អាជីព
ដើម្បីពូនផ្តុំបុគ្គលិកស្មោះត្រង់នៅជ្រោងជុំវិញអាជីពជាមេដឹកនាំរបស់អ្នក
ភាពស្មោះត្រង់នៅកន្លែងធ្វើការ អាចកើតឡើងដោយសារការចេះជំរុញឲ្យមានទំនុកចិត្តក្នុងចំណោមនិយោជិក និងបណ្តាញគ្រប់លំដាប់របស់ក្រុមហ៊ុនក៏ដូចជា សហគមន៍រស់នៅដែលយើងកាន់កាប់។
ទីណាមានភាពមិនស្មោះត្រង់ មិនបាច់ឆ្ងល់ទេ នេះក៏ព្រោះការបាត់បង់ទៅនូវយុត្តិធម៌។ មនុស្សមិនចង់ធ្វើល្អព្រោះ ជួនកាលគេយល់ថា មិនបានការអ្វី ថែមទាំងមានគ្រោះថ្នាក់ដល់ខ្លួនឯងទៀត។
ភាពជាអ្នកដឹកនាំ តាមរបៀបឆ្លាតវៃ គឺការចេះបើកទូលាយ ។ បរិយាកាសនៅកន្លែងធ្វើការដែលយើងកសាងមក ជារឿយៗជះឥទ្ធិពលដល់កម្រិតនៃភាពស្មោះត្រង់របស់និយោជិត។
ចង់បង្កើន និងលើកទឹកចិត្តឲ្យមានភាពស្មោះត្រង់ក្នុងចំណោមមនុស្សសំខាន់ៗ នៃជីវិតការងារឬជីវភាពជាអ្នកដឹកនាំរបស់យើង មិនដែលហួសពេកឡើយ ហើយអាចប្រព្រឹត្តិបានតាមរយៈ ៖
១ គិតពីគុណតម្លៃ នៃក្រុមរបស់ខ្លួន
គុណតម្លៃ បង្ហាញអំពីចក្ខុវិស័យដែលចង់ឲ្យបុគ្គលិកយើងមានអារម្មណ៍ថា «អស្ចារ្យ» និងគោរពដល់ គុណូបការៈនោះ។ ឧទាហរណ៍ ប្រសិនមេកោយខ្លួនស្រលាញ់បរិស្ថានខ្លួន និងគោរពគាត់ ប្រសិនមេកោយជាមនុស្សស្រលាញ់ការសិក្សាអប់រំ និងមានមនុស្សគោរពច្រើនឡើងៗ បើគាត់ថែរក្សាការពារវប្បធម៌ គុណតម្លៃនេះជាអ្វីដែលមនុស្សជាទូទៅបដិសេធមិនបាន ពិសេសគឺការធ្វើល្អពិតៗ ស្តែងៗ មិនមែនសន្យាតែមាត់។
ប្រសិនបើចង់បានភាពស្មោះត្រង់ គោលដៅសំខាន់ សូមផ្តោតសង្កត់ធ្ងន់លើតម្លៃ នៃអ្នកដែលហ៊ានដាក់លើភាពស្មោះត្រង់មកមុន។
មនុស្សពូកែយ៉ាងណា ស្និទ្ធស្នាលកម្រិតណាក្តី បើមានបញ្ហា ត្រូវតែដាក់ពិន័យ និងបញ្ចប់ទំនាក់ទំនង(ក្នុងករណីកែមិនឡើង)។ ពុំនោះទេ អ្នកស្មោះត្រង់មិនហ៊ានបង្ហាញខ្លួនឡើយ។ ប្រសិនអ្នកអាក្រក់នៅតែមានឱកាស និងមានលាភជ័យ គ្រប់គ្នាអាចនឹងថ្លឹងថ្លែងរវាងថា គួរស្មោះ ឬធ្វើតាមជនអាក្រក់ដែរ។
ជាមេដឹកនាំ ចូរព្យាយាមធ្វើយ៉ាងណាអោយយល់ពីរបៀបដែលមនុស្សក្រុមខ្លួន ឲ្យតម្លៃទៅលើភាពស្មោះត្រង់។ ភាពស្មោះត្រ ង់និងសុចរិតភាព ទាក់ទងនឹងបរិយាកាសជាក់ស្ដែង បរិយាកាសខ្លះ ភាពស្មោះត្រង់មិនហ៊ានចេញមុខមកទេ។
២ បង្កើតទំនាក់ទំនងវាងវៃ
វិធីដែលនឹងប្រាស្រ័យទាក់ទងជាមួយនិយោជិតស្មោះត្រង់ គឺ ចូលឲ្យដល់ វាយឲ្យស្និទ្ធ។ នេះគឺជាវិធីសាស្ត្រខ្លាំងមួយ នៃការបង្ហាញភាពស្មោះត្រង់ ទៅថ្ពក់យកភាពស្មោះត្រង់មកវិញ។ ការរក្សាមិននិយាយអំពីបំណងពិតរបស់យើង ទាំងដែលគេអាចស្មានដឹងទៅហើយនោះ បង្ហាញថា ពួកគេត្រូវបានយើងដកហូតពីការលើកទឹកចិត្តឲ្យមានភាពស្មោះត្រង់ទៅវិញទៅមក ដូច្នេះចង់បានអ្វីត្រូវនិយាយច្បាស់ៗ ហើយរង់ចាំមើលប្រតិកម្មគេ។
មនុស្សភាគច្រើនពេញចិត្តនឹងតម្លាភាព ព្រោះការប្រើមនុស្សឲ្យប្រើល្បិចធ្វើឲ្យគេក្លាយជាមានល្បិច ថ្ងៃក្រោយល្បិចនោះអាចភ្លាត់មកប្រើលើម្ចាស់ដើមវិញបាន ប៉ុន្តែប្រសិននោះជាការសម្ងាត់ដែលមិនអាចខ្ចរខ្ចាយបាន លើហេតុផលអាចគ្រោះថ្នាក់ដល់ក្រុមហ៊ុន ក៏គួរប្រាប់តាមត្រង់ថា មិនអាចនិយាយ ព្រោះហេតុផលអ្វី។ ឧទាហរណ៍និយោជិតជាធម្មតាចង់បានការប្រាស្រ័យទាក់ទងដោយស្មោះត្រង់ ដោយលើកទឹកចិត្តនិយោជិតឲ្យបង្ហាញភាពស្មោះត្រង់មកវិញដូចគ្នា តែមានរឿងខ្លះ មិនទាន់អាចទម្លាយបាន ត្រូវសុំទោសថា យើងមិនទាន់អាចនិយាយបានពិតមែន។
៣ មានវប្បធម៌ដឹកនាំពិសេសផ្ទាល់ខ្លួន
សូមយល់ចំណុចសំខាន់មួយថា ការដឹកនាំ គឺជាសិល្បៈ ហើយពាក្យថា សិល្គឺបៈមិនអាចច្រំដែលបានទេ។ កុំយកស្ទីលតាមអ្នកណាម្នាក់ឲ្យសោះ ព្រោះថា ទោះគេនោះជោគជ័យប៉ុណ្ណា ក៏វាជាអតីតកាលទៅហើយដែរ។ គូប្រជែងយើងក៏ដឹងរឿងចាស់ៗទាំងអស់នោះហើយ គេក៏មានល្បិចយុទ្ធសាស្ត្រថ្មីមកបង្ក្រាបដូចគ្នា ដូច្នេះជាទូទៅ ទម្លាប់ចាស់លែងក្លាយជាយុទ្ធវិធីល្អទៀតហើយ។
គួរចាប់ផ្ដើមថ្មី តាមរយៈការបង្កើតវប្បធម៌ដឹកនាំរបស់យើង ដែលឲ្យតម្លៃទៅលើភាពស្មោះត្រង់ ឬឲ្យតម្លៃចំពោះភាពឥតខ្ចោះ នៃអ្នកណាដែលបានបង្ហាញពីភាពស្មោះត្រង់ មិនទទួលយកភាពភាពអែបអប និងបរិយាកាសមិនមានសុវត្ថិភាពនានាចោលចេញ។
ទាំងនេះព្រោះថា ប្រសិនមនុស្សសម្តែងឥរិយាបថក្លែងបន្លំមកជាដើមទុន ថ្ងៃណាមួយអ្វីៗនឹងក្លាយជាវប្បធម៌ក្លែងបន្លំ។
មុនពេលលើកកម្ពស់នរណាម្នាក់ឲ្យមានតួនាទីជាអ្នកដឹកនាំ សូមពិភាក្សាជាមួយមនុស្សនោះអំពីសារៈសំខាន់ នៃភាពស្មោះត្រង់ តទល់ទៅមកច្បាស់ៗ ហើយបញ្ជាក់ថា អំណាចនឹងត្រូវបានដកហូតភ្លាមៗ ប្រសិនគេបំពានចំណុចនេះ។ នេះពុំមែនមានន័យថា យើងសុខចិត្តយកមនុស្សស្មោះត្រង់ដែលចោលម្សៀតធ្វើអ្វីមិនបាន មកដឹកនាំមនុស្សនោះទេ ប៉ុន្តែភាពស្មោះត្រង់នៅទីនេះមានន័យថា បំពេញការងារដែលបានប្រគល់ឱ្យអស់ពីចិត្តពីថ្លើមទាំងមានវិជ្ជាជីវៈ និងគំនិតបញ្ញាហើយសុទ្ធចិត្តផង៕
ប្រែសម្រួល ៖ សុភា
ប្រភព ៖ platinumelectricians

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត