ព័ត៌មានជាតិ
ស្អាតស្អំ ប្រសិទ្ធភាព រហ័ស គឺជាការប្តេជ្ញាចិត្តពីរដ្ឋមន្រ្តីថ្មីដឹកនាំនៅក្រសួងសាធារណការនិងដឹកជញ្ជូន
ក្រសួងសាធារណការនិងដឹកជញ្ជូន ដែលមានលោក ប៉េង ពោធិ៍នា ជារដ្ឋមន្រ្តីបានដាក់ចេញទិសដៅការងារអាទិភាពធំៗសម្រាប់អណត្តិថ្មីខណៈដែលលោកចូលទៅដឹកនាំកាន់ការងារនៅក្រសួង។
នៅក្នុងអាណត្តិទី ៧ នេះ ក្នុងតួនាទីដឹកនាំជារដ្ឋមន្រ្តីបន្តវេនលោក ប៉េង ពោធិ៍នា បានគូសបញ្ជាក់ថា ទិសដៅអាទិភាពដែលក្រសួងសាធារណការនិងដឹកជញ្ជូន នឹងត្រូវបន្តអនុវត្តគឺមានអាទិភាពចម្បងៗចំនួន២ គឺ ៖
ទី១.បន្តលើកកម្ពស់សេវាដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព គុណភាព លឿន រហ័សនិងស្អាតស្អំ។
ទី២.បន្តលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភាកម្ម ការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ផ្លូវដែកនិងផ្លូវទឹក។
លោករដ្ឋមន្រ្តីបានបន្តថា ដើម្បីឱ្យចក្ខុវិស័យ និងអាទិភាពចម្បងទាំង ២ ខាងលើអនុវត្តន៍ទៅបាន ក្រសួងមានយន្តការចម្បងចំនួន ៤ ថែមទៀតរួមមានដូចជា៖
១.ការពង្រឹងនូវប្រសិទ្ធភាពអភិបាលកិច្ចផ្ទៃក្នុងតាមរយៈការអភិវឌ្ឍន៍ធនធានមនុស្ស។
២.ពិពិធកម្មនៃប្រភពធនធានថវិកាពង្រីកការគ្រប់គ្រង និងប្រសិទ្ធភាព នៃការប្រើប្រាស់ថវិកា ស្វែងរកដៃគូអភិវឌ្ឍ និង ដៃគូវិនិយោគសាធារណៈ ព្រមទាំងពង្រឹងការងាររៀបចំផែនការថវិកា, អនុវត្តថវិកាកម្មវិធីនិងគំរោងវិនិយោគសាធារណៈ, ការកែទម្រង់ប្រព័ន្ធគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។
៣.ពង្រឹងការងារនីតិកម្មនិងកសាងបទដ្ឋានបច្ចេកទេស, ជំរុញរៀបចំគោលនយោបាយ បទប្បញ្ញត្តិ និងបទដ្ឋានបច្ចេកទេស ដើម្បីពង្រឹង ភាពច្បាស់លាស់ទាំងទិដ្ឋភាពផ្លូវច្បាប់ និងការងារបច្ចេកទេស។
ទី៤.ពង្រឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងឌីជីថលក្នុងការគ្រប់គ្រងស្ថាប័ន និង ការផ្ដល់សេវារដ្ឋបាលសាធារណៈ ។
យុទ្ធសាស្ត្របញ្ចកោណ នៃដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានអាទិភាពគន្លឹះ ចំនួន៥ គឺ៖ “មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា”។
ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល លោករដ្ឋមន្រ្តីបានអះអាងថា ក្រសួងនៅតែបន្តយកចិត្តទុកដាក់សំខាន់លើការអភិវឌ្ឍធនធានមនុស្ស ដើម្បីបង្កើននូវប្រសិទ្ធភាពការងារ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការផ្តល់សេវាសាធារណៈជាដើម៕
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល