ជីវិតកម្សាន្ដ
ប្រភពជិតស្និទ្ធថា Joon Yeol និង Hyeri ឈប់ទាក់ទងគ្នាតាំងពីដើមខែកុម្ភៈឆ្នាំមុនម៉្លេះ
អ្នកក្នុងឧស្សាហកម្មនិងជាបុគ្គលមួយរូបជិតស្និទ្ធនឹងអតីតគូស្នេហ៍នេះបានធានាអះអាងថា ដើម្បីបញ្ជាក់ពីពាក្យចចាមអារ៉ាមដែលថា តារាសម្ដែង Hyeri, Ryu Joon Yeol និង Han So Hee មានជាប់ពាក់ព័ន្ធក្នុងទំនាក់ទំនងលួចលាក់ គេនឹងបញ្ចាក់ឲ្យកាន់តែច្បាស់ជាងមុន។
ប្រភពជិតស្និទ្ធដដែលបានទម្លាយថា ពីមុនមក Hyeri សរសេរថា នាងបានយល់ព្រមដំបូងដើម្បីនិយាយរឿងជាមួយ Ryu Joon Yeol បន្ទាប់ពីរបាយការណ៍បែកគ្នាក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ប៉ុន្តែនៅទីបំផុត អ្នកទាំងពីរមិនបានជួបគ្នាឬទាក់ទងគ្នា បន្ទាប់ពីកិច្ចព្រមព្រៀងនោះ។ នៅពេលដែលរបាយការណ៍ស្នេហារវាង Ryu Joon Yeol និង Han So Hee បានផ្ទុះឡើងកាលពីសប្តាហ៍មុន អ្នកលេងអ៊ីនធឺណិតមួយចំនួនបានប៉ាន់ស្មានថា Ryu Joon Yeol មិនទាន់បានបញ្ចប់រឿងច្បាស់លាស់ជាមួយ Hyeri មុនពេលមានទំនាក់ទំនងថ្មីជាមួយ Han So Hee មួយផ្នែកដោយសារតែពាក្យសម្ដីរបស់ Hyeri ដែលពួកគេបានសម្រេចចិត្តថានឹងព្យាយាមបញ្ចាក់កាន់តែច្បាស់ជាងមុន។
ទោះជាយ៉ាងណាក៏ដោយ យោងទៅតាមអ្នកនៅក្នុងឧស្សាហកម្ម ការអត្ថាធិប្បាយរបស់ Hyeri ដែលថា នាងនិង Ryu Joon Yeol នឹងនិយាយគ្នារួចរាល់ តាមពិតទៅគ្រាន់តែជាទម្រង់មួយ ជាជាងសញ្ញាណាមួយដែលថា តារាទាំងពីរមានអារម្មណ៏មិនចុះសម្រុងនឹងទំនាក់ទំនងរបស់ពួកគេតែប៉ុណ្ណោះ។
របាយការណ៍ព័ត៌មាននៅថ្ងៃទី២១ ខែមីនា បានអះអាងទៀតថា Hyeri និង Ryu Joon Yeol បានសម្រេចចិត្តទាក់ទងពីទំនាក់ទំនងរបស់ពួកគេនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៣ នៅពេលដែល Hyeri ជាប់រវល់នឹងធ្វើការលើខ្សែភាពយន្ត “Victory” របស់នាង។ នៅខែមិថុនា អាថ៌កំបាំងបានបែកធ្លាយចេញមកនៅពេលដែល Ryu Joon Yeol មិនបានបង្ហាញខ្លួនក្នុងថ្ងៃខួបកំណើតរបស់ Hyeri ។
ក្រោយមក នៅខែកក្កដា~សីហា អ្នកសារព័ត៌មានបានចាប់ផ្តើមទាក់ទងភាគីរបស់ Hyeri និង Ryu Joon Yeol ដើម្បីបញ្ជាក់ពីពាក្យចចាមអារ៉ាមអំពីការបែកបាក់របស់ពួកគេ។ ភាគីទាំងពីរបានពន្យារពេលផ្តល់ការឆ្លើយតបយ៉ាងច្បាស់។ អ្នកក្នុងម្នាក់បានបញ្ចេញមតិថា “អ្នកឃើញថាទំនាក់ទំនងមានរយៈពេលយូរ វាពិបាកសម្រាប់ពួកគេក្នុងការច្បាស់លាស់អំពីចំណុចបញ្ចប់”។
ជាងនេះទៅទៀត អ្នកខាងក្នុងម្នាក់បានបន្ថែមថា “ពួកគេបានជួបគ្នាផ្ទាល់តែម្តងគត់កាលពីឆ្នាំមុន ក្នុងពេលដែលពួកគេបានបែកគ្នារួចទៅហើយ។ ប៉ុន្តែគ្រាន់តែម្នាក់ៗមិនបានចេញមុខបញ្ចាក់នូវការពិតពីម្ខាងតែប៉ុណ្ណោះ។ ជាពិសេសទៀតនោះ គេអាចប៉ានស្មានទៀតថា ពួកគេអានឹងមានសង្ឃឹមថាវិលមករកគ្នាវិញរៀងៗខ្លួន ទើបមិនចង់បកស្រាយច្រើនទៅកាន់សាធារណជន។
យ៉ាងណាក៏ដោយ ទំនាក់ទំនងរបស់ Ryu Joon Yeol និង Han So Hee នៅតែជាពាក្យចចាមអារ៉ាមមិនលោសហពេលពីក្រុមអ្នកសារព័ត៌មាននិងមហាជនជាច្រើន។ ជាពិសេសគេនៅតែគិតថា So Hee គឺជាជាជនទី៣មកឆក់ក្ដីស្រលាញ់របស់អ្នកដទៃ ក្នុងពេលដែលគូស្នេហ៍ Joon Yeol និង Hyeri វិះនឹងត្រូវគ្នាវិញទៅហើយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាកូរ៉េ៤គូ ស្រលាញ់គ្នារាប់ឆ្នាំ ក៏មិនធ្លាប់ឮនូវព័ត៌មានរង្គោះរង្គើ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ