ព័ត៌មានអន្ដរជាតិ
អនាគតប្រធានាធិបតី ឥណ្ឌូណេស៊ី ប្ដេជ្ញាកម្ចាត់ភាពក្រីក្ររបស់ប្រជាពលរដ្ឋ
បន្ទាប់ពីប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ អនាគតប្រធានាធិបតីឥណ្ឌូណេស៊ីលោក Prabowo Subianto បានសន្យានឹងធ្វើជាប្រធានាធិបតីសម្រាប់ប្រជាជនឥណ្ឌូណេស៊ីទាំងអស់ ជាពិសេសលោកបានប្ដេជ្ញានឹងលុបបំបាត់ភាពក្រីក្រ និងភាពអយុត្តិធម៌នៅក្នុងប្រទេស ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី២១ ខែមីនាកន្លងទៅ ។
រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ីវ័យ ៧២ ឆ្នាំរូបនេះបានឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីថ្ងៃទី១៤ ខែកុម្ភៈ ជាមួយនឹងសំឡេងគាំទ្រជិត ៦០ ភាគរយដែលជាជ័យជម្នះមិនឲ្យគូរប្រជែងតដៃរួចឡើយ ពោលលោក Anie Baswedan ដែលជាអតីតអភិបាលក្រុងហ្សាកាតាទទួលបានសំឡេង ២៥ ភាគរយ និងលោក Ganjar Pranowo ជាអតីតអភិបាលខេត្តជ្វាកណ្ដាលបានសំឡេងត្រឹម ១៦ ភាគរយប៉ុណ្ណោះ ។
ស្របពេលជាមួយគ្នានេះ លោក Prabowo ក៏បានអរគុណម្ចាស់ឆ្នោត និងអ្នកស្ម័គ្រចិត្តដែលបានប្រមូលផ្ដុំគ្នាដើម្បីអបអរដល់រូបលោកនៅឯគេហដ្ឋានភាគខាងត្បូងទីក្រុងហ្សាកាតា ហើយលោកថែមអះអាងទៀតថា ការបោះឆ្នោតនេះប្រព្រឹត្តទៅដោយរលូន សេរី និងយុត្តិធម៌ ទោះបីជាបេក្ខជនចាញ់ឆ្នោតស្នើឲ្យតុលាការធម្មនុញ្ញរៀបចំការបោះឆ្នោតសាជាថ្មីម្ដងទៀតក៏ដោយ ។
ទន្ទឹមនោះ អតីតមេបញ្ជាការកងកម្លាំងពិសេសរូបនេះបានលើកឡើងបន្ថែមថា “យើងសូមអញ្ជើញប្រជាជនឥណ្ឌូណេស៊ីទាំងអស់ឲ្យសម្លឹងឆ្ពោះទៅមុខដោយការឯកភាព និងរួបរួមគ្នា ពីព្រោះយើងមានបញ្ហាប្រឈមជាច្រើនទៀតដើម្បីត្រូវដោះស្រាយ ហើយលោកក៏សូមថ្លែងអំណរគុណដល់លោកប្រធានាធិបតី Joko Widodo ដែលជួយជ្រោមជ្រែងឲ្យគណបក្សឈ្នះឆ្នោតអាណត្តិទី៣” ។
បន្ថែមពីនេះ អនាគតប្រធានាធិបតីក៏បានប្ដេជ្ញាម្ដងហើយម្ដងទៀតអំពីការបន្តគោលនយោបាយសេដ្ឋកិច្ចរបស់លោក Joko Widodo ពាក់ព័ន្ធទៅនឹងហេរដ្ឋារចនាសម្ព័ន្ធ ផ្ដល់កំណើន និងវិបុលភាពនៅក្នុងសេដ្ឋកិច្ចនៃក្រុមប្រទេស G20 ដែលមានតម្លៃរាប់ពាន់លានដុល្លារ ។
គួរបញ្ជាក់ថា លោក Prabowo នឹងត្រូវសម្ពោធឡើងកាន់តំណែងជាប្រធានាធិបតីក្នុងប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យលំដាប់ទី ៣ របស់ពិភពលោកនាខែតុលាខាងមុខនេះ ខណៈលោកឧត្តមសេនីយ៍ផ្កាយ ៤ រូបនេះកាន់តែមានប្រជាប្រិយភាពថែមមួយកម្រិតទៀត ដោយសារការជ្រើសរើសយកកូនប្រុសសំណព្វចិត្តរបស់លោក Joko Widodo មកធ្វើជាដៃស្ដាំរបស់ខ្លួន ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ បក្សប្រឆាំង ឥណ្ឌូណេស៊ី ស្នើបោះឆ្នោតម្ដងទៀត និងដកឈ្មោះកូនប្រុសលោក Widodo ចេញពីសន្លឹកឆ្នោត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម២០ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ