Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី បញ្ជាក់ថា ការដាក់ចេញគោលនយោបាយ គឺដើម្បីផលប្រយោជន៍ពលរដ្ឋ មិនមែនសម្រាប់ធ្វើយានអវកាសទេ

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញគោលនយោបាយ ហើយដែលក្រសួង-ស្ថាប័ននីមួយៗ បាននិងកំពុងអនុវត្តគឺដើម្បីបម្រើឲ្យផលប្រយោជន៍ប្រជាពលរដ្ឋ ដោយរាជរដ្ឋាភិបាលមិនរៀបចំគោលនយោបាយធ្វើយានអវកាស ដើម្បីទៅឋានព្រះចន្ទនោះទេ។ ការគូសបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៤នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីនេះសម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ម្សិលមិញខ្ញុំទៅបិទសន្និបាតសុខាភិបាល នៅក្នុងនោះខ្ញុំបានយកឃ្លីបមួយ ដែលខ្ញុំនិយាយអំពីសមិទ្ធផលសុខាភិបាល និងគោលនយោបាយ​ ដែលយើងត្រូវដាក់ចេញទៅទៀត ពីការអភិវឌ្ឍកសាង និងពង្រឹងមណ្ឌលសុខភាព រួមទាំងការកសាងពីថ្នាក់ជាតិចុះទៅពេទ្យតំបន់ សមិទ្ធផលផ្សេងៗដែលយើងបានទទួលបាន យើងធ្វើបាន យើងទើបសម្ពោធពេទ្យថ្មីៗរុញបន្ថែមទៀត បូកជាមួយនឹងផែនការដែលយើងកំពុងតែធ្វើបន្តទៅទៀត ស្រាប់តែមានប្អូនស្រីម្នាក់គាត់ចូល​មកថា នាយករដ្ឋមន្ត្រីមួយថ្ងៃៗ ឃើញតែដើរដាក់គោលនយោបាយ អត់មាន​ធ្វើអីសម្រាប់ប្រជាជនសោះ…អត់បានធ្វើអីដែលប្រជាជនចង់បានសោះ ខ្ញុំថា ហ្អាករួចអាដាក់ធ្វើពេទ្យហ្នឹង មិនសម្រាប់ពីណាហ្នឹង!»។

សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាល មិនរៀបចំគោលនយោបាយធ្វើយានអវកាស ដើម្បីទៅឋានព្រះចន្ទនោះទេ តែរៀបចំគោលនយោបាយសម្រាប់បម្រើឲ្យផលប្រយោជន៍ប្រជាពលរដ្ឋ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ថែមថា «ហើយថ្ងៃនេះ បើមើលទៅ(របាយការណ៍ ធ្វើទាំងបង្គន់ជូនប្រជាពលរដ្ឋទៀត ចឹងបើថារដ្ឋាភិបាលមិនបូកសរុប ហើយនិងដាក់ទិសដៅដើម្បីធ្វើអានេះទេ ធ្វើដើម្បីអ្នកណាធ្វើដើម្បីប្រជាពលរដ្ឋ សូម្បីតែរបាយការណ៍បង្គន់ជាង ២លានកន្លះតាមផ្ទះជូនគ្រួសារនីមួយៗ បូកនឹងបង្គន់សាធារណៈជាង​ ១ម៉ឺនខ្នងទៀត គឺដើម្បីប្រជាពលរដ្ឋ»។

ប្រមុខរាជរដ្ឋាភិបាល បានលើកឡើងថា តម្រូវការរបស់ប្រជាពលរដ្ឋមិនមែនតែមួយផ្នែក ឬមួយវិស័យណាមួយនោះទេ គឺមានផ្នែក និងវិស័យច្រើន ដូចជា៖ អប់រំ, សុខាភិបាល, អនាម័យ, បរិស្ថាន និងទឹកស្អាត ជាដើម។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា អ្វីដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ ហើយក្រសួង-ស្ថាប័ន​នីមួយៗ បាននិងកំពុងអនុវត្តគឺដើម្បីផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋនៅមូលដ្ឋានតែម្ដង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ បន្ទោស បៃដិន ខ្លាំងៗថា បើអាមេរិក មិនចេញមុខធានាឲ្យអ៊ុយក្រែនចូលណាតូ សង្គ្រាមរុស្ស៊ីក៏មិនផ្ទុះឡើងដែរ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ គំរាម អាចប្រើកម្លាំងយោធា ដើម្បីយកដែនដី Greenland មកគ្រប់គ្រង

ព័ត៌មានជាតិ៩ ម៉ោង មុន

អង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃ ច្រានចោលការចោទប្រកាន់នានាមកលើលោក ស សុខា ដោយបុគ្គល ហេង​ សិទ្ធី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

Los Angeles កើតភ្លើងឆេះព្រៃច្រើនឡើងៗ បន្ថែមទៀត ឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ពិបាកគ្រប់គ្រង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

កាសែតអាល្លឺម៉ង់ផ្សាយថា នាយករដ្ឋមន្ត្រីស្រីថៃ រស់ក្នុងជីវិតយ៉ាងប្រណិត ប្រើរបស់សុទ្ធតែថ្លៃៗ

Sokha Hotels

ព័ត៌មានពេញនិយម