Connect with us

ព័ត៌មានអន្ដរជាតិ

ចិន រិះគន់អ្នកប្រឆាំងច្បាប់សន្តិសុខជាតិថ្មីរបស់ ហុងកុង

បានផុស

នៅ

ប្រទេសចិនបានបញ្ចេញមតិប្រឆាំងនឹងអ្នករិះគន់ច្បាប់សន្តិសុខជាតិថ្មីរបស់ហុងកុង ដោយចោទប្រកាន់រដ្ឋាភិបាលអង់គ្លេសថា មានផ្នត់គំនិតនៃអាណានិគម និងថ្កោលទោសសហភាពអឺរ៉ុបថាលាក់ពុត ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNA កាលពីថ្ងៃទី២០ ខែមីនាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីក្រុងហុងកុង ដែលជាអតីតអាណានិគមរបស់ចក្រភពអង់គ្លេស មុនពេលការប្រគល់មកឲ្យចិនវិញនាឆ្នាំ ១៩៩៧ កាលពីថ្ងៃអង្គារកន្លងងទៅបានអនុម័តច្បាប់សន្តិសុខថ្មី ក្នុងមាត្រា ២៣ គឺផ្តន្ទាទោសលើបទស្មើសឧក្រិដ្ឋកម្មចំនួន ៥ ដូចជាអំពើក្បត់ជាតិ ការបះបោរ ការលួចព័ត៌មានសម្ងាត់របស់រដ្ឋ និងការធ្វើចារកម្ម ការបំផ្លិចបំផ្លាញ និងការជ្រៀតជ្រែកពីខាងក្រៅ ដើម្បីបិទចន្លោះប្រហោងដែលខ្វះខាតសម្រាប់ទីក្រុងមួយនេះ ។

ពាក់ព័ន្ធនឹងច្បាប់សន្តិសុខថ្មីនេះទៀតសោត រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Cameron បាននិយាយថា វានឹងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពបន្ថែមទៀតនៅក្នុងទីក្រុង ជាពិសេសធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លែងការណ៍រួមចិន-អង់គ្លេស ជាកិច្ចព្រមព្រៀងចងជាអន្តរជាតិចុះហត្ថលេខាក្នុងឆ្នាំ ១៩៨៤ ដែលប្រទេសចិនបានយល់ព្រមគ្រប់គ្រងហុងកុងក្រោមគោលការណ៍ “ប្រទេសមួយប្រព័ន្ធពីរ” ។

ចំណែកជប៉ុនបានក៏បញ្ជាក់ជាថ្មីពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់ខ្លួនអំពីការអនុម័តច្បាប់សន្តិសុខជាតិរបស់ទីក្រុងហុងកុងផងដែរ ដែលនឹងធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តបន្ថែមទៀតក្នុងក្របខ័ណ្ឌ ប្រទេសមួយប្រព័ន្ធពីរ ។

ជាការឆ្លើយតប ក្រសួងការបរទេសចិននៅក្នុងទីក្រុងហុងកុងបានបន្ទោសចក្រភពអង់គ្លេសថាជាប្រទេសពុតត្បុត មិនទទួលខុសត្រូវលើស្ថានភាពរបស់ហុងកុង ដោយសារតែផ្នត់គំនិតដែលចាក់ឫសយ៉ាងជ្រៅក្នុងនាមជាអាណានិគម ឲ្យ ទទួលយកការពិត និងបោះបង់ចោលក្ដីស្រមៃចង់បន្តឥទ្ធិពលអាណានិគមរបស់ខ្លួននៅក្នុងទីក្រុងហុងកុងទៀត ។



ចំណែកឆ្លើយតបទៅនឹងការរិះគន់របស់សហភាពអឺរ៉ុប ការិយាល័យស្នងការចិនបានសម្តែងការមិនសប្បាយចិត្ត និងការប្រឆាំងយ៉ាងខ្លាំងចំពោះការអត្ថាធិប្បាយទាំងនោះ ហើយថែមទាំងឲ្យ EU បោះបង់ចោលការលាក់ពុត និងការប្រកាន់ពូជសាសន៍ទៀតទៅ ។

គួរបញ្ជាក់ថា ក្រុង​ប៉េកាំងធ្លាប់​បាន​ដាក់​ច្បាប់​សន្តិសុខ​ជាតិ​លើ​ទីក្រុង​ហុងកុង​ក្នុង​ឆ្នាំ ២០២០ ដែល​ផ្តោត​លើ​ការ​ដាក់​ទណ្ឌកម្ម​លើបទល្មើស​ឧក្រិដ្ឋកម្ម​ចំនួន ៤ គឺ​ការ​បះបោរ ការបំផ្លិចបំផ្លាញ អំពើ​ភេរវកម្ម និង​ការ​ឃុបឃិត​ជាមួយ​នឹង​កម្លាំង​បរទេស ហើយចាប់តាំងពីការអនុម័តរបស់ខ្លួន មនុស្សជិត ៣០០ នាក់ត្រូវបានចាប់ខ្លួននៅក្រោមច្បាប់នេះ ខណៈដែលអ្នកនយោបាយ សកម្មជន និងឥស្សរជនសាធារណៈជាច្រើននាក់ផ្សេងទៀតត្រូវបានចាប់ដាក់គុក ឬបង្ខំឲ្យនិរទេសខ្លួន ហើយសង្គមស៊ីវិលភាគច្រើនត្រូវបានបំបិទមាត់ ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ នាទីutes មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ព័ត៌មានជាតិ៨ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

សន្តិសុខសង្គម១៦ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម២៤ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ២២ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម២១ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម