Connect with us

ព័ត៌មានអន្ដរជាតិ

បុត្រាទី ២ ស្ដេចថៃ ចង់យាងមកគង់នៅមាតុប្រទេសវិញ តែទ្រង់ស្នើឲ្យរដ្ឋាភិបាលសម្រួលរឿងមួយ

បានផុស

នៅ

យោងតាមកាសែតបាងកកប៉ុស្តិ៍បានឲ្យដឹងថា បុត្រារបស់ព្រះមហាក្សត្រថៃ Maha Vajiralongkorn ចង់យាងវិលមកគង់នៅមាតុប្រទេសកំណើតរបស់ទ្រង់វិញ បន្ទាប់ពីគង់ក្រៅប្រទេសអស់រយៈពេលជិតបីទសវត្សរ៍ ខណៈដែលទ្រង់ស្នើឲ្យរដ្ឋាភិបាលជួយធានាអត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែន។

បន្ទាប់ពីគង់នៅទីក្រុងញូវយ៉កអស់រយៈកាលយូរ ព្រះបុត្រាទី២ Vacharaesorn Vivacharawongse បានក្លាយជាជនបរទេស ហើយទ្រង់តែងតែប្រើប្រាស់លិខិតឆ្លងដែនសម្រាប់ដំណើរទស្សនកិច្ចរបស់ទ្រង់ទាំងបីលើក ទៅកាន់មាតុប្រទេសកំណើត ក្នុងរយៈពេល ៧ ខែមកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍​បានបញ្ចាក់ឲ្យដឹងទៀតថា បុត្រា Vacharaesorn មានព្រះបំណងចង់យាងមកប្រទេសថៃវិញ ជាមួយនឹងការគង់នៅជាអចិន្ត្រៃយ៍តែម្ដង ប៉ុន្តែការងាររបស់ទ្រង់ និងកត្តាផ្សេងទៀតត្រូវតែមានព្រះរាជតម្រិះ ​មុននឹងសម្រេចព្រះទ័យផ្លាស់ពីសហរដ្ឋអាមេរិក ។ បច្ចុប្បន្នទ្រង់បានធ្វើការជាមេធាវីនៅទីក្រុងញូវយ៉ក និងរដ្ឋផ្លរីដា អស់រយៈពេលប្រហែល ១៥ ឆ្នាំ ហើយឥឡូវនេះទ្រង់កំពុងធ្វើការជាអ្នកប្រឹក្សាផ្នែកច្បាប់ ជាពិសេសទ្រង់កំពុងព្រះរាជតម្រិះបង្កើតក្រុមហ៊ុនប្រឹក្សាយោបល់ ដើម្បីផ្តល់ប្រឹក្សាដល់ក្រុមហ៊ុនបរទេស ដែលកំពុងស្វែងរកការវិនិយោគនៅក្នុងប្រទេសថៃផងដែរ ។

ថ្វីបើយ៉ាងនេះក្ដី បុត្រាអង្គនេះបានមានព្រះបន្ទូលទៅកាន់កាសែតដដែលនៅក្នុងបទសម្ភាសន៍មួយថា ការយាងដំណើររបស់ទ្រង់កន្លងមក មានត្រឹមតែលក្ខណៈផ្ទាល់ខ្លួនប៉ុណ្ណោះ ហើយមិនមានរបៀបវារៈពិសេសអ្វីនោះទេ។ ស្របពេលដែល ព្រះរាជដំណើរទស្សនកិច្ចលើកដំបូងរបស់បុត្រា Vacharaesorn នៅក្នុងខែសីហា បានលេចវត្តមានព្រះអនុជយាងតាមក្រោយ។ ក្នុងដំណើរយាងមកកាន់ទឹកដីកំណើតលើកដំបូងរបស់ទ្រង់ បានបង្កើតការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកសារព័ត៌មានពិភពលោក។

សូមជម្រាបជូនថា ព្រះអង្គ Vacharaesorn គឺជាបុត្រាមួយអង្គក្នុងចំណោមបុត្រាទាំងប្រាំរបស់ស្តេច Maha Vajiralongkorn ជាមួយនឹងមហេសីទីពីរគឺព្រះនាង Sujarinee Vivacharawongse ដែលជាអតីតតារាសម្តែង ។ ក្រោយមក​ ទ្រង់ និងមាតារួមទាំងបុត្រា ៣ អង្គផ្សេងទៀត ត្រូវស្ដចថៃដកឋានៈ ​និងនិរទេសចេញពីទឹកដីកំណើត បន្ទាប់ពីលែងលះរបស់ព្រះបិតា និងព្រះមាតាក្នុងឆ្នាំ ១៩៩៦ ដោយទុកតែព្រះនាង​ Sirivannavari Nariratana ក្នុងនាមជា​សែព្រះរាជវង្សានុវង្ស ហើយ​គង់​នៅ​ក្នុង​ប្រទេស​ថៃសព្វថ្ងៃនេះ ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៣ នាទីutes មុន

បណ្ឌិត ម៉ី កល្យាណ៖ ប្រព័ន្ធកសិកម្មកម្ពុជាកំពុងផ្លាស់ប្តូរ ឆ្ពោះទៅរកការផលិតចំណីអាហារមានស្តង់ដារខ្ពស់

ជីវិតកម្សាន្ដ១៣ នាទីutes មុន

តារាកូរ៉េព្រួតគ្នាបរិច្ចាគ​ប្រាក់រាប់លានដុល្លារ ជួយដល់​ជនរងគ្រោះ​ដោយសារ​ភ្លើង​ឆេះ​ព្រៃ

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

​​ស្លាប់៤​ និង​របួស​២ ក្នុង​អំពើ​បាញ់ប្រហារក្នុងរដ្ឋ Florida ​សហរដ្ឋអាមេរិក​

ព័ត៌មានជាតិ៣០ នាទីutes មុន

ស្ថាប័ន​ធនាគារ​បង្ហាញ​នីតិវិធី ​ជួយ​​ស្តារ​ឥណទាន​អតិថិជន ក្នុង​ស្ថានភាព​មាន​សម្ពាធ​សេដ្ឋកិច្ច

ក្រុងដូនកែវ
សន្តិសុខសង្គម៣៨ នាទីutes មុន

ពលរដ្ឋក្នុងក្រុងដូនកែវ ស្នើអាជ្ញាធរផ្លាស់ប្ដូរទីតាំងចាក់សំរាមចេញ ព្រោះប៉ះពាល់ការរស់នៅខ្លាំង

Sokha Hotels

ព័ត៌មានពេញនិយម