ព័ត៌មានជាតិ
សមាគមទម្លាក់ការព្យាករណ៍ ទិន្នផលផលិតកម្មអំបិលក្រោម ១០ ម៉ឺនតោន ដោយសារអាកាសធាតុ
សមាគមផលិតអំបិលកម្ពុជាបានទម្លាក់ការព្យាករណ៍ទិន្នផលអំបិលនៅខេត្តកំពត និងខេត្តកែបមកនៅក្រោម ១០ ម៉ឺនតោន បន្ទាប់ពីមានការធ្លាក់ភ្លៀង ៣ ថ្ងៃជាប់គ្នា នាប៉ុន្មានថ្ងៃកន្លងមកនេះ។
លោក ប៊ុន ណារិន ប្រធានសមាគមផលិតអំបិលកម្ពុជា ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៤ នេះថា នៅឆ្នាំ ២០២៤នេះ កសិករប្រមូលផលអំបិលបានលឿន ក៏ប៉ុន្តែនាប៉ុន្មានថ្ងៃមុន មានភ្លៀងធ្លាក់ ៣ ថ្ងៃជាប់ៗគ្នា ដែលបានបង្អាកផលិតកម្មអំបិលមួយរយៈ ហើយពេលនេះកសិករទើបចាប់ផ្ដើមដាំដុះឡើងវិញ។

គិតត្រឹមថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២៤ ផលិតកម្មអំបិលសម្រេចបានប្រមាណ ៤ ម៉ឺនតោន ខណៈតម្លៃធ្លាក់ចុះបន្តិច អំបិលល្អ ទម្ងន់ ៥០ គីឡូ តម្លៃ ១.២០០០ រៀល ហើយអំបិលខ្មៅ ៧.០០០ រៀល ទម្ងន់ ៥០ គីឡូ។
បើតាមប្រធានសមាគមរូបនេះ កាលពីមិនទាន់ភ្លៀងសមាគមរំពឹងថា នឹងបានទិន្នផលដល់ ១០ ម៉ឺនតោន ប៉ុន្តែ បើទឹកភ្លៀងបន្តធ្លាក់ទៀត ទិន្នផលនឹងធ្លាក់ចុះក្រោម ១០ ម៉ឺនតោន នៅឆ្នាំនេះ។

របាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បង្ហាញថា នៅក្នុងឆ្នាំ ២០២៣ កម្ពុជាផលិតអំបិលបានជាង ៨ ម៉ឺនតោន (៨១.១៥៤) កើនឡើង ១៤៨.៩ ភាគរយធៀបនឹងចំនួន ៣២.៩០០ តោនក្នុងឆ្នាំ២០២២។
របាយការណ៍ដដែលបង្ហាញថា ផ្ទៃដីផលិតអំបិលនៅកម្ពុជាមានចំនួន ៣,៩៨៧.៣៥ ហិកតា ក្នុងនោះនៅខេត្តកំពត ៣ ៤៨៩.៤៨ ហិកតា និងខេត្តកែប ៤៩៧.៨៧ ហិកតា៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ