Connect with us

ព័ត៌មានអន្ដរជាតិ

ព្រះចៅអធិការវត្តថៃ ជាប់គុក ៤៦៨ឆ្នាំ ព្រោះកិបកេងប្រាក់ជិត៣០០លានបាត

បានផុស

នៅ

តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃព្រហស្បតិ៍ទី២១ខែមីនា, អតីតព្រះចៅអធិការវត្ត Pa Dhammakiri ក្នុងខេត្ត Nakhon Ratchasima ត្រូវបានតុលាការថៃ កាត់ទោសដាក់ពន្ធនាគាររយៈពេល៤៦៨ឆ្នាំ ពីបទជាប់ពាក់ព័ន្ធក្នុងសំណុំរឿងកេងបន្លំប្រាក់ជិត៣០០លានបាត (ជាង៨លានដុល្លារអាមេរិក)។

(រូបថត៖ Bangkok Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តុលាការ​ព្រហ្មទណ្ឌ​កណ្តាលផ្នែក​សំណុំរឿង​ពុករលួយនិង​ទង្វើខុសឆ្គង បានចេញសាលក្រមនេះ ដើម្បីឆ្លើយតបបណ្តឹងរបស់ព្រះរាជអាជ្ញា ប្រឆាំងព្រះគ្រូ Khom និងបក្ខពួកចំនួន ៨នាក់ទៀត ជាប់ពាក់ព័ន្ធក្នុងសំណុំរឿងនេះ។

តុលាការ​​រក​ឃើញ​ថា ព្រះគ្រូបាន​ឃុបឃិត​ជាមួយសង្ឃ​ដែលត្រូវចាប់​ផ្សឹក ​ដើម្បី​កិបកេង​ប្រាក់ ​ទទួល​ពី​ព្រះវិហារ ហើយរក្សាទុកនៅក្នុងគណនីធនាគារផ្ទាល់ខ្លួន ដោយមានតែញោមប្អូន របស់ព្រះតេជព្រះគុណប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឲ្យដកប្រាក់ ហើយគិតត្រឹមពេលនេះ ប្រាក់នោះដកអស់ចំនួន៧៦ដងរួចមកហើយ។

(រូបថត៖ Bangkok Post)

តាមការបញ្ជាក់ អតីតព្រះចៅអធិការ បានបញ្ជាឲ្យញោមប្អូន រក្សាសាច់ប្រាក់មួយចំនួននៅផ្ទះ ប៉ុន្តែក្រោយមក ប៉ូលិសបានរឹបអូសយកប្រាក់ចំនួន៥១.៤លានបាត។ ព្រះគ្រូ​ក៏បង្គាប់​ឲ្យ​អតីត​ព្រះសង្ឃ​ដទៃ​ទៀត ​លាក់​ទ្រព្យ​សម្បត្តិ​មួយ​ចំនួន​នៅ​ខាង​ក្រៅវត្តដែរ។

ក្រោយមក ប៉ូលិសបានរកឃើញវត្ថុចំនួន១ ៤៥៥រួមទាំងសាច់ប្រាក់ និងទ្រព្យសម្បត្តិដែលមានតម្លៃសរុប ២៩៩.៥លានបាត។

(រូបថត៖ Khaosod)

តាមការអះអាងពីតុលាការ ព្រះគ្រូ Khom ​មាន​ទោស​លើបទចោទប្រកាន់​ចំនួន៧៨ករណី ដោយ​មួយករណីៗ ត្រូវជាប់ពន្ធនាគារ៦ឆ្នាំ ដូចនេះបើសរុបទៅត្រូវជាប់ពន្ធនាគារ ៤៦៨ ឆ្នាំ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ចាប់ផ្សឹកចៅអធិការវត្តកំពូលពេជ្រ ក្រោយបែកធ្លាយរូបភាពស្លៀកស៊ីវិលចូលហាងពេលយប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ១៧ នាទីutes មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

ម៉ាឡេស៊ីជំរុញ​ឱ្យ​ក្រុមហ៊ុនចិន​ កុំប្រើ​ប្រទេសខ្លួន ដើម្បី​គេច​ពន្ធ​របស់​អាមេរិក​

ព័ត៌មានជាតិ១ ម៉ោង មុន

ច្បាប់ថវិកាជាតិឆ្នាំ២០២៥ ចូលដល់ដៃព្រឹទ្ធសភាដោយប្រគល់ឱ្យគណៈកម្មការជំនាញពិនិត្យសិក្សា

ព័ត៌មានជាតិ៩ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៨ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ៥ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម