Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ព្រមានម្តងទៀត! ជប៉ុន នឹងជួបផលវិបាក បើមីស៊ីល Patriot ធ្លាយដល់ដីអ៊ុយក្រែន មែន

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ Sputnik នៅថ្ងៃពុធទី២០ខែមីនា, លោក Sergey Zhestkii ប្រធានស្តីទីនៃនាយកដ្ឋានអាស៊ីទីបីរបស់ក្រសួងការបរទេសរុស្ស៊ីបានព្រមានប្រទេសជប៉ុនជាថ្មីម្តងទៀត អំពីផលវិបាក ប្រសិនបើប្រព័ន្ធការពារមីស៊ីល Patriot ពិតជាត្រូវបញ្ជូនទៅសហរដ្ឋអាមេរិក ហើយធ្លាយដល់ដីអ៊ុយក្រែនមែន។

ប្រព័ន្ធការពារមីស៊ីល Patriot (រូបថត៖ DPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រម្លឹកទៅចុងខែធ្នូឆ្នាំ២០២៣ សេតវិមានបានបញ្ជាក់ពីការសម្រេចចិត្តរបស់ជប៉ុន ក្នុងការបញ្ជូនមីស៊ីល Patriot ទៅសហរដ្ឋអាមេរិក ដោយអះអាងថា មីស៊ីលប្រភេទនេះ នឹងរួមចំណែកដល់ការពង្រឹងសន្តិសុខនិងសន្តិភាពរបស់ទីក្រុងតូក្យូ នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

យ៉ាងណាក៏ដោយ បន្ទាប់ពីជំនួបរវាងឯកអគ្គរាជទូតជប៉ុនប្រចាំនៅរុស្ស៊ី លោក Akira Muto និងអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Andrey Rudenko, ស្ថានទូតជប៉ុនប្រចាំទីក្រុងមូស្គូ បានបង្ហាញជំហរថា មីស៊ីល Patriot ដែលផ្ទេរពីជប៉ុនទៅអាមេរិក នឹងមិនយកទៅប្រើប្រាស់នៅអ៊ុយក្រែនឡើយ។

ប្រព័ន្ធការពារមីស៊ីល Patriot (រូបថត៖ DPA)

ទោះបែបនេះក្តី លោក Zhestkii បានក្រើនរម្លឹកថា “បើមីស៊ីល Patriot ពិតជាទៅជួយជំរុញកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបន្ថែមទៀតមែន វានឹងត្រូវបានចាត់ទុកថាជាការចូលរួមរបស់ទីក្រុងតូក្យូ ក្នុងសកម្មភាពឧក្រិដ្ឋកម្មរបស់ទីក្រុងកៀវ ដែលបណ្តាលឲ្យមានជនរងគ្រោះកាន់តែច្រើន”។

សូមបញ្ជាក់ជាថ្មី នៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២ រុស្ស៊ី បានបើកប្រតិបត្តិការយោធាពិសេសក្នុងប្រទេសអ៊ុយក្រែន ក្នុងគោលបំណងរំដោះតំបន់ Donbass ព្រោះថាបើយោងតាមភាគីរុស្ស៊ី, នៅទីនោះប្រជាជននៃសាធារណរដ្ឋ Donetsk និង Lugansk បានរស់នៅក្រោមគ្រាប់ផ្លោងរបស់កងកម្លាំងទីក្រុងកៀវ សឹងរាល់ថ្ងៃ។

(រូបថត៖ The New York Times)

ចាប់តាំងពីជម្លោះផ្ទុះឡើង ជប៉ុន​តែងតែ​គាំទ្រទី​ក្រុង​កៀវជានិច្ច ហើយ​បាន​ដាក់​ទណ្ឌកម្ម​ជាច្រើន​ប្រឆាំងទី​ក្រុង​មូ​ស្គូ​។ ដោយឡែក បញ្ហា​ជម្លោះ​មួយទៀត​រវាង​ទីក្រុង​មូ​ស្គូនិង​តូ​ក្យូ គឺ​ពាក់ព័ន្ធកោះ Kuril ដែលភាគីទាំងពីរ អះអាងភាពជាម្ចាស់រៀងៗខ្លួន។

កាលពីដើមខែកុម្ភៈ លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី និងជាអតីតប្រធានាធិបតីនៃប្រទេសនេះ បានប្រាប់រដ្ឋាភិបាលជប៉ុនថា ប្រសិនបើពួកគេចង់បញ្ចប់សន្ធិសញ្ញាសន្តិភាពជាមួយរុស្ស៊ី ដើម្បីបញ្ចប់សង្គ្រាមលោកលើកទីពីរជាផ្លូវការមែននោះ ទីក្រុងតូក្យូ គួរតែបោះបង់ការទាមទារទឹកដីរបស់ពួកគេនៅទីនោះទៅ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី ព្រមានជប៉ុន ជុំវិញការបញ្ជូនមីស៊ីល Patriot ទៅ សហរដ្ឋអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៧ នាទីutes មុន

អ្នកនាំពាក្យរដ្ឋសភា សម្តែងការខកចិត្តខ្លាំងចំពោះ​សភាអឺរ៉ុបដែលយល់ខុសចំពោះកម្ពុជា រឿងសិទ្ធិមនុស្ស និងលំហសង្គម​ស៊ីវិល​

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ម៉ែន សំអន សាទរ​ការ​ប្រកាស​ទទួល​ស្គាល់គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍​មាតុភូមិកម្ពុជា សម្រាប់ខេត្តស្វាយរៀង

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ​ ៖ ក្រុមហ៊ុន Toyota Tsusho Manufacturing អាចពិនិត្យមើលទីតាំងក្នុងគ្រឹះស្ថាន TVET ដែលអាចបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញយានយន្ត នៅកម្ពុជា 

ព័ត៌មានជាតិ២ ម៉ោង មុន

លោក សាយ សំអាល់ អញ្ជើញប្រគល់ប្លង់ដី ជូនពលរដ្ឋចំនួន ៥៣ភូមិ នៅក្រុងសៀមរាប និងស្រុកប្រាសាទបាគង

ព័ត៌មានជាតិ២ ម៉ោង មុន

ការងាររបៀប និងការគ្រប់គ្រងឯកសារ មានសារៈសំខាន់ណាស់ សម្រាប់មន្ត្រីរាជការ ក្នុងកិច្ចការងារប្រចាំថ្ងៃ

ជីវិតកម្សាន្ដ៧ ម៉ោង មុន

សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra

ព័ត៌មានជាតិ១២ ម៉ោង មុន

ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លង​ទន្លេភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​ភ្នំពេញបាវិត ចាប់ផ្តើម​ចុះគ្រឿងចក្របើកការដ្ឋាន​​​សាងសង់

ជីវិតកម្សាន្ដ៦ ម៉ោង មុន

ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»

ព័ត៌មានជាតិ៨ ម៉ោង មុន

លូ និងប្រព័ន្ធរំដោះទឹក បញ្ជៀសជន់លិចភូមិសាស្រ្តរាជធានីភ្នំពេញ សាងសង់​សម្រេចបានប្រមាណ ៣០%

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ហ្សេលេនស្គី​អាច​បោះបង់ដី​បច្ចុប្បន្ន បើ​អាច​ចូល​ណាតូសិន ​ដោយ​យក​គំរូ​ដំណោះស្រាយ​អាល្លឺម៉ង់​ខាងលិច​​

Sokha Hotels

ព័ត៌មានពេញនិយម