ព័ត៌មានជាតិ
អង្គការយូនីសេហ្វ ផ្សព្វផ្សាយយុទ្ធនាការឌីជីថលដើម្បីការពារកុមារពីការរំលោភបំពានផ្លូវភេទតាមអនឡាញ
អង្គការយូនីសេហ្វ បានចាប់ផ្តើមផ្សព្វផ្សាយយុទ្ធនាការឌីជីថល ដោយមានការគាំទ្រពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីសម្បទា ដើម្បីការពារកុមារ និងក្មេងជំទង់ពីការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទតាមអនឡាញ។

អង្គការយូនីសេហ្វ បានលើកឡើងពីរបាយការណ៍ឆ្នាំ២០២២ ស្តីពីការបញ្ឈប់គ្រោះថ្នាក់នៅក្នុងប្រទេសកម្ពុជា ដែលចេញផ្សាយដោយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងដៃគូ ដែលរួមទាំងយូនីសេហ្វ ថា ១១ ភាគរយនៃកុមារដែលប្រើអ៊ីនធឺណិត អាយុពី ១២ ទៅ ១៧ ឆ្នាំ នៅក្នុងប្រទេសកម្ពុជា បានទទួលរងការកេងប្រវ័ញ្ច និងការបំពានផ្លូវភេទលើប្រព័ន្ធអ៊ីនធឺណិតកាលពីមួយឆ្នាំមុន។ មានន័យថា កុមារប្រមាណ ១៦០.០០០ នាក់ ត្រូវបានគេគំរាមឱ្យចូលរួមពាក់ព័ន្ធនឹងសកម្មភាពផ្លូវភេទ មានការចែករំលែករូបភាពអាសអាភាសដោយគ្មានការយល់ព្រមពីពួកគេ ឬប្រឈមមុខនឹងការបំពានតាមអ៊ីនធឺណិតតាមរូបភាពផ្សេងៗទៀត។
តាមរបាយការណ៍ដដែល កុមារ១៦% ទទួលបានប្រធានបទទាក់ទងនឹងផ្លូវភេទក្នុងបណ្តាញសង្គមដែលធ្វើឱ្យពួកគេមានអារម្មណ៍មិនស្រួលជាមួយប្រធានបទទាំងនេះ ដូចជា ការផ្ញើរូបភាពផ្លូវភេទមកកាន់ពួកគេ ទាំងដែលពួកគេមិនចង់ឃើញ។ មិនតែប៉ុណ្ណោះ មានកុមារ ៩% នៃកុមារទាំងនេះ ទទួលរងសម្ពាធឱ្យចែករំលែករូបភាពផ្លូវភេទផ្ទាល់ខ្លួនរបស់ពួកគេថែមទៀតផង។

ដោយសារតែមានបច្ចុប្បន្នជាសម័យឌីជីថល ធ្វើឱ្យកុមារងាយរងគ្រោះបំផុត ទើបអង្គការយូនីសេហ្វ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីសម្បទា រៀបចំយុទ្ធនាការនេះឡើងមក ដោយមានវីដេអូពណ៌នាពីសាច់រឿងចំនួន៤ ទាក់ទងនឹងកុមារ និងក្មេងជំទង់រងការគំរាមកំហែងផ្លូវភេទ ដំណោះស្រាយ និងការជួយទៅកាន់ពួកគេ។ បន្ថែមពីនេះ យុទ្ធនាការនេះ ក៏អាចឱ្យកុមារ និងក្មេងជំទង់មានការយល់ដឹងកាន់តែច្រើនទៀតពីផលប៉ះពាល់ ក៏ដូចជាអាចឱ្យពួកគេស្វែងរកជំនួយបាននៅពេលដែលជួបបញ្ហាទាំងអស់នេះ។
តាមរយៈយុទ្ធនាការនេះ យូនីសេហ្វ រំពឹងថា នឹងផ្សាយទៅដល់កុមារ ក្មេងវ័យជំទង់ និងឪពុកម្តាយ ចំនួនជាងពីរលាននាក់ ក្នុងរយៈពេលបីខែខាងមុខនូវសារដ៏មានឥទ្ធិពលមួយ៖ អ្នកអាចការពារខ្លួនអ្នក និងស្វែងរកជំនួយបាន។ ដោយឡែក នៅក្នុងឆ្នាំ ២០២៣ យូនីសេហ្វ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីសម្បទា បានអនុវត្តយុទ្ធនាការដែលមានឈ្មោះថា “តោះ ឆាតលេង” អំពីការលួងលោមតាមអនឡាញ ដែលបានផ្សាយទៅដល់ប្រជាជនចំនួន ២លាននាក់ តាមប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?