៀតឡើយ ដោយ​រដ្ឋបាលខេត្តបានប្រគល់ឲ្យរដ្ឋបាលក្រុងសិរីសោភ័ណកាន់កាប់វិញហើយ ដូច្នេះបុគ្គលដែលដេកចាំយកលុយពីអ្នកដំណើរមកចតនៅបេនឡានថ្មី និងអ្នកលក់ដូរនៅក្នុងបេនឡានថ្មី និងរថយន្តតាក់ស៊ីរត់ឈ្នួល ត្រូវហាមដាច់ខាតបន្តយកលុយពីពួកគាត់ទៀតបើនៅតែបន្តនឹង​ចាត់ការទៅតាមច្បាប់។

បែនឡានថ្មីក្រោយពីរដ្ឋបាលខេត្តបានប្រគល់ឲ្យរដ្ឋបាលក្រុងសិរីសោភ័ណកាន់កាប់វិញហើយ នឹង​ចាត់ចែងឲ្យអ្នកមកមើលការខុសត្រូវនៅថ្ងៃខាងមុខនេះបន្តទៀតហើយ៕

អត្ថបទ៖ វ៉ាន ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

២៥​នាក់​ស្លាប់​និងរាប់ពាន់នាក់ជម្លៀសចេញ​ក្នុង​​ទឹកជំនន់​នៅភាគខាងត្បូងឥណ្ឌា

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមសេនាសន្តិភាពធ្វើទស្សនកិច្ចសិក្សានៅបង្គោលព្រំដែនលេខ៣០ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី

ព័ត៌មានជាតិ៥ ម៉ោង មុន

កងកម្លាំង​យោធា​១១៩​នាក់​ ខេត្តកោះកុង បាន​យល់ដឹង​ពី​គោលការណ៍​គ្រឹះ និង​ច្បាប់​មនុស្សធម៌​អន្តរជាតិ​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រោយបាតុកម្មនៅកូរ៉េដែលមានគោលបំណងផ្តួលរំលំរដ្ឋាភិបាល អ្នកច្បាប់ប្រាប់ពីទោស និងការប្រឈមផ្លូវច្បាប់

ព័ត៌មានជាតិ៦ ម៉ោង មុន

ទស្សនាវដ្តី Newsweek  មានបំណងផ្សាយពីការពិត និងការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា ទៅកាន់ពិភពលោក

Sokha Hotels

ព័ត៌មានពេញនិយម