ព័ត៌មានអន្ដរជាតិ
សិង្ហបុរីបញ្ចប់បេសកកម្មទម្លាក់ជំនួយមនុស្សធម៌ដោយជោគជ័យនៅហ្គាហ្សា
ប្រទេសសិង្ហបុរីបានបញ្ចប់បេសកកម្មទម្លាក់ជំនួយមនុស្សធម៌តាមយន្តហោះជាលើកដំបូងរបស់ខ្លួនដោយជោគជ័យទៅកាន់តំបន់ហ្គាហ្សាកាលពីថ្ងៃពុធ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២១ ខែមីនានេះ ។

កងកម្លាំងទ័ពអាកាសសិង្ហបុរី (RSAF) បាននិយាយថា យន្តហោះដឹកជញ្ជូន C-130 របស់ខ្លួនបាន “ប្រតិបត្តិការដោយជោគជ័យ” នូវបេសកកម្មទម្លាក់កញ្ចប់ជំនួយមនុស្សធម៌ដំបូងរបស់ខ្លួនទៅកាន់តំបន់ហ្គាហ្សា ខណៈបេសកកម្មនេះត្រូវបានសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ជាមួយកងទ័ពអាកាសហ្ស៊កដានី ។
កញ្ចប់ជំនួយមនុស្សធម៌ដែលដាក់បញ្ចូលគ្នាដោយរដ្ឋាភិបាលសិង្ហបុរីនេះត្រូវបានពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយហ្ស៊កដានីដោយផ្អែកលើតម្រូវការននៅតំបន់ហ្គាហ្សា ដោយមានរួមបញ្ចូលទាំងកញ្ចប់អាហារ ការផ្គត់ផ្គង់វេជ្ជសាស្រ្ត និងឧបករណ៍សំខាន់ៗផ្សេងទៀតជាដើម ។

គួរបញ្ជាក់ថា នេះជាជំនួយទី ៣ ហើយរបស់សិង្ហបុរីផ្ដល់ទៅឲ្យជនស៊ីវិលនៅហ្គាហ្សា ។ ប្រទេសនេះក៏បានប្រគល់អំណោយចំនួន ៦.១ លានដុល្លារសិង្ហបុរីផងដែរដែលប្រមូលបានដោយមូលនិធិ Rahmatan Lil Alamin ហើយផ្ដល់ទៅឲ្យទីភ្នាក់ងារជំនួយ និងកិច្ចការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) ។
ទន្ទឹមនោះ ប្រទេសសិង្ហបុរីក៏បានចូលរួមជាមួយប្រទេសជាច្រើនក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទម្លាក់ជំនួយដែលត្រូវការជាចាំបាច់ទៅកាន់តំបន់ដែលមានភាពអត់ឃ្លានមួយនេះផងដែរ ខណៈដែលភ្នាក់ងារផ្តល់ជំនួយប្រឈមនឹងឧបសគ្គតាមរយៈផ្លូវគោក ៕

អត្ថបទ ៖ ប៊ុន សុភាព

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ