Connect with us

ជីវិតកម្សាន្ដ

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

បានផុស

នៅ

តារា​ចម្រៀង​ជើង​ចាស់​លោក ណូយ វណ្ណា ដែល​ជា​ប្អូន​ប្រុស​បង្កើត​លោក ណូយ វ៉ាន់ណេត ថ្មីៗ​នេះ ត្រូវ​បាន​ប្រភព​មិត្តភ័ក្ដិ​ស្និទ្ធស្នាល​ក្នុង​ចង្កោម​សិល្បៈ​ទម្លាយ​ថា លោក វណ្ណា ក៏​ជា​ជនរងគ្រោះ​ម្នាក់ ចំណោម​ជនរងគ្រោះ​ជាច្រើន​ទៀត ក្នុង​ការ​ទិញ​ដី​ឡូត៍​គម្រោង​ទី ៣០ របស់​អ្នកស្រី ម៉ន ដានី ខេត្ត​កំពត ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ការ​លើក​ឡើង​របស់​តារា​សម្តែង​លោក សាវិន ហ្វីលីព បាន​បញ្ជាក់​ឲ្យ​ដឹង​ថា «តារា​ចម្រៀង​ជើង​ចាស់ លោក ណូយ វណ្ណា គឺ​ខំ​សន្សំ​លុយ​ពី​ការ​លក់​នំ​បញ្ចុក ចុងក្រោយ​ស្ពៃ​ដូច​ខ្ញុំ​ដែរ ក្នុង​ការ​ទិញ​ដី​ឡូត៍​គម្រោង​ទី ៣០ របស់ ម៉ន ដានី នៅ​ខេត្ត​កំពត»។ ដោយឡែក លោក​ក៏បាន​បង្ហាញ​ទៀត​ថា «ម៉ន ដានី គម្រោង ៣០ : អាសូរ​ណាស់ ចុងក្រោយ​គឺ​បាយ​កញ្ចប់​គ្រប់គ្នា ក្នុង​នោះ​ក៏​មាន​ភរិយា​តារា​ចម្រៀង លោក ណូយ វណ្ណា ម្នាក់​ផង​ដែរ»។

តារា​សម្តែង​លោក សាវិន ហ្វីលីព បន្ត​ថា នេះ​ជា​រូបភាព​ជនរងគ្រោះ​មក​បែរបន់​នៅ​គម្រោង ម៉ន ដានី ទី ៣០ ឲ្យ លោកយាយ ម៉ៅ ជួយ​ឲ្យ​លោកស្រី ម៉ន ដានី ឆាប់​ចូលខ្លួន​មក​ដោះស្រាយ​ជាមួយ​អតិថិជន​ដែល​បាន​ទិញ​ដី​នៅ​គម្រោង​នេះ ស្ថិតនៅ​ភូមិ​ច្បារអំពៅ ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ ខេត្ត​កំពត ជាង ២ ឆ្នាំ មក​ហើយ មិន​បាន​ប្លង់។

លោក​បន្ថែម​ថា «ក្រោយ​និយ័តករ​អចលនទ្រព្យ​ចេញ​សេចក្ដីប្រកាស​ថ្មីៗ នេះ​ថា ក្រុមហ៊ុន ម៉ន ដានី លក់​ដី​គ្មាន​អាជ្ញាប័ណ្ណ​ស្រប​ពេល​ដែល​សមត្ថកិច្ច​ដែនដី ភូមិ​ឃុំ ស្រុក ។​ល​។ កាលនោះ ម៉េច​មិន​ចេញ​មក​បញ្ឈប់​ការ​ឈូស​ឆាយ​ដី​ពុះ​ឡូត៍​ខុស​ច្បាប់​នេះ​អ៊ីចឹង? ចុង​ក្រោយ​រាស្ត្រ​សាមញ្ញ​ទាំង​គេ​ទាំង​ខ្ញុំ គឺ​បាន​ត្រឹម​តែ​ទឹកភ្នែក​ប៉ុណ្ណោះ»។

ទាក់ទង​នឹង​ព័ត៌មាន​ខាង​លើ​នេះ កម្ពុជា​ថ្មី នៅ​ថ្ងៃ​ទី ២១ ខែ​មីនា ឆ្នាំ ២០២៤ នេះ មិន​ទាន់​អាច​ទំនាក់ទំនង ដើម្បី​សូម​ការ​បញ្ជាក់​បន្ថែម​ពី​លោក ណូយ វណ្ណា បាន​នៅឡើយ​ទេ។

សូម​ជម្រាប​ថា លោក ណូយ វណ្ណា ដែល​ត្រូវ​ជា​ប្អូនប្រុស​បង្កើត​របស់​លោក ណូយ វ៉ាន់ណេត បច្ចុប្បន្ន​នៅតែ​ចាប់​អាជីព​ចម្រៀង ដោយ​ភាគច្រើន​លោក​ច្រៀង​នៅ​តាម​ហាង​ពេល​រាត្រី៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៥ នាទីutes មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

សន្តិសុខសង្គម២៤ នាទីutes មុន

ឃាត់ខ្លួនស្ត្រីម្នាក់ ករណីក្លែងបន្លំជាស្ថាប័នអគ្គិសនីកម្ពុជា (EDC) លួចផ្ទេរប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ

ជីវិតកម្សាន្ដ៣២ នាទីutes មុន

លោក សុខ រ៉ាស៊ី ជំរុញឱ្យឪពុកម្តាយ និងអាណាព្យាបាលទាំងអស់ គប្បីឆ្លៀតអប់រំកូនចៅពីគ្រឿងញៀនបំផ្លាញជីវិត

សេដ្ឋកិច្ច៤៥ នាទីutes មុន

អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានការសាងសង់ជាង ៩៤% ចំណាយអស់ $១,៤ ពាន់លាន

ព័ត៌មានជាតិ១ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

Sokha Hotels

ព័ត៌មានពេញនិយម