សន្តិសុខសង្គម
អាជីវករផ្សារស្ទឹង សាទរចំពោះអាជ្ញាធរដែលបានរៀបចំសណ្តាប់ធ្នាប់បានល្អ
អាជ្ញាធរស្រុកពញាក្រែក បានបង្កើតគណៈកម្មការមួយដើម្បីចុះរៀបចំសណ្តាប់ធ្នាប់ផ្សារស្ទឹង ស្ថិតក្នុងភូមិស្ទឹង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ឲ្យមានរបៀបរៀបរយឡើងវិញ ហើយបង្កើតនូវបរិស្ថាន អនាម័យល្អ ព្រមទាំងបានផ្តល់នូវចំណេះដឹងការវេចខ្ចប់កាកសំណល់ឲ្យបានត្រឹមត្រូវដល់អាជីវករ។
អាជីវករផ្សារស្ទឹងមានចិត្តសប្បាយរីករាយ ដោយអាជ្ញាធរ និងប្រធានផ្សារបានចុះរៀបចំសណ្តាប់ធ្នាប់បូមស្តារយកទឹកកខ្វក់មានក្លិនស្អុយចេញពីលូរដែលកកស្ទះជាយូរខែមកហើយនោះ។ ពួកគាត់លក់ដូរប្រកបដោយផាសុខភាព ហើយពួកគាត់រួមសហការតាមការណែនាំរបស់អាជ្ញាធរ និងប្រធានផ្សារ ដើម្បីជាប្រយោជន៍ក្នុងការប្រកបរបរចិញ្ចឹមជីវិត។
លោក កែ សារ៉េត ប្រធានផ្សារស្ទឹង បានបញ្ជាក់ថា ការកកស្ទះពិតជាមានមែន ឥលូវយើងបានដោះស្រាយរួចរាល់ហើយ ដោយអនុវត្តន៍ទៅតាមស្មារតីប្រជុំនៅសាលាស្រុកពញាក្រែក មាន៣ចំណុច.ទី១ មានការបូមស្តារលូរ.ទី២ រៀបចំអនាម័យ និងទី៣.រៀបចំកន្លែងផ្ញើកង់ ម៉ូតូ ឲ្យបានល្អ។ លោកប្រធានផ្សារក៏បានណែនាំដល់អាជីវករត្រូវសហការគ្នា និងកុំបោះកាកសំណល់ចូលលូរ ដើម្បីចៀសវាងការកកស្ទះ ហើយបងប្អូនត្រូវចេះវេចខ្ចប់កាកសំណល់ នោះទីផ្សារយើងលែងមានបញ្ហាហើយ ។
លោក លី ភីលីន អភិបាលស្រុកក៏បានបញ្ជាក់ដែរថា ស្រុកបានរៀបចំគណៈកម្មការមួយ មានស្រុក ឃុំ ចុះរៀបចំសណ្តាប់ធ្នាប់ផ្សារឲ្យបានល្អ ពិសេសខាងមុខផ្សារ និងចាត់វិធានការបូមរំដោះទឹកស្អុយចេញពីលូរ រួចរាល់ហើយ ។ ស្រុកធានាថា ទីផ្សារស្ទឹង នឹងស្អាតបែបនេះរហូត ៕
អត្ថបទ៖ សាន វិឡែម
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+៧ ថ្ងៃ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៤ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+១ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅថ្ងៃ ១៧ មិថុនា នេះ