Connect with us

ព័ត៌មានអន្ដរជាតិ

ការផ្គត់ផ្គង់ស្ករលើពិភពលោកនឹងឡើងលើសតម្រូវការ ដោយសារកំណើន​ផលិតនៅ ថៃ និងឥណ្ឌា

បានផុស

នៅ

ទីផ្សារស្ករពិភពលោកត្រូវបានគេព្យាករណ៍ថានឹងមានការផ្គត់ផ្គង់លើសតម្រូវការជាងការរំពឹងទុក ចាប់ពីខែតុលាដល់ខែកញ្ញា ឆ្នាំ ២០២៤ បើធៀបនឹងឆ្នាំ ២០២៣ ដោយសារតែការស្ទុះងើបឡើងវិញនៃការផលិតនៅក្នុងប្រទេសឥណ្ឌា និងប្រទេសថៃ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី​២២​ខែមីនានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន StoneX បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទីផ្សារស្ករពិភពលោករំពឹងនឹងមានការផ្គត់ផ្គង់លើសតម្រូវការសរុបចំនួន ៣.៨៨ លានតោន កើនឡើងពី ៣.៤ លានតោនក្នុងខែកុម្ភៈ ខណៈការផលិតរបស់ប្រទេសឥណ្ឌាកើនពី ១.៧ លានតោនដល់ ៣២.៨ លានតោន ចំណែកប្រទេសថៃពី ៥០ ម៉ឺនតោនឡើងដល់ ៩.១ លានតោន ស្របពេលដែលប្រទេសទាំងពីរកំពុងមានសន្ទុះលើផលដំណាំល្អៗដូចគ្នាក្នុងរយៈពេលចុងក្រោយនេះ ។

ទន្ទឹមនោះ ការផលិតស្ករនៅម៉ិកស៊ិក និងប្រេស៊ីលបែរជាមានការធ្លាក់ចុះទៅវិញ ពោលក្រុមហ៊ុន StoneX បានចេញការប៉ាន់ប្រមាណថា ទិន្នផលកសិកម្មរបស់ប្រេស៊ីលនឹងធ្លាក់ចុះប្រហែល ៩ ភាគរយដែលនាំឲ្យការផលិតស្ករធ្លាក់ចុះដូចគ្នា ដោយសារតែអាកាសធាតុប្រែប្រួលស្ងួតជាងធម្មតា ទោះបីជាមានការផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការផលិតស្ករក៏ដោយ ។

គួររំឭកថា ទីផ្សារស្ករសពិភពលោកធ្លាប់ប្រឈមមុខនឹងបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមក ពិសេសប្រទេសដែលពឹងផ្អែកខ្លាំងលើការនាំចូលស្ករ ដោយសារគ្រោះរាំងស្ងួតនៅក្នុងប្រទេសឥណ្ឌា និងថៃ បណ្តាលឲ្យតម្លៃស្ករកើនឡើង ខណៈប្រទេសទាំងពីរនេះជាប្រទេសនាំចេញស្ករសធំជាងគេទីពីររបស់ពិភពលោក ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

សហជីពនៅកម្ពុជាសាទរទិវាសន្តិភាព ដោយអះអាងថា សន្តិភាពពេញលេញ ទើបវិស័យការងារកម្ពុជារីកចម្រើនបង្កើតឱកាសការងារច្រើន

ព័ត៌មានជាតិ១១ នាទីutes មុន

លោកស្រី ជា សិរី៖ការប្រែក្លាយមណ្ឌលសិក្សាទៅជាវិទ្យាស្ថានរួមចំណែកដល់ការអភិវឌ្ឍវិស័យធនាគារនិងសេដ្ឋកិច្ចកម្ពុជា

សន្តិសុខសង្គម២៥ នាទីutes មុន

នគរបាលខណ្ឌពោធិ៍សែនជ័យ ចុះល្បាតតាមភូមិសាស្ត្រ ឃាត់ខ្លួនក្មេងទំនើង ៥ នាក់

ព័ត៌មានជាតិ២៧ នាទីutes មុន

កម្ពុជា-វៀតណាម រៀបចំតាំងពិព័រណ៍ផលិតផលសក្តានុពលរួមគ្នារយៈពេល៥ថ្ងៃ នៅក្នុងខេត្តមណ្ឌលគិរី

សេដ្ឋកិច្ច២៧ នាទីutes មុន

គម្រោងសាងសង់ផ្លូវក្រវាត់ព្រំដែន សម្រេចបានលទ្ធផលមួយចំនួន បន្ទាប់ពីបើកការដ្ឋានជិត ២ ខែ

Sokha Hotels

ព័ត៌មានពេញនិយម