ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត៖ អត្រាប្រើប្រាស់ទឹកស្អាត និងបង្គន់អនាម័យនៅជនបទ កើនប្រមាណ៨៥ ភាគរយ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា អត្រាប្រើប្រាស់ទឹកស្អាត និងបង្គន់អនាម័យនៅតំបន់ជនបទ បានកើនប្រមាណ៨៥ភាគរយហើយ ខណៈដែលតំបន់ជនបទ ក៏កំពុងឈានឆ្ពោះទៅរកការអភិវឌ្ឍ និងភាពស៊ីវិល័យលើគ្រប់វិស័យថែមទៀត។

សម្ដេចប្រមុខរាជរដ្ឋាភិបាល ថ្លែងគូសបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ។ សម្ដេច ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលដែលសម្រេចបានពេលនេះ បានសបញ្ជាក់យ៉ាងច្បាស់អំពីតួនាទីដ៏សំខាន់របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការចូលរួមចំណែកអនុវត្តគោលនយោបាយ ដើម្បីលើកកម្ពស់ជីវភាព និងរក្សាស្ថិរភាពរបស់ប្រជាពលរដ្ឋ និងជួយអ្នកក្រីក្រពេលមានគ្រោះមហន្តរាយ ក៏ដូចជាការប្រឈមវិបត្តិសកលនានា រួមទាំងការកសាងសង្គមជនបទឱ្យមានភាពរីកចម្រើនប្រកបដោយវិបុលភាព ផាសុកភាព និងសុភមង្គល។

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជាក់ស្ដែង នៅតំបន់ជនបទកម្ពុជាសព្វថ្ងៃ បាននិងកំពុងប្រែប្រួល និងផ្លាស់ប្ដូរមុខមាត់ថ្មីពីមួយថ្ងៃទៅមួយថ្ងៃ ហើយកំពុងឈានឆ្ពោះទៅរកការអភិវឌ្ឍ និងភាពស៊ីវិល័យលើគ្រប់វិស័យ ដែលមានហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡា ដែលជាសរសៃឈាមដ៏ការជំរុញកំណើនសេដ្ឋកិច្ចជាតិ។
សម្ដេច បានបញ្ជាក់បន្ថែមថា ជាក់ស្ដែងអត្រាគ្រប់ដណ្ដប់ការប្រើប្រាស់ទឹកស្អាត និងបង្គន់អនាម័យ បានកើនប្រមាណ ៨៥ភាគរយ ដែលបញ្ជាក់ពីការរស់នៅប្រកបដោយផាសុកភាពរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ ដែលនេះ បានជួយបង្កើនប្រាក់ចំណូល ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រពលរដ្ឋនៅជនបទ។

សម្ដេចនាយករដ្ឋមន្រ្តី បានប្រកាសថា ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលនៅតែបន្តយកចិត្តដាក់ទុកខ្ពស់លើវិស័យអភិវឌ្ឍន៍ជបបទនេះ ដោយធ្វើយ៉ាងណាសម្រេចឱ្យនូវការគ្រប់ដណ្ដប់ទាំងស្រុងលើការប្រើប្រាស់ទឹកស្អាត និងការប្រើប្រាស់បង្គន់អនាម័យ រួមទាំងហេដ្ឋារចនាសម្ព័ន្ធជនបទជាច្រើនបន្ថែមទៀត៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ