Connect with us

ព័ត៌មានជាតិ

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

បានផុស

នៅ

កោះកុង ​៖ អាជ្ញាធរ​ស្រុក​ថ្មបាំង រដ្ឋបាល​ឃុំ​ជំនាប់ និង​ឃុំ​ថ្ម​ដូន​ពៅ បានរួម​គ្នា​បញ្ចេញ​កញ្ចប់​ថវិកា​កសាង​ទំនប់​បង្ហៀរ​ទឹក​មួយ​កន្លែង​ឆ្លង​ដងស្ទឹង​ឆាយ​អា​រ៉ែ​ង​ប្រវែង​ជិត​១០០​ម៉ែត្រ ទទឹង​៦​ម៉ែត្រ ដើម្បី​សម្រួល​ចរាចរណ៍​អំឡុង​រដូវវស្សា​ឱ្យ​កាន់​តែមាន​សុវត្ថិភាព​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វត្តមាន​ទំនប់​បង្ហៀរទឹក​ឆ្លង​ដងស្ទឹង​តំបន់​អា​រ៉ែ​ង ផ្តើម​បណ្តើរ​បំពេញ​តួនាទី​របស់ខ្លួន​ចម្លង​ពលរដ្ឋ និង​អ្នកទេសចរ​ពី​ត្រើយម្ខាង​ទៅ​ត្រើយម្ខាង​ទៀត ក្រោយ​អាជ្ញាធរ​ទម្លាក់​កញ្ចប់​ថ​វិកា​មូលនិធិ​រួមគ្នា​កសាង​ទំនប់​ដ៏​មាន​សារៈសំខាន់​នេះ​ឡើង​។

លោក ឃុ​ត មាន អភិបាលរង​ស្រុក​ថ្មបាំង បានឱ្យដឹង​កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២៤​ថា ទំនប់​បង្ហៀរទឹក​ប្រវែង​ជិត​១០០​ម៉ែត្រ ទទឹង​៦​ម៉ែត្រ និង​បាត​ខាងក្រោម​ទំនប់​មាន​ទទឹង​៩​ម៉ែត្រ ដោយ​វា​អាច​សម្រួល​ផ្នែក​គមនាគមន៍​តាម​សេចក្តី​ការចង់បាន​របស់​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ជំនាប់ ឃុំ​ថ្ម​ដូន​ពៅ ពិសេស​អ្នកទេសចរ​តែម្តង​។

លោក​អភិបាលរង​ស្រុក​ថ្មបាំង បន្ថែមថា ប្រជាពលរដ្ឋ និង​សាធារណជន នឹង​លែង​បារម្ភ​ពី​ធ្វើដំណើរ​ឆ្លងកាត់​ស្ទឹង​ដង​មុន​ទៀតហើយ បើ​ធៀប​នឹង​ការ​ជិះ​ទូកដ​អំឡុង​រដូវវស្សា​មាន​ចរន្តទឹក​ហូរ​ខ្លាំង​ងាយ​នឹង​គ្រោះថ្នាក់​ជាយថាហេតុ​។

ទំនប់​ខាងលើនេះ បានផ្តល់​សុវត្ថិភាព ព្រមទាំង​ចំណេញ​ពេលវេលា​ច្រើន​ដល់​គ្រប់​អ្នក​ដែល​បាន​ឆ្លងកាត់​ទៅមក មិនថាតែ​ដឹក​ជ​ញ្ជូន​ផល​កសិកម្ម ដំណើរ​កម្សាន្ត​ពី​ទៅ​ឃុំ​ជី​ផាត​រហូតដល់​ផ្លូវជាតិ​លេខ​៤៨​ឃុំ​អណ្តូងទឹក ស្រុក​បូ​ទូ​ម​សាគរ​។

លោក ហ៊ីង ហេង និង​លោក ឈិន សារិទ្ធ ជា​ពលរដ្ឋ​រស់នៅក្នុង​ឃុំ​ថ្ម​ដូន​ពៅ ស្រុក​ថ្មបាំង បាន​សម្តែង​ការពេញចិត្ត​នៅពេល​មាន​ទំនប់​បង្ហៀរទឹក​ឆ្លងស្ទឹង​អា​រ៉ែ​ង​នេះ ព្រោះ​វា​ជា​តម្រូវការ​ចង់បាន​យូ​រ​ឆ្នាំ​មកហើយ ទើបតែ​ទទួលបាន​ពេលនេះ​ប៉ុណ្ណោះ​។

តំណាង​ប្រជាពលរដ្ឋ​ដដែល​ថា ពេល​មិនទាន់មាន​ទំនប់​នេះ មិន​សុវត្ថិភាព​ធ្វើដំណើរ​ឆ្លងកាត់​ស្ទឹង​នោះទេ​តាមរយៈ​ជិះ​ទូកដ​អំឡុង​ពេលវេលា ចំណែកឯ​រដូវប្រាំង​មាន​ជង្ហុក​តូចធំ​មាន​រថយន្ត​តូចធំ ម៉ូតូ និង​កង់​ពិបាក​ធ្វើដំណើរ​ផងដែរ​។ លោក ហ៊ីង ហេង និង​លោក ឈិន សារិទ្ធ ក៏​រំពឹងថា ទំនប់​នឹង​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​ពលរដ្ឋ​អាច​ឆ្លងកាត់​បាន​យ៉ាង​ងាយស្រួល​មិន​ថា​យប់​ថ្ងៃ និង​ខែវស្សា ឬ​ខែប្រាំង​។ ជាក់ស្តែង​ទិន្នផល​ដែល​បង្ក​បង្កើនបាន​ដឹក​ជ​ញ្ជូន​ទៅ​លក់​នៅ​ទីផ្សារ​បាន​ឆាប់រហ័ស ហើយ​ចំនួន​ភ្ញៀវ​អ្នកទេសចរ​ក៏​កើន​ទៅតាម​នោះដែរ​៕

អត្ថ​ប​ទ ៖ សិរី​វឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៦ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម