Connect with us

ព័ត៌មានជាតិ

អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាប​គោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

បានផុស

នៅ

​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​អ្នក​សារព័ត៌មាន​ស្តីពី ​«របប​សន្តិសុខ​សង្គម​នៅ​កម្ពុជា​ដល់​សមាជិក​អ្នក​សារព័ត៌មាន​ជាតិ​» នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មីនា​ ឆ្នាំ​២០២៤ នេះ លោក​ស្រី ភាព​ សោភ័ណ នាយិកា​ប្រចាំ​ប្រទេស​អង្គការ​អុកស្វាម បាន​គូស​បញ្ជាក់​ថា អ្នក​សារព័ត៌មាន​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ​គោល​នយោបាយ​នានា​របស់​រាជរដ្ឋាបាល ជុំវិញរបបសន្តិសង្គមទៅកាន់​សាធារណៈជន ដើម្បី​​បានជ្រាបជាព័ត៌មាននិង​ការផ្តល់​កិច្ចសហការ​អនុលោម​តាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ស្រី​ ភាព​ សោភ័ណ មាន​ប្រសាសន៍​ថា តាមរយៈ​ក្រុមប្រឹក្សាជាតិ គាំពារសង្គម, បេឡាជាតិ​សន្តិសុខសង្គម នៃ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (ហៅកាត់ថា ប.ស.ស.) និង​មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ) ដែល​បាន​ដាក់​​ឱ្យអនុវត្តគោលនយោបាយ និងរបបគាំពារសង្គមមួយចំនួន ជាពិសេសរបបសន្តិសុខសង្គម អ្នក​សារព័ត៌មាន​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ និង​គោល​នយោបាយនានា​របស់រាជរដ្ឋាបាល​ទៅកាន់​សាធារណៈជន ​ជា​ពិសេស​កម្មករ​និយោជិក​។

អ្នកសារព័ត៌​មានក៏បានដើរតួរនាទីយ៉ាងសំខាន់ក្នុងការពាំនាំកង្វល់ មតិយោបល់ និងធាតុចូលនានាពី​ប្រជាពលរដ្ឋ អ្នកឯកទេស និង​ភាគីពាក់ព័ន្ធ ទៅលើគោលនយោបាយនានា ដែល​​បាន​សម្រេច​ឱ្យដាក់អនុវត្តន៍​ដោយ​រាជរដ្ឋាភិបាល។ នេះ​សឱ្យឃើញពីការ​រីកចម្រើន និង​តួនាទី​មិនអាច​ខ្វះបានរបស់អ្នកសារព័ត៌មាន ក្នុង​ការកសាងនិង​ពង្រឹងយន្តការគណនេយ្យភាពសង្គមនៅកម្ពុជា។

ដោយ​មាន​កិច្ចសហការជិតស្និទ្ធ​​ជាមួយ​បេឡាជាតិសន្តិសុខសង្គម បើតាមលោក​ស្រី ភាព សោភ័ណ អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សាជាតិ​គាំពារសង្គម ជា​មួយ​អុកស្វាមនិង​បណ្តាញ​គាំពារ​សង្គម បាន​ផ្តួចផ្តើមរៀបចំវេទិកាថ្នាក់តំបន់ជាបន្តបន្ទាប់នៅតាមតំបន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗរបស់​កម្ពុជារួមមាន ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តស្វាយរៀង និងទីក្រុងភ្នំពេញ ក្នុង​ការ​បង្កើតឱកាសជល់និយ័តករ និងប្រតិបត្តិករបបសន្តិសុខសង្គម ថ្នាក់ដឹកនាំមូលដ្ឋាន និងតំណាងកម្មករនិយោជិតគ្រប់វិស័យ តំណាងក្រសួង-មន្ទីរមកពីខេត្តនានា ធ្វើការពិភាក្សា លើកពីកង្វល់ និងឆ្លើយតបជាពិសេសនោះ គឺរួមគ្នាត្រិះរិះស្វែងរកដំណោះស្រាយសមស្របក្នុងន័យដើម្បីលើកកម្ពស់ប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន ឆ្លើយតបយេនឌ័រ និងជាសកលនៅកម្ពុជា។

គួរ​បញ្ជាក់ថា កាលពីឆ្នាំ២០២៣ អុកស្វាមបាន​សហការគ្នា​ជាមួយបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយ​​ក្លឹបអ្នកកាសែតកម្ពុជា (Club of Cambodian Journalists) ផ្តល់​វគ្គ​បណ្តុះបណ្តាល​ស្តីពីរបបសន្តិសុខសង្គមនៅកម្ពុជា ដល់សមាជិកអ្នកសារព័ត៌មានជាតិមកពីស្ថាប័នសារព័ត៌មានចំនួន ៤៣ ផ្សេងគ្នា​ម្តង​រួចមក​ហើយ​​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម