Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកនេសាទ ឥណ្ឌូណេស៊ី សង្គ្រោះជនរ៉ូហ៊ីងយ៉ារាប់សិបនាក់ ក្រោយលិចទូក

បានផុស

នៅ

អ្នកនេសាទឥណ្ឌូណេស៊ីបានជួយសង្គ្រោះជនជាតិរ៉ូហ៊ីងយ៉ារាប់សិបនាក់ បន្ទាប់ពីហេតុការណ៍លិចទូក ក្រោយមានជំនោរខ្លាំងនៅក្នុងទឹកនៃខេត្ត Aceh ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២១ ខែមីនានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិប៉ាន់ប្រមាណថា មានជនជាតិរ៉ូហ៊ីងយ៉ាប្រហែល ២,០០០ នាក់បានភៀសខ្លួនមកដល់ប្រទេសឥណ្ឌូណេស៊ីដែលភាគច្រើនពួកគេទៅខេត្ត Aceh ចាប់តាំងពីខែតុលាឆ្នាំមុន បន្ទាប់ពីត្រូវបានធ្វើទុក្ខបុកម្នេញក្នុងប្រទេសមីយ៉ាន់ម៉ា ។

យោងតាមលោក Miftach Tjut Adek ប្រធានសហគមន៍នេសាទក្នុងខេត្តបាននិយាយថា ជនជាតិរ៉ូហ៊ីងយ៉ាជាង ៥០ នាក់កំពុងឈរនៅលើសមុទ្រក្បែរទីក្រុង Meulaboh ភាគខាងលិច Aceh បន្ទាប់ពីទូកបានលិចក្នុងជំនោរទឹកខ្លាំង ដែលធ្វើឲ្យពួកគេក្លាយជាជនភៀសខ្លួនដែលបានមកដល់ចុងក្រោយបំផុតនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ។

គួរបញ្ជាក់ថា ជាច្រើនឆ្នាំមកនេះ ជនជាតិរ៉ូហ៊ីងយ៉ាបានចាកចេញពីប្រទេសមីយ៉ាន់ម៉ា ជាកន្លែងដែលពួកគេត្រូវបានចាត់ទុកជាជនបរទេសមកពីអាស៊ីខាងត្បូង រើសអើងសញ្ជាតិ និងទទួលរងការរំលោភបំពាន ។

ការិយាល័យរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បាននិយាយកាលពីខែមករាថា នៅឆ្នាំ ២០២៣ មានជនរ៉ូហ៊ីងយ៉ាយ៉ាងហោចណាស់ ៥៦៩ នាក់បានស្លាប់ និងបាត់ខ្លួន ខណៈពេលដែលព្យាយាមភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា ឬបង់ក្លាដែស ហើយនេះគឺជាចំនួនខ្ពស់បំផុត ចាប់តាំងពីឆ្នាំ ២០១៤ ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៣ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម