Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តប្រែក្លាយផ្លូវដីក្រហមនៅទីជនបទ ឲ្យក្លាយជាផ្លូវកៅស៊ូ ឬផ្លូវបេតុងបន្ថែមទៀត

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា នៅពេលរាជរដ្ឋាភិបាលមានលទ្ធភាព នឹងបន្តប្រែក្លាយផ្លូវដីក្រហមនៅទីជនបទ ឲ្យក្លាយជាផ្លូវកៅស៊ូ ឬផ្លូវបេតុងបន្ថែមទៀត។ ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៤នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើគិតត្រឹមឆ្នាំ ២០២៣ គឺបរិមាណផ្លូវជនបទបានកើនដល់ចំនួន ៥០ ២៦២ គីឡូម៉ែត្រ ស្មើនឹង ៧៤ភាគរយ នៃផ្លូវសរុបនៅទូទាំងប្រទេស។ ជាការពិតផ្លូវទាំងនោះ មិនទាន់គ្របដណ្ដប់ទាំងអស់ជាផ្លូវបេតុង ឬក៏ផ្លូវកៅស៊ូ ដោយផ្លូវខ្លះនូវជាផ្លូវលំ និងផ្លូវដីក្រហមនៅឡើយ តែបរិមាណតភ្ជាប់ផ្លូវជាង ៥ម៉ឺនគីឡូម៉ែត្រនេះ គឺបានតភ្ជាប់ឲ្យប្រជាពលរដ្ឋធ្វើសកម្មភាពសេដ្ឋកិច្ចរួចទៅហើយ។

សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា «យើងអាចធ្វើដំណើរតភ្ជាប់ ប្រជាពលរដ្ឋអាចដឹកកសិផល ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ទទួលនូវសេវាសុខាភិបាល ការរៀនសូត្រ ភ្ជាប់ពីតំបន់ដាច់ស្រយាលទៅជាមួយនឹងក្រុង កៀកនៅក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ»។

ប្រមុខរាជរដ្ឋាភិបាល បានលើកឡើងថា ការកសាង និងស្ថាបនាផ្លូវជនបទជាង ៥ម៉ឺនគីឡូម៉ែត្រនេះ មិនមែនជាចំនួនតិចនោះទេ ហើយនៅពេលកម្ពុជាកាន់តែមានលទ្ធភាព គឺរាជរដ្ឋាភិបាលនឹងបន្តកែប្រែផ្លូវនៅតាមទីជនបទ ឲ្យទៅជាផ្លូវបេតុង និងកៅស៊ូ បន្ថែមទៀត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «អញ្ចឹងការធ្វើជាង ៥ម៉ឺនគីឡូម៉ែត្រនេះ គឺមិនតិចទេ អាហ្នឹងបើមួយជុំផែនដី ចង់មួយជុំជាង ពិតណាស់ផ្លូវវាធ្វើជាកង់ៗដោះស្រាយតាមតំបន់ ហើយទៅមុខទៀតយើងនឹងឈានពេលដែលលទ្ធភាពយើងជាក់ស្ដែងអាចមាន យើងនឹងបន្តគ្របដណ្ដប់ប្រែក្លាយ ពីមុនអត់មានអីជាភ្លឺស្រែទៅជាផ្លូវដីក្រហម ហើយថ្ងៃក្រោយមានលទ្ធភាពពីដីក្រហមទៅជាផ្លូវកៅស៊ូ ឬមួយក៏ផ្លូវបេតុង»។

បើតាមសម្ដេចនាយករដ្ឋមន្ត្រី ប្រជាពលរដ្ឋនៅតាមទីជនបទមួយចំនួន ចង់ឲ្យរាជរដ្ឋាភិបាលកសាង និងស្ថាបនាផ្លូវបេតុងជាជាងផ្លូវកៅស៊ូ ពីព្រោះពួកគាត់យល់ថា ផ្លូវបេតុងមានភាពធន់ ជាប់បានយូរ និងមិនងាយខូច នោះឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ៧ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានជាតិ៥ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

តើអ្នកយល់យ៉ាងណាចំពោះក្រុមហ៊ុនផាសអ៊ែប (PassApp) បានធ្វើរឿងមួយនេះ???

Sokha Hotels

ព័ត៌មានពេញនិយម