Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ជាប់ចំណាត់ថ្នាក់ទី៦ ជាប្រជាជនមានសុភមង្គលបំផុតនៅ អាស៊ី

បានផុស

នៅ

ប្រទេស​វៀតណាម​បាន​ឡើង​ដល់​លេខ ៥៤ ក្នុង​របាយការណ៍​សុភមង្គល​ពិភពលោក (World Happiness Report)​​ ​ឆ្នាំ ២០២៤ ដែល​ជា​ចំណាត់​ថ្នាក់​ខ្ពស់​បំផុត​របស់​ប្រទេស ​គិត​ចាប់​តាំង​ពី​ឆ្នាំ ២០១៥មក។

ចេញផ្សាយកាលពីថ្ងៃទី ២០ ខែមីនា ដែលជាទិវាសុភមង្គលអន្តរជាតិ របាយការណ៍នេះបានស្ទង់មតិប្រជាជនមកពី ១៤៣ ប្រទេស និងដែនដី ដោយចាត់ចំណាត់ថ្នាក់សុភមង្គលរបស់ពួកគេ ផ្អែកលើមធ្យមភាគបីឆ្នាំនៃការវាយតម្លៃរបស់ប្រជាជននីមួយៗអំពីគុណភាពជីវិត ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជំនាញអន្តរផ្នែកពីវិស័យសេដ្ឋកិច្ច ចិត្តវិទ្យា សង្គមវិទ្យា និងលើសពីនេះទៀតបានពន្យល់ពីការប្រែប្រួលនៅទូទាំងប្រទេស និងតាមពេលវេលាដោយប្រើកត្តាចំនួនប្រាំមួយ៖ GDP, អាយុសង្ឃឹមរស់, ការពឹងពាក់, អារម្មណ៍នៃសេរីភាព, ចិត្តទូលាយ និងការយល់ឃើញអំពីអំពើពុករលួយ។

ទិន្នន័យដែលប្រមូលបានសម្រាប់កត្តា​ បានមកពីអង្គការនានាដូចជា ធនាគារពិភពលោក អង្គការសុខភាពពិភពលោក និង Gallup World Poll ។ បើយោងតាមការបញ្ជាក់ដោយរបាយការណ៍សុភមង្គលពិភពលោកបញ្ចាក់ថា “កត្តាទាំងនេះជួយពន្យល់ពីភាពខុសប្លែកគ្នានៅទូទាំងប្រទេស ខណៈដែលចំណាត់ថ្នាក់ខ្លួនឯងគឺផ្អែកតែលើចម្លើយដែលមនុស្សផ្តល់ឲ្យនៅពេលត្រូវបានសួរឲ្យវាយតម្លៃជីវិតរបស់ពួកគេ”។

ថ្វីបើយ៉ាងនេះក្ដី សិង្ហបុរី​ជា​កន្លែង​ដែល​មាន​សុភមង្គល​បំផុត​នៅ​អាស៊ី​ សម្រាប់​ឆ្នាំ​ទី​២​ជាប់​គ្នា​ដោយ​ជាប់​ចំណាត់​ថ្នាក់​លេខ​៣០ ចំណែកទីក្រុង​-​រដ្ឋ​តាម​ពីក្រោយ​មានដូចជា ​តៃវ៉ាន់, ជប៉ុន, កូរ៉េខាងត្បូង និង​ហ្វីលីពីន​ ដែល​វៀតណាម​ជាប់​ចំណាត់ថ្នាក់​ទី​៦ តាម​ពីក្រោយ​ដោយ​ថៃ, ម៉ាឡេស៊ី, ​ចិន​​ និងម៉ុហ្គោលី។

ដោយឡែក សម្រាប់ចំណាតថ្នាក់នៅទូទាំងពិភពលោក ហ្វាំងឡង់ឈរលើកំពូលតារាងសរុបសម្រាប់ឆ្នាំទីប្រាំពីរជាប់ៗគ្នា បន្ទាប់មកគឺដាណឺម៉ាក និងអ៊ីស្លង់ ស្របពេលដែល កំពូលទាំងបីនៅតែមិនផ្លាស់ប្តូរពីឆ្នាំមុន។​ ប្រទេសលីទុយអានីនាំមុខសម្រាប់បុគ្គលដែលមានអាយុក្រោម ៣០ ឆ្នាំ ចំណែកប្រទេសដាណឺម៉ាកជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានសុភមង្គលបំផុតសម្រាប់អ្នកដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើងទៅ។ របាយការណ៍បង្ហាញថាបុគ្គលដែលកើតមុនឆ្នាំ ១៩៦៥ ជាទូទៅរាយការណ៍ពីកម្រិតសុភមង្គលខ្ពស់ជាង បើធៀបនឹងអ្នកដែលកើតក្រោយឆ្នាំ ១៩៨០។

ការស្រាវជ្រាវបានគូសបញ្ជាក់ថា នៅទូទាំងពិភពលោក ក្មេងជំទង់ និងមនុស្សវ័យជំទង់ដែលមានអាយុពី១៥ ទៅ ២៤ ឆ្នាំមានការពេញចិត្តក្នុងជីវិតខ្លាំងជាង បើប្រៀបធៀបទៅនឹងមនុស្សជំនាន់ចាស់ ទោះបីជាភាពខុសគ្នានេះបានបិទនៅអឺរ៉ុប ហើយថ្មីៗនេះបានផ្លាស់ប្តូរនៅអាមេរិកខាងជើងក៏ដោយ។

លើសពីនេះទៀត ការសិក្សាបានចង្អុលបង្ហាញពីការធ្លាក់ចុះនៃសុខុមាលភាពរបស់ក្មេងអាយុពី ១៥ ទៅ ២៥ ឆ្នាំនៅក្នុងតំបន់ដូចជាអាមេរិកខាងជើង អឺរ៉ុបខាងលិច មជ្ឈិមបូព៌ា និងអាហ្រ្វិកខាងជើង និងអាស៊ីខាងត្បូង ចាប់តាំងពីឆ្នាំ ២០១៩ ក្នុងពេលដែលមានការកត់សម្គាល់ពីភាពប្រសើរឡើង នៅក្នុងផ្នែកផ្សេងទៀតនៃពិភពលោក៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អតីតម្ចាស់មកុដឆ្នាំ ២០២១ Thuy Tien​ ពិតជាទិញភាគហ៊ុន MGI ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥០ វិនាទី មុន

ច្រកត្រពាំងស្រែ ប្រមូលពន្ធអាករបាន​ជាង ១៤៣,៥៥៧ លានរៀល នៅ​ឆ្នាំ ២០២៤

ព័ត៌មានជាតិ៣ នាទីutes មុន

ស្វីស ប្រកាសធ្វើការជិតស្និទ្ធជាមួយកម្ពុជា ក្នុងបុព្វហេតុកសាងសន្តិភាពសកល​

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

Yoon ប្រឈម​ដីកា​ចាប់​ខ្លួន​លើក​ទី២ ​ដែលទំនង​​​ក្លាយ​ជា​​ហិង្សា​នយោបាយ​​ដ៏ធំ​​​

នយោបាយ៧ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មាន៖ គ្មានបក្សណាមួយអាចមកជំនួសបក្សប្រជាជនកម្ពុជា លើកិច្ចការពារសន្តិភាព ដែនដី និងការអភិវឌ្ឍជាតិបានឡើយ

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

Los Angeles កើតភ្លើងឆេះព្រៃច្រើនឡើងៗ បន្ថែមទៀត ឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ពិបាកគ្រប់គ្រង

ជីវិតកម្សាន្ដ២២ ម៉ោង មុន

នាយ ព្រីង ទុំ បានធូរស្បើយខ្លះ ក្រោយកាត់ជើងដោយសារជំងឺទឹកនោមផ្អែម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ បន្ទោស បៃដិន ខ្លាំងៗថា បើអាមេរិក មិនចេញមុខធានាឲ្យអ៊ុយក្រែនចូលណាតូ សង្គ្រាមរុស្ស៊ីក៏មិនផ្ទុះឡើងដែរ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ គំរាម អាចប្រើកម្លាំងយោធា ដើម្បីយកដែនដី Greenland មកគ្រប់គ្រង

ព័ត៌មានជាតិ៥ ម៉ោង មុន

អង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃ ច្រានចោលការចោទប្រកាន់នានាមកលើលោក ស សុខា ដោយបុគ្គល ហេង​ សិទ្ធី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កាសែតអាល្លឺម៉ង់ផ្សាយថា នាយករដ្ឋមន្ត្រីស្រីថៃ រស់ក្នុងជីវិតយ៉ាងប្រណិត ប្រើរបស់សុទ្ធតែថ្លៃៗ

Sokha Hotels

ព័ត៌មានពេញនិយម